no-alternative title

Ford រៀបចំសន្នីសីទសារព័ត៌មានស្តីពី " ដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ 2017 "

ថ្ងៃទី 17 ខែវិចិ្ឆកា ឆ្នាំ 2017 ក្រុមហ៊ុន  ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកចែកចាយរថយន្ត Ford ប្រចាំនៅកម្ពុជា បានរៀបចំសន្នីសីទសារព័ត៌មានស្តីពីដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ 2017 (FORD ADVENTURE 2017) ដែលពិធីនេះត្រូវបានរៀបចំឡើផនៅទីស្នាក់ការរថយន្ត Ford សាខាមុនីវង្ស ក្រោមវត្តមានលោក លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia, រួមជាមួយនឹងដៃគូរសហការ ហើយនឹងម្ចាស់សរថយន្តដែលនឹងត្រូវចូលរួមកម្មវិធីនេះជាច្រើនរួប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia បានអោយដឹងថា ដំណើរកំសាន្ត FORD Adventure ឆ្នាំ 2017 នេះ គឺរៀបចំដោយក្រុមហ៊ុន RMA Cambodia នៅក្នុងប្រទេសកម្ពុជា និងមានការចូលរួមឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុន តូតាល់ ខេមបូឌា និងភេសជ្ជៈ Pepsi និងមានការចូលរួមសហការជាមួយ ក្រុមហ៊ុនសំបកកង់ Coopertires និងក្រុមហ៊ុន EFG (Express Food Group) ជាដើម។ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជនរបស់ Ford នឹងកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្តមួយនេះ ព្រោះថា នេះគឺជាការឆ្លងដែនដ៏អស្ចារ្យឆ្ពោះទៅកាន់ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ខេត្តរ៉ាយ៉ង និងទីក្រុងប៉ាតាយ៉ាប្រទេសថៃ ជាមួយនឹងក្បួនដង្ហែរថយន្ត Ford ចំនួនជាង 100 គ្រឿង។ 

ក្រុមហ៊ុន Ford Cambodia បានបញ្ជាក់ផងដែរថា នៅក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី 11 នេះ គឺនឹងមានរយៈពេល 4ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2017 ដោយមានអ្នកដំណើរប្រមាណ 500នាក់ ដែលនឹងអ្នកចូលរួមនឹងរីករាយជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវនៅក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនឹងបទពិសោធន៍នៃការបោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅ យ៉ាងស្រស់ត្រកាលនៃខេត្តរ៉ាយ៉ងប្រទេសថៃ។ លើសពីនេះទៅទៀត  អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃថែមទៀតផង។

សូមជំរាបថា ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ 2007 ទៅខេត្តមណ្ឌលគិរី , ឆ្នាំ 2008 ទៅកាន់ខេត្តរតនគិរី , ឆ្នាំ2009 ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ 2010 និងឆ្នាំ 2011 ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ 2012 ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ 2013 ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ 2014 ទៅកាន់ខេត្តត្រាតប្រទេសថៃ ឆ្នាំ 2015 ទៅកាន់ខេត្តចន្ថាបុរី ប្រទេសថៃ និងឆ្នាំ 2016 ទៅកាន់ខេត្តបុរីរាមដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

លោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រ ដល់ដំណើរការនៃកម្មវិធីដំណើរកំសាន្ត FORD Adventure ឆ្នាំ 2017 នេះ ហើយលោកបាន រំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យ អ្នកចូលរួម រីករាយ កាន់តែខ្លាំង ជាងឆ្នាំមុនៗថែមទៀត ។ លោកបានបន្ថែមទៀតថា “ដំណើរកំសាន្ត FORD Adventure ឆ្នាំ 2017 នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង 100 គ្រឿងធ្វើដំណើរឆ្លងកាត់រយៈផ្លូវដ៏វែងឆ្ងាយរវាងកម្ពុជា និងថៃ។ លើសពីនេះទៅទៀត លោក ងនសាំង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia។

លោក Bernado ESEO Vice President Corporate Affairs នៃក្រុមហ៊ុន Total Cambodge បានមានប្រសាសន៍ថា៖ "នេះគឺជាវត្តមានលើកទី 10 ហើយរបស់ Total Cambodge ដែលបានសហការឧបត្ថម្ភធំសម្រាប់ដំណើរកម្សាន្ត Ford Adventure។ ជាច្រើនឆ្នាំមកនេះ ការសហការរវវាងក្រុមហ៊ុន Total Cambodge និងក្រុមហ៊ុន RMA Cambodia តែងតែមានភាពរលូនជានិច្ច។  ការសហការឧបត្ថមនេះបានផ្ដល់ឪកាសល្អសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញពីសមត្ថភាពនិងគុណភាពខ្ពស់នៃប្រេងឥន្ធនៈ Excellium ដែលអាចសម្អាតម៉ាស៊ីនរថយន្តរហូតបានដល់ទៅ 93%។

លោក Tan Twu Yang Brand Marketing Manager of Cambrew LTD & Angkor Beverage Co., Ltdបានមានប្រសាសន៍ថា៖ តំណាងឲក្រុមហ៊ុន ខេមប៊្រូវ (ក្រុមហ៊ុនភេសជ្ជះអង្គរ) ដែលជាក្រុមហ៊ុន មានរោងចក្រធំបំផុត និងទំនើបបំផុតនៅកម្ពុជា មានផលិតផលស្រាបៀរជាតិ និងអន្តរជាតិច្រើនប្រភេទ និង ស្រាបៀស្តោត រួមជាមួយភេសជ្ជះ ផលិតផល PEPSI ដែលជាប្រភេទភេសជ្ជះអន្តជាតិ។ យើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាថ្មីម្តងទៀត ក្នុងកម្មវិធី Ford Adventure នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍ Ford Adventure នេះជារៀងរាល់ឆ្នាំតែងតែទទួលបានការគាំទ្រ  និងពេញនិយមបំផុតក្នុងចំណោមប្រជាជនកម្ពុជាដោយសារតែភាពជោគជ័យកន្លងមក ក្នុងនាមជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន RMA មានមោទនភាពក្នុងនាមជាអ្នកឧបត្ថម្ភធំផ្នែកភេសជ្ជៈដែលមានដូចជា ភេសជ្ជះ Pepsi   7up   Mirinda   Sting  Mountain Dew   Revive និង Evervess Soda  ជាភេសជ្ជះផ្តល់នូវភាពស្រស់ថ្លានិងបន្ថែមជាតិទឹក ក្នុងកំឡុងពេលធ្វើដំណើរ ហើយ ខ្ញុំបាទសង្ឃឹមជឿជាក់ថាភ្ញៀវកិត្តិយសដែលចូលរួមកម្មវិធី Ford Adventureនឹងទទួលបានការធ្វើដំណើរដ៏រីករាយជាមួយ ភេសជ្ជះ ផលិតផល PEPSI។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន