no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន គង់ នួន គ្រុប ប្រកាសសម្ពោធជាផ្លូវការម៉ូតូថ្មី YAMAHA QBIX 2018 នៅផ្សារទំនើប AEON

កាលពីសប្តាហ៍មុននេះក្រុមហ៊ុន គង់ នួន គ្រុប ប្រកាសសម្ភោធជាផ្លូវការម៉ូតូថ្មី YAMAHA QBIX 2018  នៅផ្សារទំនើប AEON  ដែលមានអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ខូ អិលធីឌី លោក MORIKAWA Yastusohi (Sales Manager of ASEAN Marketing Division) និងលោក ITO Yasushi (Advisor of ASEAN Marketing Division) រួមជាមួយនឹងលោក KAZUMI Masato (Senior Super visor of Business Strategy Division) ព្រមទាំងលោកស្រីដែលជាអាជីវករ និងតំណាងចែកចាយម៉ូតូយ៉ាម៉ាហា ហើយនិងភ្ញៀវកិត្តិយសជាច្រើនរុបទៀត។

តាមប្រសាសន៍របស់លោកឧកញ៉ា គង់ នួន ដែលជាអគ្គនាយកក្រុមហ៊ុនគង់ នួន គ្រុប ជាក្រុមហ៊ុនតែមួយគត់ ទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយម៉ូតូយ៉ាម៉ាហាប្រចាំប្រទេសកម្ពុជា បានបញ្ជាញក់ថា លោកឧញ្ញាពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបាននាំចូលម៉ូដែលថ្មីបំផុតដើម្បីបំពេញសេចក្តីត្រូវការ និងការទន្ទឹងរង់ចាំរបស់អតិថិជន ហើយនិងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារម៉ូតូដែលមានការកើនឡើងឥតឈប់ឈរ និងកាន់តែស៊ីវិល័យពីសំណាក់អ្នកប្រើប្រាស់។

លោកឧកញ៉ា គង់ នួន ប្រទេសកម្ពុជា បានបន្តថា កម្ពុជា គឺជាប្រទេសដែលកំពុងតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានកំណើតសេដ្ឋកិច្ចរីកចំរើនគួរអោយគាត់សំគាល់ តាមរយៈនៃការរីកចំរើនឥតឈប់ឈរនេះធ្វើអោយជីវភាពប្រជជនកម្ពុជាយើងកាន់ល្អប្រសើរឡើង កាន់តែស៊ីវិល័យ ក្នុងនោះរួមទាំងមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃផងដែរ។ ដោយមើលឃើញពីសេចក្តីត្រូវការទាំងនេះ ទើបក្រុមហ៊ុន គង់ នួន គ្រុប សំរេចនាំចូលម៉ូដែលថ្មីមួយទៀតគឺ YAMAHA QBIX 2018 ដែលផលិតនៅក្នុងប្រទេសថៃ។  

YAMAHA QBIX 2018 គឺម៉ាកថ្មី ដែលបានរំលេចនូវភាពទាក់ទាញនៃក្រសែភ្នែកពីមនុស្សគ្រប់គ្នាតាមរយៈការរចនាដ៏ល្អឯក បានបង្កើនទំនុកចិត្តខ្ពស់បំផុត ដល់អ្នកប្រើប្រាស់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យនិងគុណភាពខ្ពស់។ កត្តាទាំងនេះ ហើយទើបធ្វើអោយ ក្រុមហ៊ុនគង់ នួន គ្រុប សំរេចនាំចូលម៉ូដែលនេះ ដើម្បីឆ្លើយតបទៅនឹងការចង់បាន ការទទឹងរងចាំពីអ្នកគ្រប់គ្នា។ ហើយថ្ងៃនេះ ក្រុមហ៊ុន សូមប្រកាសជាផ្លូវការនៃការបើកសម្ភោធដាក់លក់ម៉ូតូ YAMAHA QBIX 2018 ពីពេលនេះតទៅ។ ឆ្លៀតនៅក្នុឱកាសនោះ លោកឧកញ្ញា ក៏បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន យ៉ាម៉ាហាប្រទេសជប៉ុន ដែលមានវត្តមាននៅពេលនេះ និងជានិច្ចកាលតែងតែជួយគ្រាំទ្រដល់ក្រុមហ៊ុន គង់ នួន គ្រុប ក្នុងការពង្រីកសហប្រត្តិ បត្តិការ ដែលស្របទៅតាមទិសដៅរួមមួយ គឺអ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកតំណាងលក់ ជាមួយនិងអ្នកប្រើប្រាស់។ 

 

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន MSI នឹងក្រុមហ៊ុន IT Computer រៀបចំនូវពិធីជួបជុំប្រចាំឆ្នាំជាមួយដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រជាច្រើន

ក្រុមហ៊ុន MSI នឹងក្រុមហ៊ុន IT Computer រៀបចំនូវពិធីជួបជុំប្រចាំឆ្នាំជាមួយដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រជាច្រើន

ដោយ ប៉េងលីន
បែកធ្លាយលក្ខណៈសម្បត្តិរបស់ Sony Xperia XZ Pro បង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ MWC 2018

បែកធ្លាយលក្ខណៈសម្បត្តិរបស់ Sony Xperia XZ Pro បង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ MWC 2018

ដោយ ប៉េងលីន
ឡូយណាស់! Galaxy A8 (2018) មានបំពាក់នូវមុខងារ real-time HDR ដែលអាចប្រើប្រាស់ទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ

ឡូយណាស់! Galaxy A8 (2018) មានបំពាក់នូវមុខងារ real-time HDR ដែលអាចប្រើប្រាស់ទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ

ដោយ ប៉េងលីន
ផលិតផលថ្មីៗរបស់ HOCO ម៉ូដែលថ្មីចំនួនបីបានមកដល់ទៀតហើយ តើលោកអ្នកពេញចិត្តមួយណា?

ផលិតផលថ្មីៗរបស់ HOCO ម៉ូដែលថ្មីចំនួនបីបានមកដល់ទៀតហើយ តើលោកអ្នកពេញចិត្តមួយណា?

ដោយ ប៉េងលីន
ក្រុមជើងឯកកម្ពុជា The Brilliant បានចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ 5,000 ដុល្លារពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

ក្រុមជើងឯកកម្ពុជា The Brilliant បានចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ 5,000 ដុល្លារពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

ដោយ ប៉េងលីន
សន្និសីទសារព័ត៌មានស្តីពី ការរមកដល់នៃម៉ាស៊ីនព្រីន L-Series និង Projector រួមជាមួយម៉ាស៊ីនស្កេនស៊េរីទំនើបៗ របស់ EPSON នៅក្នុងទីផ្សារប្រទេសកម្ពុជា

សន្និសីទសារព័ត៌មានស្តីពី ការរមកដល់នៃម៉ាស៊ីនព្រីន L-Series និង Projector រួមជាមួយម៉ាស៊ីនស្កេនស៊េរីទំនើបៗ របស់ EPSON នៅក្នុងទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន