no-alternative title

Nokia បន្តនាំមកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូដែល មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីក្តោបយកចំណែកទីផ្សាររបស់ខ្លួនវិញ

កាលពីថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2017 HMD Global ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តាច់មុខទូរស័ព្ទ Nokia នៅថ្ងៃនេះ បានប្រកាសសម្ពោធបង្ហាញរូបរាងទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 នៅក្នុង ទីផ្សារប្រទេសកម្ពុជា ដើម្បីក្តោបយកចំណែកទីផ្សាររបស់វិញ បន្ទាប់ពីខកខានអស់រយៈពេលជាង 10 ឆ្នាំ។ គួរបញ្ជាក់ថា ទូរស័ព្ទ Nokia គឺជាប្រភេទទូរស័ព្ទដែលល្បីឈ្មោះ មានសមត្ថភាពក្នុងការកាន់ថ្មបានយូររហូតដល់ទៅ 2 ថ្ងៃ។ Nokia 2 ត្រូវបានផលិតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀត ដែលត្រូវការសាកថ្ម ជាញឹកញាប់។ Nokia 2 មានអេក្រង់ទំហំ 5 អ៊ីង និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការជាទីពេញចិត្តដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Henri ដែលជាប្រធានផ្នែកផលិតផលក្រុមហ៊ុន HMD Global ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា បច្ចុប្បន្ន មនុស្សជាច្រើនពឹងអាស្រយ័លើទូរស័ព្ទរបស់គាត់ ហើយពួកគាត់ត្រូវមានការក្រើនរំឭករឿងសាកថ្មទូរស័ព្ទរបស់គាត់ពេលចេញទៅណាមកណា ដើម្បីរក្សាទំនាក់ទំនងបានពេញមួយថ្ងៃ។ លោកបានបន្តថា ការប្រើប្រាស់ទូរស័ព្ទ មិនត្រូវបង្អាក់ឡើយ នេះគឺជាមូលហេតុដែលយើងបង្កើតស្មាតហ្វូន ដែលអាចឲ្យអ្នកប្រើទូរស័ព្ទបានរយៈពេលយូរ នៅពេលឧបករណ៍ផ្សេងទៀតត្រូវផ្អាកដំណើរការដើម្បីសាកថ្ម។

ជាមួយនឹងទូរស័ព្ទ Nokia 2 ក្រុមហ៊ុន គឺចង់សង្កត់បន្ថែមលើបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិសេស បន្ថែមពីលើថាមពលថ្មកាន់បានយូរ ដែលអតិថិជនទាំងអស់រំពឹងចង់បានពីទូរស័ព្ទ Nokia។ ដើម្បីធ្វើឲ្យការរំពឹងទុកនេះ ក្លាយទៅជាការពិតគ្រប់ផ្នែកទាំងអស់នៃទូរស័ព្ទ Nokia 2 រាប់ចាប់ពីអេក្រង់រហូតទៅដល់ថាមពលថ្ម និងបន្ទៈឈីប ហើយនិងការរចនាប្រព័ន្ធខាងក្នុង ទាំងអស់នេះ គឺត្រូវផលិតឡើងឲ្យស៊ីថាមពលតិចបំផុតពីបន្ទះថ្មដ៏ធំមួយ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវស្មាតហ្វូនដែលកាន់ថ្មបានយូរ ដែលអ្នកប្រើប្រាស់អាចពឹងផ្អែកបានជានិច្ចពេលត្រូវការ។»

ជាមួយគ្នានេះដែរ លោក Kieng Sokpheng ដែលជាប្រធានក្រុមហ៊ុន HMD Global ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់អោយដឹងផងដេែរថា Nokia 2 គឺរចនាឡើងផ្ដោតលើភាពធន់មាំជាងគេ និងចំណុចសំខាន់ៗឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia គឺគុណភាព ភាពសាមញ្ញ និងភាពអាចជឿជាក់បាន។ ស៊ុមរលោងរបស់ស្មាតហ្វូន Nokia 2  ត្រូវផលិតឡើងយ៉ាងម៉ត់ចត់ ពីអាលុយមីញ៉ូម ស្របពេលដែលកញ្ចក់ Corning® Gorilla® ត្រូវបានបំពេញបន្ថែមដោយសារធាតុបូលីកាបូណេត នៅផ្នែកខាងក្រោយនាំមកនូវអារម្មណ៍ដ៏អស្ចារ្យ ព្រមទាំងគុណភាពល្អឥតខ្ចោះដែលអ្នកប្រើប្រាស់រំពឹងទុកពីស្មាតហ្វូន Nokia។ សមាសធាតុដ៏ល្អប្រណីត និងរចនាបទប្រកបដោយគំនិតច្នៃប្រឌិត និងងាយស្រួលក្នុងការប្រើប្រាស់ រួមគ្នាបង្កើតបាននូវម៉ូដែលស្មាតហ្វូនដ៏រស់រវើក រូបរាងទាន់សម័យ ដែលអាចឲ្យអ្នកប្រើប្រាស់រីករាយនឹងស្មាតហ្វូនដែលមានតម្លៃសមរម្យ ជាប់ធន់ នឹងកាន់ថ្មបានយូរ។

Nokia 2 មិនត្រឹមតែមានថាមពលថ្មខ្ពស់ដល់ទៅ 4100 mAh បំពាក់ដោយអេក្រង់ទំហំ 5 អ៊ីង ប្រភេទ LTPS LCD HD Display ផ្តល់នូវរូបភាពភ្លឺថ្លាត្រជាក់ភ្នែកស្របពេលដែលថាមពលស៊ីថ្មតិចបំផុតនោះទេ គឺថែមទាំងអាសចផ្តល់ឲ្យអ្នកនូវសេរីភាពនៃការកម្សាន្តដ៏សម្បូរបែប ចាប់ផ្តើមពីការ ទស្សនាវីដេអូ HD រូបថតគុណភាពច្បាស់ ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត ការកម្សាន្តលើបណ្តាញសង្គមនានា និងការឆែកអ៊ីនធើណេតជាដើម ដោយមិនព្រួយបារម្ភពីការអស់ថ្មឡើយ។

Nokia 2 មានសមត្ថភាព អាចឲ្យអ្នកថតរូបភាពបានយ៉ាងស្រស់ស្អាតអស្ចារ្យគ្រប់ពេលផងដែរ ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល ដែលមានមុខងារ automatics Scene Detection និង Auto Focus។ រីឯកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល  អាចឲ្យអ្នកអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ។ អ្នកនឹងទទួលបានទំហំផ្ទុកសម្រាប់រូបភាពតាមដែលអ្នកចង់បានទៅក្នុងmemory card slot និងទំហំផ្ទុករូបភាព និងវីដេអូឥតដែនកំណត់ទៅក្នុង Google Photos។ Nokia 2ក៏មានភ្ជាប់មកជាមួយនឹងមុខងារដ៏វៃឆ្លាតដូចជា Google Assistant។ ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Nougat និង Android Oreo ready អាចឲ្យ Nokia 2 ទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែ ដូច្នេះអ្នកអាចទុកចិត្តបានថា ទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព និងមានបច្ចុប្បន្នភាពជានិច្ច។

Nokia 2 ពណ៌ខ្មៅមានលក់នៅទីផ្សារកម្ពុជាមានតម្លៃត្រឹមតែ 109 ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន លេខទូរស័ព្ទ Smart តម្លៃ 29 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ 8 សប្តាហ៍។  សូមជំរាបថា ក្រុមហ៊ុន HMD Global នៅកម្ពុជាបានចេញស្មាតហ្វូនចំនួន 2 ម៉ូដែល គឺ Nokia 8 ដែលជាស្មាតហ្វូននាំមុខគេ ក្នុងចំណោមស៊េរីទូរស័ព្ទ Nokia ហើយសរុបទាំងអស់ HMD Global នៅកម្ពុជាបានចេញ ស្មាតហ្វូនចំនួន 5 ម៉ូដែល Nokia 3 Nokia 5 Nokia6 Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃយ៉ាងសមរម្យ ហើយមានសមត្ថភាពកាន់ថ្មខ្ពស់បានរហូតដល់ទៅ 2 ថ្ងៃ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន