no-alternative title

ដោយសារតំលៃធូរថ្លៃជាងផលិតផលអត់ធានា! ត្រឹមតែ 2 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនប្រកាស Pre-Order ទូរស័ព្ទ iPhoneX បានធ្វើអោយអតិថិជនរអ៊ូថាកម្ម៉ង់មិនទាន់នោះទេ

រហូតមកដល់ម៉ោងនេះ មិនថាតែនៅទីផ្សារក្រៅប្រទេសធំៗមួយចំនួននោះទេដែលមានតម្រូវការខ្ពស់ សូម្បីនៅក្នុងប្រទេសកម្ពុជា ក៏មានរឿងដូចគ្នាអញ្ចឹងដែរ iPhoneX បានក្លាយជាទូរស័ព្ទថ្មីមួយ ដែលមានប្រជាប្រិយភាពខ្លាំងមែនទែន ចាប់តាំងពីថ្ងៃសម្ពោធរហូតដល់ពេលនេះ តម្លៃទូរស័ព្ទមួយនេះ គឺនៅតែមានតម្លៃខ្ពស់ដដែល មានកន្លែងខ្លះ មិនមានទូរស័ព្ទលក់ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីថ្ងៃទី 17 ខែវិច្ឆិកា កន្លងទៅនេះ បន្ទាប់ពីក្រុមហ៊ុន Falcon Tech ដែលជាតំណាងចែកចាយ iPhone នៅកម្ពុជា បានប្រកាសដាក់អោយអតិថិជនធ្វើការ Pre-Order ទៅលើទូរស័ព្ទ iPhoneX បានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ឃើញថា ចំនួននៃការ Pre-Order នេះ គឺច្រើនលើសលប់ ដែលរហូតដល់មានហាងលក់ទូរស័ព្ទមួយចំនួន បានសម្រេចប្រកាសផ្អាកទទួលការបញ្ជាទិញទុកមុនជាបណ្តោះអាសន្ន ដោយបានបញ្ជាក់ប្រាប់ទៅអតិថិជនរបស់ខ្លួនថា អោយរង់ចាំវគ្គទីពីរនាពេលឆាប់ៗនេះ។ រឿងនេះ ធ្វើអោយអតិថិជនជាច្រើន បានរអ៊ូរទាំថា ចង់បានរបស់ធានាយកមកប្រើប្រាស់ តែបែជាកម្មង់មិនទាន់គេទៅវិញ។ យោងតាមការសាកសួរទៅកាន់ពួកគាត់ទាំងនោះ បានអោយដឹងថា មូលហេតុដែល ពួកគាត់សម្រេចចិត្តជ្រើសរើសផលិតផលធានាពីក្រុមហ៊ុន Falcon Tech គឺដោយសារតែការជឿជាក់ ហើយតម្លៃវិញគឺទាបជាងផលិតផលអត់ធានាទៀតផង មួយវិញទៀត គឺមានកញ្ចប់ពីក្រុមហ៊ុន Smart អ្វីដែលពិសេសនោះ គឺទទួលបានផលិតផលដែលនាំចូលផ្លូវការ ហើយនឹងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Apple តែម្តង។

 

សូមជំរាបថា បន្ទាប់ពីក្រុមហ៊ុន Falcon Tech បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា នឹងបាននាំមកនូវផលិតផល Apple ជាច្រើនប្រភេទ រួមជាមួយនឹងទូរស័ព្ទ iPhone ផងដែរនោះ ឃើញថា ប្រជាជនកម្ពុជា ដែលជាប្រិយមិត្តរបស់ Apple មួយចំនួនធំ គឺមានការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់យ៉ាងច្រើនជាមួយនឹងការជ្រើសរើសប្រើប្រាស់ផលិតផល Apple ផ្លូវការ និងមិនផ្លូវការ ដោយសារតែពួកគាត់មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃផលិតផលដែលនាំមកផ្លូវការ និងមានការបង់ពន្ធត្រឹមត្រួវ 100%។ ហើយនិងហានីភ័យដែលស្ថិតពីក្រោយការប្រើប្រាស់ផលិតផលមិនផ្លូវការនាពេលកន្លងមក។

 

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone X គឺជាស្មាតហ្វូន ដែលមានការរចនារូបរាងកាន់តែប្លែក និងអស្ចារ្យបំផុត ដោយសារតែវាមានការរចនារូបរាងស្រោបពីកញ្ចក់ មានទំហំ 5.8 អ៊ីង ប្រភេទកញ្ចក់ OLED ដែលមានឈ្មោះថា Super Retina Display ហើយថែមទាំងប្រើប្រាស់នូវវិញ្ញាបណ្ណបត្រ IP68 សម្រាប់ការពារការជ្រាបទឹក, បច្ចេកវិទ្យា Face ID ដែលនៅតែអាចធ្វើការស្កេននៅកន្លែងងងឹងបានដោយគ្មានបញ្ហាទៀតផង។ ទូរស័ព្ទ iPhone X ភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដូចជាការដោះសោរនៅលើទូរស័ព្ទ ឬការប្រើប្រាស់មុខងារ Multitasking UI ផងដែរ។

 

iPhone X ដំណើរការលើបន្ទះឈីប A11 Bionic អាចទ្រទ្រង់នូវប្រព័ន្ធ Bluetooth 5.0 និងបំពាក់នូវបច្ចេកវិទ្យា Qi Wireless Charging និងបច្ចេកវិទ្យា Quick Charge ហើយនឹងបំពាក់មកជាមួយនឹងកាមេរ៉ាមុខទំហំ 7 មេហ្កាភិចសែល f/2.2 Aperture TrueDepth ដែលទ្រទ្រង់វីដេអូកម្រិត Full HD នៅក្នុង 30fps និងវីដេអូ HD នៅក្នុងកម្រិត 240fps អ្វីដែលពីសេស គឺវាមានភ្ជាប់ជាមួយនឹង Portrait Mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ថតជាមួយ Bokeh Effects បានផងដែរ។  ប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយរបស់ iPhone X មួយមានទំហំ 12 មេហ្កាភិចសែល f/1.8 wide-angle sensor និងមួយគ្រាប់ទៀតមានទំហំ 12 មេហ្កាភិចសែល f/2.4 telephoto lens ដែលភ្ជាប់ជាមួយមុខងារ Optical Zoom ភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual OIS និង Quad-LED Flash អាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 60fps និង Slow-Motion វីដេអូកម្រិត 1080p ក្នុងកម្រិត 240fps បានយ៉ាងរលូន។ ហើយ Portrait Mode ក៏អាចប្រើប្រាស់ជាមួយនឹងមុខងារ Stage Light សម្រាប់ផ្លាស់ប្តូរ Background បានយ៉ាងអស្ចារ្យផងដែរ។

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន