no-alternative title

ហាងកាហ្វេ Misterbrew Coffee បានបើកសម្ពោធសាខារបស់ខ្លួនថ្មីមួយបន្ថែមទៀត ដែលមានទីតាំងនៅក្នុងផ្សារទំនើបសុវណ្ណាជាន់ផ្ទាល់ដី

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2017 នេះ ហាងកាហ្វេ MisterBrew Coffee ដែលលោកអ្នកធ្លាប់ស្គាល់ថា ជាហាងកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់នោះ បានរៀបចំពិធីបើកសម្ពោធសាខាទី 4 របស់ខ្លួនជាផ្លូវការហើយ  នៅក្នុងផ្សារទំនើបសុវណ្ណា ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវរបស់អតិថិជន ដែលនិយមចូលចិត្តញាំកាហ្វេ។ ហាងកាហ្វេ MisterBrew Coffee ថ្មីនេះ ត្រូវបានរចនាម៉ូដជាលក្ខណះបែប Classic"សាមញ្ញ" ដែលសក្តិសមជាមួយលោកអ្នកចូលចិត្តភាពស្ងប់ស្ងាត់ ពិសេសសំរាប់អ្នកចូលចិត្តអានសៀវភៅ និង ធ្វើកិច្ចការសាលាជាដើម។ ហាងកាហ្វេ MisterBrew Coffee មានកាហ្វេជាច្រើន រសជាតិទៅតាមតំរូវការរបស់អតិថិជន ហើយក៏មាន ភេសជ្ជៈជាច្រើនប្រភេទផងដែរ សំរាប់អតិថិជនដែលមិនចូលចិត្តពិសារកាហ្វេ ដូចជា តែបៃតង តែក្រហម ទឹកផ្លែឈើ...ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក ដួង តារា ដែលជាស្ថាបនិករបស់ហាងហាងកាហ្វេ MisterBrew Coffee បានបញ្ជាក់ថា ហាងកាហ្វេ MisterBrew Coffee ក៏មានចក្ខុវិស័យ ចង់ក្លាយជាម៉ាក់កាហ្វេលេខ 1 នៅក្នុងស្រុកផងដែរ ដោយនៅពេលខាងមុខ ហាងកាហ្វេមួយនេះ និងបន្តបើកហាងតូចៗ ជាច្រើនក្នុងប្រទេសកម្ពុជា និងមានទស្សនៈវិស័យ ផ្តល់ជូនកាហេ្វ ដែលមានគុណភាពល្អ និងសេវាកម្មដ៏កក់ក្តៅរហ័សជាមួយតម្លៃសមរម្យជូនដល់អតិថិជន ដែលចូលចិត្តកាហ្វេចាប់ពី 5000 រៀលទៅ 8000 រៀល។

លោកបានបន្តថា នៅខែក្រោយនេះ MisterBrew Coffee នឹងបើកសម្ពោធសាខាថ្មីមួយទៀតផងដែរ គឺមានទីតាំងស្ថិតនៅម្តុំទួលគោក។  លោកបានអោយដឹងថែមទៀតថា ដោយសារកំណើនអ្នកនិយមពិសារកាហ្វេកើនឡើងទើបធ្វើឱ្យលោកសំរេចចិត្តបង្កើតតកាហ្វេយីហោក្នុងស្រុកដើម្បីបំពេញតំរូវការរបស់អតិតថិជននិងសង្ឃឹមថានឹងអាចប្រកួតប្រជែងជាមួយម៉ាកកាហ្វេមកពីបរទេសនៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ហាងកាហ្វេ MisterBrew Coffee មាន 2 សាខាទៀត ដែលជាហាងកាហ្វេចល័ត មានទីតាំងដូចខាងក្រោម៖

1.សាខាទី 1 របស់  MisterBrew Coffee:  ផ្ទះលេខ 56 មហាវិថីនរោត្តម កែងនឹងផ្លូវលេខ 172 សង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ។

2.សាខាទី 2 របស់ MisterBrew Coffee ផ្លូវលេខ 289 (ទល់មុខអគ្គកង រាជអវធុហត្ថលើផ្ទៃប្រទេស (PMលើផ្ទៃប្រទេស)) កែងនឹងផ្លូវលេខ 528 សង្កាត់បឹងកក់ 1 ខ័ណ្ឌទួលគោក។ 

3.សាខាទី 3 របស់ MisterBrew Coffee ផ្ទះលេខ 58C-D ផ្លូវលេខ 95 កែងនឹងផ្លូវលេខ 386 សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌចំការមន។

3.សាខាទី 4 របស់ MisterBrew Coffee ស្ថិតនៅក្នុងផ្សារទំនើបសុវណ្ណាជាន់ផ្ទាល់ដី ក្បែរធនាគាកាណាឌីយ៉ា។ 

សំរាប់សេវាកម្មដឹកជញ្ជូន សូមទូរស័ព្ទមកលេខ 010 33 99 50

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន