no-alternative title

Moto G5S Plus ស្មាតហ្វូនជំនាន់ថ្មី មានរចនាបទថ្មី និងច្នៃប្រឌិតឡើងសំរាប់មនុស្សគ្រប់វ័យ

រំលឹកដល់ការត្រឡប់មកវិញរបស់ក្រុមហ៊ុន Motorola មកកាន់ទីផ្សារប្រទេសកម្ពុជា ក្រោយពីការខកខានអស់រយៈពេលយូរគ្រាន់បើនោះ មើលទៅហាក់បីដូចជាមិនសូវជាកម្រើកសោះ ទាំងក្រុមហ៊ុន ក៏ដូចជាអ្នកចែកចាយ ឃើញថា ហាក់បីដូចជាស្ងប់ស្ងាត់មែនទែន ប្រៀបធៀបជាមួយនឹងបណ្តាក្រុមហ៊ុនទូរស័ព្ទចិនមួយចំនួន ដែលទើបតែបានមកដល់ដូចគ្នា។ ឥលូវនេះ ដើម្បីរួមចំណែកធ្វើអោយប្រិយមិត្តបានស្គាល់ស្មាតហ្វូនរបស់ក្រុមហ៊ុននេ កាន់តែច្រើន ក្រុមការងាររបស់ទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមនាំយកស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលមកបង្ហាញប្រិយមិត្ត នោះគឺ Moto G5S Plus ជាស្មាតហ្វួនដែលមានការរចនាប្លែកស្រស់ស្អាត និងផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ាភ្លោះ សម្រាប់ការថតរូបផងដែរ។ 

Moto G5S Plus គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានការរចនារូបរាងស្រស់ស្អាតស៊ីវិល័យទាន់សម័យ និងទាក់ទាញចិត្តអ្នកប្រើប្រាស់។ ស្មាតហ្វូននេះមានការកែប្រែទៅលើលក្ខណៈពិសេសមួយចំនួនដូចជាការពង្រឹងទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់នៃប្រព័ន្ធកាមេរ៉ា ការរចនារូបរាងស្រោបពីលោហៈធាតុ ការប្រើប្រាស់អេក្រង់រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការខ្លាំង ការពង្រឹងទៅលើប្រព័ន្ធថាមពលថ្ម និងប្រព័ន្ធសុវត្ថិភាពជាដើម។ បើក្រឡេកទៅមើលផ្នែកខាងមុខរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានអេក្រង់ទំហំ 5.5 អ៊ីង ដែលផ្នែកខាងលើរបស់ស្មាតហ្វូននេះមានកាមេរ៉ា ឧបាល័រ (នៅក្រោមវាមានពាក្យថា moto) និងសេនស័រ ចំនែកផ្នែកខាងក្រោមគេសង្កេតឃើញមានប៊ូតុង Home សម្រាប់ប្រើប្រាស់ជាមួយនឹងមុខងារស្កេនក្រយ៉ៅដៃថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកទៅមើលគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះវិញ គេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងបិទបើក ប៊ូតុងឡើងចុះសំឡេង ហើយនៅផ្នែកបាតរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានរន្ធសម្រាប់សាកថាមពលថ្ម USB 2.0 និងឧបាល័របំពងសំឡេងដែលមានរន្ធចំនួន 5 ផងដែរ។ ក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគេអាចមើលឃើញកាមេរ៉ាភ្លោះស្ថិតនៅលើភ្លើង LED Flash និងតួអក្សរ M ដែលតំណាងឱ្យម៉ាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ថែមទៀតផង។

ក្រៅពីការរចនារូបរាងដ៏ស្រស់ស្អាតជាមួយនឹងការស្រោបដោយលោហៈធាតុរួចមក ស្មាតហ្វូននេះផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានៃប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP ភ្ជាប់ជាមួយនឹងមុខងារសំខាន់ៗដូចជា f/2.0, Autofocus, Face Detection, Self-Timer, Digital Zoo, Geo Tagging, ISO Control, White Balance, Burst Mode, HDR, Panorama និងការថតវីដេអូនៅក្នុងកម្រិតដល់ទៅ 3840 x 2160 ភិចសែល រួមជាមួយនឹងប្រព័ន្ធកាមេរ៉ាមុខទំហំ 8MP ថែមទៀតផង។ ស្មាតហ្វូន Moto G5S Plus មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ប្រផេះ និងពណ៌ស។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ទំហំ 5.5 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែលកញ្ចក់ប្រភេទ IPS LCD Corning Gorilla Glass 3 សម្រាប់ការពារការកោសឆ្កូតថែមទៀតផង។ 

ស្មាតហ្វូន Moto G5S Plus បំពាក់នូវបន្ទះឈីបប្រភេទ ដែលមានអង្គគណនា និងក្រាហ្វិកកាតប្រភេទ ។ ស្មាតហ្វូននេះប្រើប្រាស់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ  4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយលោកអ្នកអាចធ្វើការបន្ថែមនូវម៉េមូរីប្រភេទ microSD ទំហំបានដល់ទៅ 128GB ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint) និងថាមពលថ្មទំហំ 3000mAh ។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះមានទម្ងន់ត្រឹមតែ 168g និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន