no-alternative title

ព្រឹត្តិការណ៍បារខែមបាត់ដំបង 2017 ក្រោមប្រធានបទថ្មី “ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ”

នៅថ្ងៃទី 25-26 ខែវិច្ឆិការខាងមុខនេះ នៅសាកលវិទ្យាល័យបាត់ដំបង នឹងមានរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា “បារខែមបាត់ដំបង 2017” ក្រោមប្រធានបទ “ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” ក្នុងគោលបំណង ចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅខេត្តបាត់ដំបង អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ការជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើត គំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់អ្នករៀបចំព្រឹត្តិការណ៍ បានអោយដឹងថា នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់យុវជន និងអាជីវកម្ម ក្នុងខេត្តបាត់ ដំបង បានជួបជាមួយ វាគ្មិន និង សហគ្រិនវ័យក្មេង ចែករំលែកបទពិសោធន៍ និងបង្កើនទំនាក់ទំនង។ ព្រឹត្តិការណ៍នេះ នឹងមានវាគ្មិនប្រមាណ 20 នាក់ មកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ចូលរួមធ្វើបទបង្ហាញដល់អ្នកចូលរួម និងមានការដាក់បង្ហាញផលិតផល និងសេវាកម្ម របស់សហគ្រិនវ័យក្មេងផងដែរ។ កម្មវិធី “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹងធ្វើឡើងនៅ ថ្ងៃទី 25-26 ខែវិច្ឆិកា 2017 នៅ សាកលវិទ្យាល័យបាត់ដំបងចាប់ពីម៉ោង 7:30 ព្រឹកដល់ម៉ោង 5 ល្ងាច។ សំរាប់ការចុះឈ្មោះចូលរួមសូមចុចទីនេះ ៖ https://barcampbattambang2017.eventbrite.com

 

 

សូមជំរាបថា បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើត ឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ 2005 ក្នុង គោលបំណង ប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកតាមទម្រង់ ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋាន របស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង 450 ទីក្រុងលើពិភពលោក។បារខែម ក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀតរួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយ សង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន