no-alternative title

លោក Eli Yeung គឺជាអ្នកថតរូបដ៏ល្បី បានបង្ហាញពីចំណាប់អារម្មណ៍ រូមជាមួយនឹងបទពិសោធន៍របស់លោកនៃការប្រើប្រាសកាមេរ៉ា Canon

យើងជឿជាក់ថា ប្រិយមិត្តទាំងអស់ប្រាកដជាស្គាល់ លោក Eli Yeung ហើយ លោកគឺជាអ្នកថតរូបដ៏ល្បីម្នាក់ ដែលបានធ្វើការងារជាច្រើននៅក្នុង្ងប្រទេសកម្ពុជាយើង មានក្រុមហ៊ុនជាច្រើន បានស្គាល់ច្បាស់ពីស្នាដៃថតរូបរបស់លោក ជាមួយនឹងការប្រើប្រាស់កាមេរ៉ា Canon ។ ថ្ងៃនេះ ក្រុមការងាររបស់ Electronic World Magazine ពិតជាមានកតិ្តយសខ្លាំងណាស់ ដែលបានធ្វើបទសម្ភាសន៌ជាមួយលោគ ស្តីអំពីបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ា Canon និងការប្រៀបធៀបជាមួយនឹងកាមេរ៉ាម៉ាកផ្សេងៗ។ ខាងក្រោមនេះ គឺជាការសំដីរបស់គាត់ ដែលមាខខ្លឹមសារដូចតទៅ៖

លោក Eli Yeung ៖ សួស្តីបាទ ទាំងអស់គ្នា! សម្រាប់អ្នកអាជីពថតរូបម៉ូដទាន់សម័យ ខ្ញុំពិតជាចូលចិត្តប្រើប្រាស់នូវកាមេរ៉ា 5D Mark IV ដោយសារតែវាភ្ជាប់ជាមួយនឹងមុខងារសំខាន់មួយហៅថា “Dual Pixel Raw”  ដែលមុខងារនេះ គឺអនុញ្ញាតឱ្យខ្ញុំធ្វើការកែប្រែសារជាថ្មីឡើងវិញទៅលើកម្រិត Focus ឬការថតរូបកាន់តែច្បាស់ជាពិសេសនៅពេលដែលខ្ញុំកំពុងតែថតរូបភាពជាប្រភេទ Portrait ដែលទាមទារនូវ Details និង Texture ច្រើន។ កាន់តែពិសេសជាងនេះទៀត កាមេរ៉ានេះ ភ្ជាប់ជាមួយនឹងសេនស័រ 30.4MP full-frame sensor ដែលមានសមត្ថភាពខ្លាំងក្លា និងការពង្រឹងទៅលើថាមពលថ្មកាន់តែប្រសើរ អេក្រង់ Top-Plate LCD និងការភ្ជាប់ជាមួយនឹងប្រព័ន្ធ GPS System នៅក្នុងម៉ាស៊ីនថែមទៀត។ ម្យ៉ាងទៀត ពេលនេះខ្ញុំក៏អ្នកសរសេរនៅលើប្លុកតាមប្រព័ន្ធផ្សព្វផ្សាយនៅលើបណ្តាញសង្គម (Social Media) អំពីម៉ូតទាន់សម័យ និងស្ទាយ៍នៃជីវិត ដូច្នេះ ខ្ញុំពិតជាចង់ឱ្យវត្ថុរបស់ ខ្ញុំកាន់តែទាន់សម័យ ហេតុដូចនេះ កាមេរ៉ា EOS M ក៏សក្តិសមបំផុត នៅក្នុងការប្រើប្រាស់សម្រាប់ខ្ញុំផងដែរ ហើយវាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ប្រភេទកាមេរ៉ាខ្នាតតូច DSLR នេះ។  តោះអញ្ចឹងងដើម្បីជ្រាបអោយបានកាន់តែច្បាស់នោះ សូមប្រិយមិត្តដែលជាអ្មកតាមដានទាំងអស់ អាននូវចម្លើយរបស់គាត់ជាមួយយើងខ្ញុំ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

សំណួរទី 1 ៖ តើកាមេរ៉ានេះមានសារៈសំខាន់អ្វីខ្លះសម្រាប់រូបលោក? ហេតុអ្វីបានជាអ្នកចូលចិត្តកាមេរ៉ា EOS M? 

ចម្លើយ៖ បាទសារៈសំខាន់នៃកាមរ៉ានេះ គឺមានដូចជា៖

1. ការថតរូប Selfies

ខ្ញុំពិតជារីករាយជាមួយនឹងការប្រើប្រាស់អេក្រង់ដែលអាចបង្វិលបត់បាន (Pivot Screen) ដោយសារតែវាអាចឱ្យខ្ញុំមើលឃើញមិត្តភក្តិខ្ញុំទាំងអស់ ហើយខ្ញុំអាចប្រើប្រាស់សមល្មមជាមួយនឹងប្រវែងដៃរបស់ខ្ញុំដែលទទួលបានរូបភាពដ៏អស្ចារ្យពីកាមេរ៉ា DSLR នេះ។ កាមេរ៉ានេះអាចជួយខ្ញុំបានច្រើនក្នុងការថតរូបពេលធ្វើដំណើររបស់ខ្ញុំ។

2. Vlogging

វាមានច្រើនដងមកហើយដែលវីដេអូរបស់ខ្ញុំមិនអាចថតនូវអ្វីដែលខ្ញុំចង់បានមុនពេលដែលខ្ញុំទទួលបានកាមេរ៉ា EOS M នេះ។ ជាពិសេស នៅពេលដែលខ្ញុំនិយាយទៅដល់កាមេរ៉ានេះនោះ ការប្រើប្រាស់មុខងារ Autofucus គឺពិតជាលឿនមែនទែន ហើយអេក្រង់កាមេរ៉ាដែលអាចបង្វិលបាននេះអនុញ្ញាតឱ្យខ្ញុំធ្វើការឆែកមើលថាតើវីដេអូខ្ញុំចង់បាននោះមានអ្វីគ្រប់យ៉ាងល្អហើយឬនៅ?

3.កម្មវិធីដែលអាចប្រើប្រាស់ជាដៃគូ

ប្រសិនបើលោកអ្នកនៅមិនទាន់មើលវីដេអូរបស់ខ្ញុំនៅលើបណ្តាញសង្គម YouTube អំពីអ្វីដែលខ្ញុំហៅថា "Perfect Selfie" នោះ អ្នកគួរតែឆែកមើលវាភ្លាមទៅក្នុងពេលឥឡូវនេះ។ វីដេអូនេះនឹងបង្ហាញលោកអ្នកអំពីរបៀបដែលខ្ញុំគ្រប់គ្រងទៅលើកាមេរ៉ាតាមរយៈការប្រើប្រាស់បញ្ជាពីចម្ងាយតាម Wi-Fi នៅលើកម្មវិធីមួយ។ វាពិតជាងាយស្រួលបំផុតក្នុងការប្រើប្រាស់។

4. EF Mount 

EF Mount គឺជាច្រកទ្វារថ្មីមួយទៀតសម្រាប់រូបខ្ញុំដើម្បីធ្វើការប្រមូលផ្តុំ (Mount) សម្រាប់ Canon Lenses ដែលមានលទ្ធភាពគ្មានព្រំដែននោះទេ។

5.ការកាត់បន្ថយភាពភិតភ័យសម្រាប់អ្នកដទៃ

ប្រសិនបើខ្ញុំកាន់កាមេរ៉ាប្រភេទ 5D Mark IV ហើយខ្ញុំដើរថតរូបជាសារធារណៈ ឬវីដេអូនោះ អ្នកដទៃដែលឈរនៅពីមុខកាមេរ៉ានេះមិនមានការភ័យខ្លាចនោះទេ។ ការរចនារូបរាងតូចរបស់វាជួយឱ្យអ្នកដទៃមិនសូវចាប់អារម្មណ៍ទៅលើកាមេរ៉ានោះទេ។

សំណួរទី 2. ហេតុអ្វីបានជាអ្នកទិញនៅក្រុមហ៊ុនផ្លូវការ មិនមែនជាក្រុមហ៊ុនលក់រាយតូចៗនោះ?

ចម្លើយ៖ មនុស្សគ្រប់គ្នាសុទ្ធតែចង់បាននូវការជឿជាក់ក្នុងផ្លូវអារម្មណ៍នៅពេលដែលពួកគេទិញអ្វីមួយនោះ។ ជាពិសេសសម្រាប់ផលិតផលជាច្រើនដែលមានតម្លៃថ្លៃគួរសមដែរ។ ជាធម្មតា ហេតុអ្វីបានជាត្រូវសន្សំ $50 ទៅ $100 ក្នុងការទិញកាមេរ៉ាតម្លៃថ្លៃដោយគ្មានការធានាត្រឹមត្រូវនោះ? 

1 . ផលិតផលផ្លូវការ

ផលិតផលទាំងអស់នេះតែងតែមានភ្ជាប់ជាមួយនឹងការធានាត្រឹមត្រូវ! វាតែងតែមានតម្លៃថោកជាងប្រសិនបើលោកអ្នកធ្វើការបញ្ជាទិញពីក្រុមហ៊ុនលក់រាយដែលមិនមែនជាក្រុមហ៊ុនចែកចាយផ្លូវការនោះ។ សូមចាំនៅក្នុងចិត្តថា អ្នកចំណាយទៅលើអ្វី អ្នកនឹងទទួលបានរបស់នោះ។ ពេលខ្លះ លោកអ្នកនឹងមានភាពជឿជាក់សម្រាប់តម្លៃនៅក្នុងក្រុមហ៊ុនផងដែរ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើផលិតផលដែលអ្នកទើបនឹងទិញមកថ្មីនោះខូច?

2 . ផលិតផលយកចេញពីក្រុមហ៊ុនផ្ទាល់

ផលិតផលផ្លូវការជាច្រើនគឺដឹកចេញពីរោងចក្រផ្ទាល់តែម្តង។  លោកអ្នកអាចជឿជាក់បានថា គ្រប់ផ្នែកទាំងអស់នៃផលិតផលរបស់អ្នកគឺជាទំនិញសុទ្ធ ហើយគ្មានផ្នែកណាមួយនៃទំនិញផលិតផលរបស់អ្នកក្លែងក្លាយ ចាស់ ឬការផ្លាស់ប្តូរមួយតឹកនោះទេ។

ការនាំចូលដោយក្រុមហ៊ុនលក់ចែកចាយមិនផ្លូវការតែងតែផ្តល់នូវផលិតផលដូចគ្នានៅក្នុងតម្លៃថោកជាង ហើយវាពិតជាគ្រោះថ្នាក់មែនទែន! វាមានលទ្ធភាពកម្រិតខ្ពស់ដែលពួកគេធ្វើការដោះដូរនូវផ្នែកណាមួយចេញពីផលិតផលសុទ្ធ និងដោះដូរដាក់ផលិតផលក្លែងក្លាយ (ឧទាហរណ៍ ថាមពលថ្ម)។

3 . ក្រុមហ៊ុនចែកចាយផ្លូវការតែងផ្តល់នូវវត្ថុអនុស្សាវរីយ៍ដ៏អស្ចារ្យ

សម្រាប់ក្រុមហ៊ុនចែកចាយផ្លូវការដូចជា i-Quick ឬ Canon Image Square តែងតែផ្តល់នូវកញ្ចប់វត្ថុអនុស្សាវរីយ៍ឥតគិតថ្លៃជាច្រើននៅពេលដែលអ្នកទិញផលិតផលចេញពីក្រុមហ៊ុននោះ។ ឧទាហរណ៦ថា ប្រសិនបើលោកអ្នកទិញកាមេរ៉ា Canon EOS M3 ឥឡូវនេះ លោកអ្នកនឹងទទួលបាន Kit Lens, Sennheiser Headphone, EF-Mount, 16GB SD Card និង Camera Sleeve នៅក្នុងតម្លៃត្រឹមតែ $649 តែប៉ុណ្ណោះ។

មួយវិញទៀត លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភនោះទេ នៅពេលដែលកាមេរ៉ារបស់អ្នកមានបញ្ហាដោយសារតែក្រុមហ៊ុននឹងផ្តល់នូវសេវាកម្មជួសជុលដ៏ល្អបំផុតសម្រាប់លោកអ្នក។ សេវាកម្មមួយនេះលោកអ្នកនឹងមិនអាចទទួលបាននោះទេប្រសិនបើលោកអ្នកទិញពីក្រុមហ៊ុនចែកចាយមិនផ្លូវការ ហើយពួកគេគ្រាន់តែធ្វើការជួសជុលដោយខ្លួនឯងដែលអាចបណ្តាលឱ្យមានបញ្ហាកាន់តែច្រើនថែមទៀត។

សំណួរទី 3. Q-studio គឺជាជម្រើសស្ទូឌីយ៉ោរបស់អ្នក ដែលត្រូវជ្រើសរើស

ចម្លើយ៖ តើអ្នកធ្លាប់គិតក្នុងការថតរូបជាមួយនឹងសម្ភារៈដែលអ្នកស្រម៉ៃចង់បាននោះទេ?

ដើម្បីទទួលបាននូវឧបករណ៍សម្ភារៈអាជីពពេញលេញនៅក្នុងស្ទូឌីយ៉ោទាមទារឱ្យមានការចំណាយលុយច្រើន។  វាពិតជាអស្ចារ្យណាស់ដែលថា Q-Studio នឹងផ្តល់នូវសេវាកម្មមួយនេះ។ ក្រោយការថតរូបមួយចំនួននៅ Q-Studio ខ្ញុំអាចនិយាយបានថា សម្ភារៈនៅទីនោះគឺអាចទិញបាន។ សូម្បីតែតារាម៉ូដែល និងវិចិត្រករតុបតែងរូបភាព (Makeup Artist) ក៏មានការរចនាទៅលើបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេដែលមើលទៅពិតជាមានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។  សេវាកម្មក៏ជាភាពល្បីល្បាញផងដែរដោយសារតែបុគ្គលិករបស់ក្រុមហ៊ុន i-Quick អាចជួយលោកអ្នកគ្រប់ពេលសម្រាប់រាល់សំណួរទាំងអស់ដែលជាការងឿងឆ្ងល់របស់អ្នក៕

https://www.instagram.com/opps_itseli/

https://www.facebook.com/oppsitseli

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន