no-alternative title

Miss Global 2017 ត្រូវបានភោជនីយ៍ដ្ឋាន MiNi Garden BBQ & Soup Buffet បានរៀបចំពិធីស្វាគមន៍ជាមួយនឹង អាហាប៊ូហ្វេ ហើយនិងស៊ុបយ៉ាងពិសេសបំផុត

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2017 កន្លងទៅនេះ ក្រោមកិច្ចសហការក្នុងភាពជាដៃគូរវាងក្រុមការងាររៀបចំកម្មវិធី ព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក Miss Global 2017 ជាមួយនឹងភោជនីយ៍ដ្ឋាន MiNi Garden BBQ & Soup Buffet ដែលមានអស័យដ្ឋានននៅទល់មុខរោងមហោស្រពកោះពេជ្រ បេក្ខភាពបរវកញ្ញា Miss Global 2017 ទាំងអស់ចំនួន 60 រូប រួមនឹងក្រុមការងារសរុបប្រមាណ 100 នាក់ បានអញ្ជើញចូលរួមពិសាអាហារប៊ូហ្វេ ហើយនិងស៊ុបនៅភោជនីយដ្ឋានដ៏មានផាសុកភាព និងមានរសជាតិឆ្ងាញ់មួយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកម្មវិធីនេះ Miss Global 2017 ទាំងអស់ បានធ្វើការ សំណេះសំណាលជាមួយនឹងភ្ញៀវ ហើយនឹងថតរូបអនុស្សាវរីយ៍ជាមួយនឹងអតិថិជនជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា នៅក្នុងបេសកកម្មការងារនៃកម្មវិធីប្រកួតជ្រើសរើសបរវរកញ្ញាឯកពិភពលោក Miss Global 2017 លើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីប្រជាជនកម្ពុជា។ ដោយឡែក សម្រាប់វត្តមានរបស់បេក្ខភាពបវរកញ្ញាឯកពិភពលោក Miss Global 2017 នៅភោជនីយដ្ឋាន MiNi Garden កោះពេជ្រ នាឱកាសនេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បុគ្គលិកគ្រប់ផ្នែក ដែលបម្រើការនៅ ភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden ។ 

ភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden មានរៀបចំជាពិសេសនូវ បន្លែ សាច់ ថ្មីៗស្រស់ៗ និងម្ហូបអាហារជាច្រើនមុខ បានត្រៀមរួចជាស្រេច សម្រាប់បម្រើអាហារជូនដល់ក្រុមការងារ Miss Global 2017 ក៏ដូចជាភ្ញៀវទាំងអស់ដែលអញ្ជើញចូលមក ពិសាអាហារនៅភោជនីយដ្ឋាន MiNi Garden។ ក្រៅពីការពិសាអាហារដែលមានរសជាតិឆ្ងាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ លាយឡំជាមួយបរិយាកាសស្រស់ស្អាត ធំទូលាយ  បរវរកញ្ញា Miss Global 2017 ទាំង 60 រូប ត្រូវបានទទួលការស្វាគមន៍ ជាមួយស្នាមញញឹមយ៉ាងកក់ក្តៅ ពីអតិថិជនដែលចូលមកពិសាអាហារនៅភោជនីយដ្ឋាន MiNi Garden ជាមួយការថតរូប សុំចុះហត្ថលេខា និងថតរូបសែលហ្វី ជាមួយបរវរកញ្ញាទាំង 60 រូបទៀតផង។

តាមរយៈវត្តមាននៃការអញ្ជើញមកពិសាអាហារនៅភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden គឺបានបង្ហាញនូវទំនុកចិត្ត និងការជឿទុកចិត្តមកលើអនាម័យ គុណភាពចំណីអាហារ ពីសំណាក់ស្ថាប័នកម្មវិធីអន្តរជាតិដ៏ធំមួយ មកលើ ភោជនីយដ្ឋាន MiNi Garden, នេះបើតាមការបញ្ជាក់ពីលោក តូច ឡាវី ណូរ៉ង់ នាយកគ្រប់គ្រង ភោជនីយដ្ឋាន មីនី ហ្គាដិន។ លោកបានបន្តថា នៅភោជនីយដ្ឋាន មីនី ហ្គាដិន MiNi Garden គឺមានបំរើសេវាអាហារប៊ូហ្វេបាបីឃ្យូ និង ស៊ុប ញ៉ាំតាមចិត្ត មិនកំនត់ពេលវេលា មាន បង្កង បង្គារ មឹក និង គ្រឿងសមុទ្រជាច្រើនមុខ រួមទាំង សាច់គោអាមេរិក សាច់គោអូស្រ្តាលី ឆ្អឹងជំនីគោអាមេរិក និង មានអាហារសំរន់បែប ចិន ថៃ ជប៉ុន ពិសេសជាងនេះទៅទៀត ភោជនីយ៍ដ្ឋានេះ ក៏មានបង្អែមបែបខ្មែរជាច្រើនមុខ ដែលមានរសជាតិឆ្ងាញ់ទទួលការពេញចិត្តពីអថិជនយ៉ាងច្រើន! ព្រមទាំងបើកលក់រៀងរាល់ថ្ងៃ ពីម៉ោង 3:00 រសៀល 10:00pm យប់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន