no-alternative title

ក្រុមហ៊ុន Dell EMC បាននាំមកនូវ Server Portfolio ជំនាន់ថ្មីមកកាន់កម្ពុជា បន្ទាប់ពីទទួលជោគជ័យនៅលើទីផ្សារទូទាំងពិភពលោក

នៅថ្ងទី 18 ខែតុលា 2017 នេះ សណ្ឋាគារ Naga World ក្រុមហ៊ុន Dell EMC បានប្រកាសសម្ពោធ និងនាំមកនូវផលិតផល Server ជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានគ្រប់គ្នាស្គាល់ថាជា Dell EMC PowerEdge Server Portfolio ដែលបានលក់ដាច់បំផុតលើពិភពលោកនោះ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ ដើម្បីជាការចូលរួមចំណែកធ្វើការផ្លាស់ប្តូរនូវការប្រើប្រាស់ និងការគ្រប់គ្រង បែបឌីជីថល របស់ក្រុមហ៊ុនឯកជន ស្ថាប័ននានា ជាពិសេសវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ អោយកាន់តែមានភាពងាយស្រួល កាន់តែរហ័ស និងជួយទប់ស្កាត់រាល់ការចូលវាយលុកចូលទៅក្នុងទិន្ន ន័យររបស់ក្រុមហ៊ុនទាំងនោះ តាមរយៈមេរោគនានា បានយ៉ាងមានប្រសិទ្ធិភាព ជាពិសេសការវាយលុករបស់ Hacker តែម្តង។

លោក Anothai Wettayakorn ដែលជាអនុប្រធានក្រុមហ៊ុន Dell EMC ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា “Dell EMC PowerEdge Server ជំនាន់ទី 14 ដែលជា Server Portfolio ថ្មីនេះ គឺត្រូវបានអភិវឌ្ឍខ្លួនឲ្យក្លាយជា Server ដែលលក់ដាច់បំផុតនៅលើពិភពលោកជាមួយនឹងការរចនាធ្វើឲ្យរចនាសម្ពន្ធប្រព័ន្ធបច្ចេកវិទ្យាថ្មី មានល្បឿនកាន់តែលឿន ជួយទៅដល់អ្នកប្រើប្រាស់ អាចទាញយកសក្តានុពលពាណិជ្ជកម្ម នៅក្នុងសម័យឌីជីថល បានយ៉ាងងាយស្រួល ហើយផលិតផលថ្មីនេះ គឺទទួលបាននូវពានរង្វាន់ លើគំនិតច្នៃប្រឌិតក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងថ្មី កាលពីពេលថ្មីៗនេះថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបានបន្តថា Dell EMC PowerEdge server ជំនាន់ទី 14  ត្រូវបានក្រុមហ៊ុបបង្កើតឡើងប្រព័ន្ធប្រតិបត្តិការថ្មី ហើយនិងមានបន្ថែមទៅលើបរិមាណ និងទំហំការងារ និងមានសុវត្ថិភាពជាងមុន សម្រាប់ប្រើប្រាស់ជា Traditional និង Cloud-Native Applications ដែលបានបង្កើតឡើង ដើម្បីប្រើជាមួយ Intel® Xeon® Scalable Processors ជំនាន់ថ្មី ដែលមានសម្ថតភាព ជួយឲ្យអ្នកប្រើប្រាស់ អាចប្រើនូវការផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាថ្មី គ្រប់ប្រភេទបានងាយស្រួលជាងមុន នៅក្នុងការបង្កើតគម្រោងជំនួញថ្មីៗ។ លោកក៏បានបញ្ជាក់ផងដែរថា Dell Server គឺទទួលបានចំណែកទីផ្សារលេខមួយនៅប្រទេសកម្ពុជា។ ហើយសព្វថ្ងៃនេះ ដោយសារតែកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានទំហំកើនឡើងជារៀងរាល់ឆ្នាំថែមទៀតនោះ លោកមានជំនឿថា តម្រូវការនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័តមានវិទ្យា និងមានការកើនឡើងដូចគ្នា ហេតុដូច្នេះ ការមកដល់នូវ Dell EMC PowerEdge server ជំនាន់ទី 14  នោពេលនេះ នឹងអាចធ្វើអោយគ្រប់វិស័យទាំងអស់កាន់តែមានភាពរីកចំរើន និងទទួលបាននូវការការពារ បានកាន់តែល្អជាងមុនថែមទៀត។

ក្រុមហ៊ុម Dell EMC បានបញ្ជាក់បន្ថែមថា តាមរយៈ Dell EMC PowerEdge server ជំនាន់ទី 14 ថ្មីនេះ នឹងជួយឲ្យលោកអ្នកប្រើប្រាស់អាចបំពេញការងារ ក៏ដូចជាប្រើកម្មវិធីពាណិជ្ជកម្ម បានកាន់តែឆាប់រហ័សជាងមុន។ ហើយប្រភេទ PowerEdge servers របស់ក្រុមហ៊ុន DellEMC ដែលមានបច្ចេកវិទ្យាទំនើបបំផុត គឺប្រភេទ rack និង blade server ដែលមានដូចជា៖   Dell EMC PowerEdge R640, Dell EMC PowerEdge R740, Dell EMC PowerEdge R740XD, Dell EMC PowerEdge R940, Dell EMC PowerEdge M640 and FC640 និង Dell EMC PowerEdge C6420 ហើយបច្ចុប្បន្ននេះ លោកអតិថិជនអាចរកទិញបានសំរាប់ផលិតផលថ្មីៗមួយចំនួនរួមមានដូចជា Dell EMC PowerEdge R940, R740, R740xd, R640 និង C6420។ សំរាប់ Dell EMC solutions based on new PowerEdge servers នឹងមានលក់នៅទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំ 2017។ ហើយចំពោះ Dell EMC PowerEdge FC640 and M640 នឹងមានលក់នៅចុងឆ្នាំ 2017។ 

សូមជំរាបថា PowerEdge servers ជំនាន់ទី 14 ថ្មី គឺជាមូលដ្ឋានផ្ទុកទិន្នន័យសម័យថ្មីដ៏សំខាន់ រួមបញ្ចូល ទំាងសុវត្ថិភាពប្រព័ន្ធដំណើរការ និងបង្កើនសមត្ថភាពកម្មវិធីរាល់ពេលប្រតិបត្តិការ ជាមួយនឹងភាពងាយស្រួលក្នុងការគ្រប់គ្រងផងដែរ។

ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មរសំខាន់របស់ Dell EMC PowerEdge servers ជួយសម្រួលដល់អ្នកប្រើប្រាស់ដូចជា៖

•បន្ថែមល្បឿនប្រព័ន្ធដំណើរការរបស់ប្រព័ន្ធទិន្នន័យ (database)

•ដំណើរការលឿនជាងមុន រាល់ពេលផ្ទេរទិន្នន័យ ឬប្រតិបត្តិការផ្សេងៗ

•ជួយឲ្យប្រព័ន្ធផ្ទុកទិន្នន័យ (Storage) ដំណើរការកាន់តែលឿនជាងមុន

ប្រព័ន្ធគ្រប់គ្រង Open Manage Enterprise ថ្មីមានថាមពលខ្លាំងជាងមុនអាចជួយដល់អ្នកប្រើប្រាស់ដូចជា៖

•ងាយស្រួលគ្រប់គ្រង server lifecycle 

•PowerEdge server issue resolution មានល្បឿនលឿនជាងមុន 90 ភាគរយ

Robust cyber-resilient architecture ជួយដល់អ្នកប្រើប្រាស់ក្នុងការការពារ ការកំណត់ ការទាញយកទិន្នន័យមកវិញ និងបញ្ឈប់ PowerEdge servers តាមរយៈ៖

•ការ boot ប្រព័ន្ធដំណើរការដោយមានសុវត្ថិភាព និងជឿទុកចិត្ត

•ប្រព័ន្ធដំណើរការបញ្ឈប់ទិន្នន័យណាដែលគ្មានការអនុញ្ញាត

•ប្រព័ន្ធដំណើរការលុបចោលទិន្នន័យណាដែលគ្មានការអនុញ្ញាត

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន