no-alternative title

សន្និសីទសារព័តមានស្តីពី សន្និបាតបញ្ញវន្តពិភពលោកលើកទី 3 (Global Alumni Convention 2017) នៅក្នុងព្រះរាជាណាចក្រកម្ពុជា

កាលពីម្សិលមិញនេះ នៅសណ្ឋាគារសុខា IDP Education បានរៀបចំនូវសន្និសីទសារព័តមានមួយស្តីអំពី សន្និបាតបញ្ញវន្តពិភពលោកលើកទី 3 (Global Alumni Convention 2017) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 17-18 ខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្មផ្នែកការអប់រំអន្តរជាតិធំជាងគេនៅក្នុងពិភពលោក នឹងមានការចូលរួមពីសំណាក់ដៃគូរពាក់ព័ន្ធនាន រួមជាមួយនិងក្រុមហ៊ុនដៃគូឧបត្ថម្ភ AIA ព្រមទាំងអ្នកតំណាងមកពីស្ថានទូតនានាជាច្រើនរូប។ 

យោងតាមក្ជាសបញ្ជាក់របស់លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា សន្និបាតប្រចាំឆ្នាំនេះ គឺមានប្លែក និងធំជាងឆ្នាំមុនៗ ហើយនឹងបានបន្ថែមចំនួនថ្ងៃផងដែរ គឺរហូតដល់ទៅពីរថ្ងៃ ដែលនឹងមានការចូលរួមពីសំណាក់គណៈប្រតិភូចំនួន 500 រូប។ ។ ព្រឹត្តការណ៍នេះ និងមាននិស្សិតបញ្ញវន្ត ដែលបានបញ្ចប់ការសិក្សានៅក្នុងប្រទេស និងមកពីប្រទេសអូស្រ្តាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសផ្សេងៗទៀត ដែលបង្កើតជាវេទិកាជួបជុំគ្នាមួយដើម្បីចែករំលែកគំនិត និងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកដែលមានតួនាទីក្នុងការសម្រេចចិត្ត និងថ្នាក់ដឹកនាំនៅក្នុងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សន្និបាតបញ្ញវន្តពិភពលោក ឆ្នាំ 2017 នេះត្រូវបានដាក់បញ្ចូលគ្នានូវបីផ្នែកធំៗ រួមមានដូចជា Global Business and Education Forum, Global Education and Career Expo និង Global Alumni Reunion Gala Dinner. ហើយវាគ្មិននៅក្នុងព្រឹត្តការណ៍ដ៏ធំនេះ គឺមានការចូលរួមជាវាគ្មិនកិត្តយសពីសំណាក់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក ម៉ៅ ស្រេង បានបន្តថា សន្និបាតបញ្ញវន្តពិភពលោក នឹងផ្តល់ឱកាសពិសេសមួយសម្រាប់អតីតនិស្សិតជួបជុំគ្នា ចែករំលែកនូវបទពិសោធន៍នានា និងប្រើប្រាស់នូវសក្តានុពលចំណេះដឹងរបស់ពួកគេជាមួយថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលក្នុង វិស័យឧស្សហកម្ម និងសង្គមស៊ីវិល។” គាត់បានបន្ថែមទៀតថា៖ “សន្និបាតបញ្ញវន្តពិភពលោក ឆ្លុះបញ្ចាំងឱ្យឃើញពីឥទ្ធិពលដ៏សំខាន់ដែលអតីតនិស្សិតមានចំពោះការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិ និងការស្តែងឱ្យឃើញនូវធនធានមនុស្សទាំងនោះ នៅកម្រិតខ្ពស់បំផុតក្នុងជួររដ្ឋាភិបាល និងក្នុងវិស័យនានា។”

លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាមាន ក៏បានប្រសាសន៍ផងដែរថា” សភាពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកម្ពុជា ពិតជាមានសេចក្តីរីករាយក្នុងការគាំទ្រសន្និបាតបញ្ញវន្តពិភពលោកលើកទី 3 ដែល IDP រៀបចំនៅពេលដ៏ខ្លីខាងមុខនេះ។ លោកបានបញ្ជាក់ថា លោកបានចូលរួមនៅក្នុងកម្មវិធីនេះពីមុន ហើយបានឃើញផលវិជ្ជមានរបស់ការអប់រំខ្ពស់ទៅលើ សហគមន៍អាជីវកម្មនៅកម្ពុជា។ ដូច្នេះ លោកពិតជារីករាយខ្លាំងមែនទែន ដែលឃើញ IDP បន្តបង្កើនទំហំនៃវេទិកាពាណិជ្ជកម្ម ដោយការរួមបញ្ចូលការអប់រំ និងអាជីពសម្រាប់លទ្ធផលនាពេលអនាគត។”

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរៀបចំពិព័រណ៍ការសិក្សានៅបរទេស និងការងារ ដែលនឹងដំណើរការស្របគ្នាទៅនឹងសកម្មភាពដទៃទៀតរបស់ GAC ដោយមានការចូលរួមពីស្ថាប័នអប់រំក្នុងស្រុក និងអន្តរជាតិ ដែលនឹងផ្តល់ព័ត៌មានអំពីអាហារូបករណ៍ និងឱកាសសិក្សានៅបរទេស ព្រមទាំងក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិក។ គេរំពឹងថា នឹងមានសាធារណជន ជាង 3 ពាន់នាក់ នឹងចូលរួមពិព័រណ៍ពិព័រណ៍ការសិក្សានៅបរទេស និងការងារនេះដោយឥតគិតថ្លៃ GAC 2017 ហើយព្រឹត្តការណ៍នេះ ក៏មានរៀបចំនូវ Gala Dinner ដ៏រីករាយដែលលាយបញ្ចូលគ្នាជាមួយបរិយាកាសក្នុងការអបអរសាទរខួប 25 ឆ្នាំរបស់ IDP Education នៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ការចុះឈ្មោះចូលរួម សូមចូលទៅកាន់៖ www.cambodiaga.org.

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន