no-alternative title

សែលកាត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសសម្ពោធព្រិត្តិការណ៍ប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសនៃកីឡាបាល់ទាត់ប្រចាំឆ្នាំ 2017

កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ 2017 សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគម ន៍ដែលមានភាគហ៊ុនរបស់ខ្មែរ 100% បានប្រារព្ធនូវកម្មវិធីប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់ 2017 ជាផ្លូវការនៅកីឡាដ្ឋានខេត្តកំពត ក្រោមអធីបតីភាពរបស់ ឯកឧត្តម ស៊ាន ប៉ូរាត់ រដ្ឋលេខាធិការក្រសួងអប់រំយុជន និងកីឡា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ និងឯកអគ្គរដ្ឋទូតសុឆន្ទះរបស់សែលកាត ក្រុម Polarix ដែលនឹងទៅអង្រូនកម្មវិធីបើកនេះជាមួយនឹងការសម្តែងរបស់ពួកគេ ជាពិសេសបទ #LightUpKH។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តការណ៍នេះត្រូវបានចុះកុងត្រា ចាប់ដៃគូសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង សែលកាត លើគម្រោងនេះ កាលពីខែឧសភាកន្លងទៅ ដើម្បីធ្វើការផ្សព្វផ្សាយពីកីឡា ផ្តល់ការហ្វឹកហាត់បាល់ទាត់ ការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងការស្វែងរកតារាបាល់ទាត់ជំនាន់ថ្មីសម្រាប់ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ 2023  ខាងមុខនេះ។ ការចាប់ផ្តើមនេះ គឺមានក្រុមចំនួន 32 ក្រុមដែលមកពី 25 ខេត្តក្រុង នឹងចូលរួមការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម 14 ឆ្នាំ និង 16  ឆ្នាំនេះ ដែលសរុបមាន 21 ប្រកួត ចាប់ពីខែវិច្ឆិកា រហូតដល់ខែ មីនា 2018។ សូមជំរាបថា ក្រុមទាំងអស់ បានបានហ្វឹកហ្វឺន កីឡាករដែលមកពីសាលា 12 ខេត្តផ្សេងៗគ្នា ឥលូវនេះ គឺដល់ពេលដែលពួកគេបញ្ចេញសមត្ថភាពក្នុងការប្រកួតនេះដើម្បីស្វែងរកជើងឯក។ កម្មវិធីនេះ កាន់តែរំជើបរំជួលជាមួយការប្រគំតន្រ្តី និងសកម្មភាពសប្បាយៗជាច្រើន។

លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ របស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា៖ “ យើងពិតជារីករាយណាស់ ដែលបានក្លាយជាដៃគូឧបត្ថម្ភក្នុងកម្មវិធីនេះ ដែលជាឱកាសឲ្យយើងអាចកាន់តែខិតទៅជិតអតិថិជនគោលដៅរបស់យើង ផ្សព្វផ្សាយពីកីឡា និងជាប្រយោជន៍ដល់យុវជនយើង។  យើងសង្ឃឹមថា ការចាប់ដៃគូនេះអាចធ្វើឲ្យយុវជនកម្ពុជាបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការលេងបាល់ទាត់ និងទាក់ទាញការចាប់អារម្មណ៍លើវិស័យកីឡារបស់ពួកគេ។

មិនតែប៉ុណ្ណោះ លោក បានបញ្ជាក់នូវសេចក្តីសង្ឃឹម និងជឿជាក់ថា យុវជនរបស់យើង អាចពង្រឹងសមត្ថភាពមិនចាញ់ប្រទេសជិតខាង សម្រាប់ការចូលរួមកីឡាស៊ីហ្គេមនាពេលខាងមុខ។” ហើយការចាប់ដៃគូសហការលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ឆ្នាំ 2017 នេះ គឺជាគម្រោងដំបូង ដ៏សំខាន់នៃទំនួលខុសត្រូវសង្គមរបស់យើង (CSR) ដែលយើងមានគោលបំណងលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈ ការអប់រំ សុខភាព និងលំនៅស្ថាន។  លោកអ្នកអាចតាមដានកាលវិភាគនៃការប្រកួត និងលទ្ធផលលើទំព័រ Facebook  របស់សែលកាត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន