no-alternative title

MG Pacific ដែលជាម៉ាកសញ្ញាក្នុងស្រុកបង្កើតឡើងដោយសហគ្រិនកម្ពុជាមួយរូប បានសម្ពោធជាផ្លូវការនូវការិល័យថ្មីរបស់ខ្លួន

នៅថ្ងៃនេះ សហគ្រិនកម្ពុជាមួយរូប ដែលមានគំនិតច្នៃប្រឌិតបង្កើតនូវផលិតផលក្រដាសជូត និងក្រដាសប្រើប្រាស់ផ្សេងៗទៀត ដែលជាម៉ាកសញ្ញាផលិតនៅក្នុងស្រុកដែលមានគុណភាព និងអាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បប្រជាជនកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវការិល័យថ្មីរបស់ខ្លួន ដែលពិធីនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការ និងអ្នកសារព័តមានជាច្រើនរួប។ 

លោក តាំង សុជាតិ ដែលជាសហគ្រិនវ៍យក្មេងកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MG Pacific បានមានប្រសាសន៍ឲ្យដឹងថា មុននឹងទទួលបានការគាំទ្រ និងជោគជ័យ ក៏ដូចជាការទទួលស្គាល់ពីគុណភាព និងសេវាកម្ម បានដូចសព្វថ្ងៃនេះ លោកបានជួបបញ្ហាប្រឈមជាច្រើនក្នុងអាជីវកម្ម ទាំងបញ្ហាដំណើរការក្រុមហ៊ុន និងបញ្ហាធនធានបុគ្គលិកជាដើម។ ក្រុមហ៊ុននេះ បានតស៊ូជំនះ និងបញ្ហាប្រឈមនានាក្នុងជីវិតអាជីវកម្ម តាំងពីចាប់ផ្តើមដំបូង ដែលមានមនុស្សធ្វើការតែ 2 នាក់គត់ រហូតបានបើកសម្ពោធទីស្នាក់ការលក់ និងចែកចាយនាពេលនេះ។ លោកបានបញ្ជាក់ថា MG ជាផលិតផលក្រដាស និងជាម៉ាករបស់កម្ពុជាពិតៗ។ នាពេលកន្លងមកនេះ ក្រុមហ៊ុន MG Pacific បានជំរុញឲ្យមានការទទួលស្គាល់ក្រដាស MG ដែលជាម៉ាករបស់កម្ពុជានៅលើទីផ្សារ ដែលសព្វថ្ងៃនេះ ស្ទើរតែគ្របដណ្តប់នៅលើទីផ្សារទូទាំងប្រទេសកម្ពុជាទៅហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក តាំង សុជាតិ បានបន្ថែមថា ផលិតផលក្រដាស MG បានជ្រៀតចូលទីផ្សារ តាមរយះក្រុមហ៊ុនរៀបអាពាហ៍ពិពាហ៍ ក្រុមហ៊ុនព្រីនវិក័យប័ត្រ និងតាមអេឡិចត្រូនិកនានា វិស័យធនគារ និងតាមបណ្តាទីផ្សារជាច្រើន ក៏ប៉ុន្តែលទ្ធផលទាំងនេះ នៅមិនទាន់អាចទទួលយកបាន លោកបាននិយាយថា ទីផ្សារផលិតផលរបស់លោកនៅតែមានចន្លោះជាច្រើនទៀត ដោយក្រុមហ៊ុន នឹងធ្វើការពង្រីកខ្លួនឲ្យបានកាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំ 2018ខាងមុខ។ លោកបានបន្តថា ពេលនេះ មានការប្រគួតប្រជែងកាន់តែខ្លាំងឡើងៗ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ  ដែលជាកត្តាមួយ ត្រូវជំរុញឲ្យម្ចាស់សហគ្រាស និងក្រុមហ៊ុននីមួយៗ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើនគុណភាពផលិតផល និងសេវាកម្ម ការរក្សាកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ម៉ាកសញ្ញានៃគុណភាពផលិតផលរបស់ខ្លួន។

លោកបានបន្តថា ក្រដាស MG បាននឹងកំពុងតែវិវត្តន៍ទៅមុខហើយ ដូច្នេះ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ គួរតែងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុក អោយបានច្រើន ដើម្បីរួមចំណែកអោយប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍន៍លឿនទៅមុខ។ ក្រុមហ៊ុន MG Pacific បានត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមចំណែកនៅក្នុងចែកចាយនូវផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ ក៏ដូចជាជំរុញធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជា បានស្គាល់ និងគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន។ សព្វថ្ងៃនេះ MG Pacific បាននិងកំពុងផ្តល់កន្លែងការងារជាច្រើន ដល់យុវជនខ្មែរ។ ទន្ទឹមនិងមានវត្តមាននៅលើទីផ្សារសហគ្រាសនេះ ក៏តែងតែមានការពិបាកក្នុងការចាប់ផ្តើមដំបូងផងដែរ ហើយក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកភាពបរាជ័យ ដើម្បីឈានទៅរកការអភិវឌ្ឍន៍សហគ្រិន និងការបណ្តុះបណ្តាលការកែច្នៃដល់បុគ្គលិកជាបន្តបន្ទាប់។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន