no-alternative title

iPhone 6 ទំហំ 32GB នៅតែមានការពេញនិយម និងមានការកម្ម៉ង់ច្រើន ពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា

រហូតមកដល់ថ្ងៃនេះ ទូរស័ព្ទ iPhone 6 ទំហំ 32GB ដែលបាននាំមកដោយក្រុមហ៊ុន Falcon Tech គឺនៅតែមានការពេញនិយម និងនៅតែមានការកម្ម៉ង់ដដែល ពីសំណាក់អ្នកប្រើប្រាស់ជាច្រើន នៅកម្ពុជា នេះបើយោងតាមការបញ្ជាក់របស់បណ្តាហាងលក់ទូរស័ព្ទនានានៅក្នុងរាជធានីភ្នំពេញ ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានបញ្ជាក់អោយដឹងផងដែរថា ស្របពេលដែល iPhoneX នឹងមកដល់កម្ពុជា នៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ប្រិយមិត្តរបស់ iPhone 6 32GB ក៏នៅតែពេញចិត្តជាមួយនឹងទូរស័ព្ទនេះ ដោយសារតែពួកគាត់ពេញចិត្ត និងនៅតែស្រឡាញ់ ហើយនិងចង់ប្រើប្រាស់ទូរស័ព្ទមួយនេះដដែល ពីព្រោះថា ទូរស័ព្ទនេះ គឺមានតម្លៃសមរម្យ និងជាទូរស័ព្ទដែលមានការធានាពីក្រុម ហើយនឹងមានការផ្តល់ជូននូវកញ្ចប់ពីសា្មតថែមទៀតផង។

តាមប្រសាសន៍របស់លោក Jim ដែលជានាយកគ្រប់គ្រង Falcon Tech Co., Ltd បានបញ្ជាក់ប្រាប់ក្រុមការងារ ទស្សនាវដ្តី ពិភពអេឡិចត្រូនិក យ៉ាងដូច្នេះថា iPhone 6 ដែលមានទំហំផ្ទុកថ្មី 32GB គឺជាទូរស័ព្ទដែលតម្លៃសមល្មម ទៅនឹងតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ជាមួយនឹងការជាវទូរស័ព្ទនេះ អតិថិជននៅកម្ពុជា គឺទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ទាំងតម្លៃ ក៏ដូចជាសេវាផ្សេងៗ រួមមានដូចជា ការថែមជូននូវកញ្ចប់សេវាអ៊ីនធើណែតពីក្រុមហ៊ុន Smart និងការធានារយៈពេលមួយឆ្នាំពេញពីក្រុមហ៊ុន Apple ជាដើម។ ដូច្នេះរាល់ការជាវទូរស័ព្ទ iPhone 6 32GB យកទៅប្រើប្រាស់ គឺអតិថិជន មិនចាំបាច់បារម្មណ៍ ដូចកាលពីមុនឡើយ មានន័យថា លោកអ្នកមានការធានាពីក្រុមហ៊ុនរួចរាល់ហើយ។ លោកជឿជាក់ថា ជាមួយនឹងតម្លៃថ្មី 368 ដុល្លារ អតិថិជនទាំងអស់ គឺពិតជារីករាយជាមួយនឹងការប្រើប្រាស់ទូរស័ព្ទថ្មីនេះ ដោយសារតែវាជាទូរស័ព្ទដែលបាននាំមកផ្ទាល់ពីក្រុមហ៊ុន Apple។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា iPhone 6 ត្រូវបានរចនាជាមួយនិងរូបរាងឡូយ និងមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់បានជាមួយ នឹងទំហំរូបភាព 750 x 1,334 pixels និងមានកាមេរ៉ាទំហំ 8 មេហ្កាភិចសែល អមមកជាមួយនូវបចេ្ចកវិទ្យា OIS ដែលពិតជាពិសេសបំផុត។ ចំពោះថ្មរបស់វា គឺអាចកាន់បានយូជាងម៉ូដែលមុន។ ស្មាតហ្វូនស៊េរីថ្មី 2017 នេះ ត្រូវបានក្រុមហ៊ុន ដំឡើងមកជាមួយនូវបន្ទះឈីប A8 អមមកជាមួយនឹងអង្គប្រតិបត្តិការ M8 motion ហើយនិងបានអភិវឌ្ឍបន្ថែមនូវឧបករណ៍សំរាប់ភ្ជាប់ទៅកាន់បច្ចេកវិទ្យា LTE ដែលមានល្បឿនលឿនរហូតដល់ 150Mbps លើសពីនេះ វាក៏អាចទ្រទ្រង់ជាមួយមួយនឹងបច្ចេកវិទ្យាថ្មី  AC Wi-Fi ផងដែរ។ សូមជំរាបថា iPhone 6 ស៊េរីថ្មី 2017 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ហើយនឹងអាច upgrade ទៅប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ជំនាន់ថ្មីនាពេលខាងមុខ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន