no-alternative title

ទូរស័ព្ទ iPhone X បន្តធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃចេញលក់រហូតមកដល់ថ្ងៃនេះ

iPhone X ដែលត្រូវបានអ្នកនិយមលេងទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា ភាគច្រើនបានចាត់ទុកជារបស់ដែលមានតម្លៃ ហើយនឹងបានទន្ទឹងរង់ចាំអស់រយៈពេលយូរមកហើយនោះ បានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ តែមិនមែនទូរស័ព្ទផ្លូវការដែលនាំចូលដោយក្រុមហ៊ុនស្របច្បាប់ដែលកំពុងតែវត្តមាននៅកម្ពុជានោះទេ។ ចាប់តាំងពីថ្ងៃចេញលក់ទូរ ស័ព្ទនេះ តម្លៃរបស់វា គឺខ្ពស់កក់ពពក ពោលគឺតម្លៃជាង 1,800 ដុល្លារ សម្រាប់ទំហំ 64 GB និងតម្លៃជាង 2,200 ដុល្លារ សម្រាប់ទំហំ 256GB។ តែគួរស្ញប់ស្ញែងនោះ គឺថា បើទោះជាទូរស័ព្ទ iPhone X មានតម្លៃខ្ពស់ក៏ដោយ អ្នកប្រើប្រាស់មួយចំនួននៅកម្ពុជា ក៏នៅតែមានអ្នកហ៊ានចំណាយប្រាក់ទិញប្រើប្រាស់ដែរ។

ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍សំរាប់ពេលនេះនោះគឺ ទូរស័ព្ទ iPhone x ហាក់មានការធ្លាក់ថ្លៃលឿន សំរាប់រយៈពេលខ្លី ប្រៀបធៀបជាមួយនឹងម៉ូដែលមុនៗរបស់ Apple ដែលធ្វើអោយអ្នក ដែលបានទិញមុនគេនោះ មានការភ្ញាក់ផ្អើល និងបង្ហាញពីអារម្មណ៍មិនល្អពីតម្លៃរបស់ iPhone X នេះ នៅគ្រប់ទីកន្លែង ជាពិសេសនៅលើហ្វេសប៊ុកតែម្តង។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ហើយក៏មិនមែនជារឿងចម្លែកដែរ ដែលទូរស័ព្ទត្រកូល iPhone បានធ្លាក់ថ្លៃជាបន្តបន្ទាប់ក្រោយបង្ហាញវត្តមាន នៅលើទីផ្សារ ដោយសារតែតម្លៃរបស់ទូរស័ព្ទនេះ ភាគច្រើនមិនផ្លូវការទេ។ ហេតុនេះ អ្នកប្រើប្រាស់គួរពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញទូរស័ព្ទ ដែលមិនបាននាំមកផ្លូវការ។ ត្រូវតែរង់ចាំ និងងាកមកជាវផលិតផល Apple ដែលមានការនាំចូលដោយក្រុមហ៊ុនស្របច្បាប់វិញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងក្រឡេកទៅមើលដៃគូរប្រកួតប្រជែងរបស់ iPhone x នេះវិញ គឺហ្វាប់ប្លេត Samsung Galaxy Note 8 ដែលមានបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នានោះ រហូតមកដល់ពេលនេះ គឺនៅតែបានរក្សាតម្លៃថេររបស់ខ្លួនប្រហាក់ប្រហែលជា 900 ដុល្លារដដែល។ កត្តានេះ ក៏អាចជាហេតុផលមួយ ដែលធ្វើអោយរបស់តម្លៃ iPhone X មានធ្លាក់ចុះលឿនផងដែរ ដោយ សារតែអ្នកប្រើប្រាស់ គាត់នៅមិនទាន់មានការសម្រេចច្បាស់ជាមួយនឹងទូរស័ព្ទថ្មីនេះ។ សូមជំរាបថា មកដល់ថ្ងៃនេះ សម្រាប់ iPhone x ទំហំ 64GB គឺមានតម្លៃជាង  1370 ដុល្លារ និងសម្រាប់ទំហំ 256GB តម្លៃជាង 1570 ដុល្លារតែប៉ុណ្ណោះតម្លៃនៅលើទីផ្សារកម្ពុជា។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន