no-alternative title

ព័តមានទើបទទួលបាន! Falcon Tech ប្រកាសថា ទូរស័ព្ទ iPhone X ផ្លូវការ នឹងចេញលក់នៅលើទីផ្សារស្រុកខ្មែរយើង នៅថ្ងៃទី 24 ខែវិច្ឆិការខាងមុខនេះហើយ!

បន្ទាប់ពីមានពាក្យចចាមអារ៉ាម និងសំណួរដ៏ចម្រូងចម្រ៉ាស់ជាច្រើនបានសួរគ្នាទៅវិញទៅមកស្តីពីទូរស័ព្ទ iPhone X នាពេលកន្លងមក ឥលូវនេះ Falcon Tech ដែលជាក្រុមហ៊ុនចែកចាយផ្លូវការនូវផលិតផល Apple ប្រចាំនៅក្នុងប្រទេសកម្ពុជា បានចេញមកបញ្ជាក់អោយដឹងនៅថ្ងៃនេះហើយថា ទូរស័ព្ទ iPhone X នឹងមានលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះហើយ ជាមួយនឹងតម្លៃដ៏ពិសេសមួយ ដែលអតិថិជន នឹងពេញចិត្តបំផុត ហើយក៏សូមអំពាវនាវដល់អតិថថិជនទាំងអស់ កុំបន្តខ្ជះខ្ជាយថវិការរបស់ខ្លួន ច្រើនជាមួយនឹងតម្លៃទូរស័ព្ទiPhone  X បច្ចុប្បន្ននេះទៀតអី។ ព័តមាននេះ អាចចាត់ទុកថា ជាព័តមានដ៏រំភើបសំរាប់ប្រិយមិត្តរបស់ iPhone X ទាំងអស់ ដែលបាននឹងកំពុងតែទន្ទឹងរង់ចាំផលិតផលផ្លូវការ ដែលមានការធានាត្រឹមត្រួវពីក្រុមហ៊ុន Apple អស់រយៈពេលជាយូមកហហើយនោះ។ សូមជំរាបថា កាលពីម្សិលមិញនេះ Falcon Tech ក៏បានប្រកាសចេញលក់ជាផ្លូវការនូវទូរស័ព្ទ iPhone 8 និង 8 plus នៅក្នុងប្រទេសកម្ពុជារួចហើយផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Falcon Tech បានអោយដឹងថា ចាប់តាំងពីក្រុមហ៊ុន បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា នឹងបាននាំមកនូវផលិតផល Apple ជាច្រើនប្រភេទ រួមជាមួយនឹងទូរស័ព្ទ iPhone ផងដែរនោះ ឃើញថា ប្រជាជនកម្ពុជា ដែលជាប្រិយមិត្តរបស់ Apple មួយចំនួនធំ គឺមានការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់យ៉ាងច្រើនជាមួយនឹងការជ្រើសរើសប្រើប្រាស់ផលិតផល Apple ផ្លូវការ និងមិនផ្លូវការ ដោយសារតែពួកគាត់មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃផលិតផលដែលនាំមកផ្លូវការ និងមានការបង់ពន្ធត្រឹមត្រួវ 100%។ ហើយនិងហានីភ័យដែលស្ថិតពីក្រោយការប្រើប្រាស់ផលិតផលមិនផ្លូវការនាពេលកន្លងមក។ 

ការដែលក្រុមហ៊ុន Falcon Tech ហ៊ានអៈអាងបែបនេះ គឺក្រោយពេលដែលក្រុមហ៊ុន Falcon Tech បានចេញលក់នូវ iPhone 6 32GB នាពេលកន្លងមក ក៏ដូចជា ការដាក់អោយ Pre Order ទូរស័ព្ទ  iPhone 8 និង 8 plus កាលពីសប្តាហ៍មុនកន្លងទៅផងដែរ លទ្ធផលដែលទទួលបាននោះ គឺច្រើនលើសលប់រហូតដល់ទៅជាង 1000 គ្រឿងឯណោះ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដោយនេះពិតជាតួរលេខខ្ពស់មួយ ដែលគ្រប់គ្នានឹកស្មានមិនដល់។ នេះសរបញ្ជាក់អោយឃើញថា ប្រិយមិត្តរបស់ iPhone ទាំងអស់ នឹងមិនចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន មកប្តូរជា មួយនឹងផលិតផល ដែលគ្មានការធានា និងគ្មានប្រភពច្បាស់លាស់ទៀតឡើយ។ ចំពោះតម្លៃនៃការមកដល់នេះ ក្រុមហ៊ុន Falcon Tech នឹងបង្ហាញនៅពេលដ៏ខ្លីខាងមុខនេះ។ 

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone X គឺជាស្មាតហ្វូន ដែលមានការរចនារូបរាងកាន់តែប្លែក និងអស្ចារ្យបំផុត ដោយសារតែវាមានការរចនារូបរាងស្រោបពីកញ្ចក់ មានទំហំ 5.8 អ៊ីង ប្រភេទកញ្ចក់ OLED ដែលមានឈ្មោះថា Super Retina Display និងស្រោបដោយលោហធាតុ ដែលរឹងមាំបំផុត បើធៀបជាមួយនឹងស្មាតហ្វូនផ្សេងទៀត ហើយថែមទាំងប្រើប្រាស់នូវវិញ្ញាបណ្ណបត្រ IP68 សម្រាប់ការពារការជ្រាបទឹក ហើយនឹងបច្ចេកវិទ្យា Face ID ដែលនៅតែអាចធ្វើការស្កេននៅកន្លែងងងឹងបានដោយគ្មានបញ្ហាទៀតផង។ ទូរស័ព្ទ iPhone X ភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដូចជាការដោះសោរនៅលើទូរស័ព្ទ ឬការប្រើប្រាស់មុខងារ Multitasking UI ផងដែរ។

iPhone X ដំណើរការលើបន្ទះឈីប A11 Bionic មានកម្លាំងលឿនជាងមុនដល់ទៅ 25% ហើយវាមានប្រសិទ្ធិភាពខ្លាំងជាងមុនដល់ទៅ 70% អាចទ្រទ្រង់នូវប្រព័ន្ធ Bluetooth 5.0 និងបំពាក់នូវបច្ចេកវិទ្យា Qi Wireless Charging និងបច្ចេកវិទ្យា Quick Charge ដែលអាចបញ្ចូលថាមពលបាន 50% ចំណាយពេលត្រឹមតែ 30នាទីប៉ុណ្ណោះ។ ទូរស័ព្ទ iPhone X បំពាក់មកជាមួយនឹងកាមេរ៉ាមុខទំហំ 7 មេហ្កាភិចសែល f/2.2 Aperture TrueDepth ដែលទ្រទ្រង់វីដេអូកម្រិត Full HD នៅក្នុង 30fps និងវីដេអូ HD នៅក្នុងកម្រិត 240fps អ្វីដែលពីសេស គឺវាមានភ្ជាប់ជាមួយនឹង Portrait Mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ថតជាមួយ Bokeh Effects បានផងដែរ។ 

សំរាប់ប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយរបស់ iPhone X មួយមានទំហំ 12 មេហ្កាភិចសែល f/1.8 wide-angle sensor និងមួយគ្រាប់ទៀតមានទំហំ 12 មេហ្កាភិចសែល f/2.4 telephoto lens ដែលភ្ជាប់ជាមួយមុខងារ Optical Zoom ។ ប្រព័ន្ធកាមេរ៉ានេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual OIS និង Quad-LED Flash អាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 60fps និង Slow-Motion វីដេអូកម្រិត 1080p ក្នុងកម្រិត 240fps បានយ៉ាងរលូន។ ហើយ Portrait Mode ក៏អាចប្រើប្រាស់ជាមួយនឹងមុខងារ Stage Light សម្រាប់ផ្លាស់ប្តូរ Background បានយ៉ាងអស្ចារ្យផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន