no-alternative title

ឆ្នាំងសាកឥតខ្សែរជំរើសថ្មីពីក្រុមហ៊ុន HOCO ផ្តល់នូវភាពងាយស្រួល ទាំងនៅផ្ទះ នៅការិយាល័យ និងការធ្វើដំណើរសំរាប់អ្នកដែលមានទូរស័ព្ទច្រើន

កន្លងមកក្រុមការងាររបស់គេហទំព័រ Electronic World Magazine ធ្លាប់តែបានបង្ហាញអំពី Speaker, Case ក៏ដូចជា កាស Bluetooth! ថ្ងៃដើម្បីរួមចំណែកនាំមកនូវអ្វីដែលប្លែក និងទំនើបសំរាប់អ្នកប្រើប្រាស់នោះ យើងខ្ញុំសូមលើកយកឆ្នាំងសាកថ្មវិញម្តង។ HOCO Wireless Charging គឺមានច្រើនណាស់សំរាប់លោកអ្នក ហើយពេលនេះ គឺមានបីម៉ូដែល សុទ្ធតែជាជម្រើសដ៏ពិសេសសំរាប់ការសាកថ្ម ដោយមិនចាំបាច់ប្រើប្រាស់ខ្សែរនោះទេ ដែលនឹងផ្តល់នូវភាពងាយស្រួល ទាំងនៅផ្ទះ នៅការិយាល័យ និងការធ្វើដំណើរសំរាប់អ្នកដែលមានទូរស័ព្ទច្រើន។ សូមទស្សនាអត្ថបទខាងក្រោមនេះ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1. HOCO Car Qi Wireless Charging

សព្វថ្ងៃនេះ ដោយសារតែមនុស្សភាគច្រើនមិនចង់ប្រើប្រាស់ខែ្សរនៅក្នុងការសាកថ្មទូរស័ព្ទ ក្រុមហ៊ុន HOCO បានផលិតផលចេញនូវឆ្នាំងសាកឥតខ្សែរ Wireless Charger ជាច្រើនម៉ូដែលសំរាប់បំពេញនូវតម្រូវការមួយនេះ។ ជឿជាកថា ប្រិយមិត្តប្រាកដជាបានស្គាល់ផលិតផល HOCO CW4 មួយនេះ ហើយ វាគឺជាឆ្នាំងសាកឥតខែរដែលប្រើប្រាស់នៅក្នុងរថយន្ត។ Car Qi Wireless Charging Pad គឺជាឧបករណ៍សម្រាប់ទ្រទូរស័ព្ទ និងផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលត្រូវបានក្រុមហ៊ុន Hoco  ផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ ប្រសិនបើលោកអ្នកមានកិច្ចការរវល់ច្រើន មិនចង់កាន់ទូរស័ព្ទ ឧបករណ៍មួយអាចជួយលោកអ្នកបាន ។ ឆ្នាំងសាកថ្មីេនះ មានសមត្ថភាពពិសេស មានជើងទម្រ ដែលអាចបង្វិលបាន 360 ដឺក្រេ អាចបញ្ឈរ ឬផ្តេចបានតាមចិត្ត អាចទ្រទ្រង់ជាមួយទូរស័ព្ទបានរហូតដល់ 5.5 អ៊ីង។ វាមានរចនារូបរាងសាមញ តែរឹងមាំ ធន់ក្នុងការប្រើប្រាស់ និងមានសមត្ថភាពក្នុងការសាកថ្មទូរស័ព្ទ តាមរយះបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging បានយ៉ាងងាយស្រួលថែមទៀតផង។ 

2.HOCO CW5 Qi Wireless Charging Pad Stand Desktop Holder-SILVER

ដោយសារតែបច្ចុប្បន្ន ស្មាតហ្វូនភាគច្រើន ដែលប្រកាសចេញលក់នៅលើទីផ្សារ គឺបំពាក់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging ដែលបង្កលក្ខណះងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទបាន ដោយមិនចំាបាច់ដោតខ្សែទៀតឡើយ ដូច្នេះហើយក្រុមហ៊ុន Hoco បានធ្វើការផលិតនូវដុំឆ្នាំងសាកឥតខ្សែ ដែលមានលក្ខណះពិសេសគ្រាន់តែបញ្ឃរ និងដាក់ទូរស័ព្ទឲ្យត្រូវចំស៊ិនស័រ គឺអាចថ្មបានភ្ជាប់តែម្តង ព្រោះវាមានទម្រង់រាងជាបញ្ឈរ ពិសេសសម្រាប់កំពូលទូរស័ព្ទស្មាតហ្វូនមួយចំនួនដូចជា  iPhone 8 / 8 Plus / X, Samsung Galaxy Note 8 / S8+ / S8 / S7 / S7 Edge / Note 5 / S6 Edge+ / S6 Edge / S6 ជាដើម។ មិនតែប៉ុណ្ណោះ សម្រាប់គ្រប់បណ្តាទូរស័ព្ទ ដែលមានបច្ចេកវិទ្យា Qi Wireless Charging គឺអាចសាកថ្មបានដូចគ្នាផងដែរ។

3. HOCO CW6 5V 2A Ultra Slim Wireless Charger Pad 

សព្វថ្ងៃនេះ ដោយសារតែតម្រូវការ និងការពេញចិត្តមានការខុសៗគ្នា បានធ្វើអោយក្រុមហ៊ុន Hoco ធ្វើការផលិតចេញនូវដុំសាកថ្មឥតខ្សែរជាច្រើនជម្រើស សំរាប់អ្នកប្រើប្រាស់ ក្នុងនោះលោកអ្នក គ្រាន់តែយកទូរស័ព្ទទៅដាក់ពីលើវាជាការស្រេច។ និយាយរួមទៅ HOCO CW6 5V 2A Ultra Slim Wireless Charger Pad គឺមិនខុសគ្នាពីម៉ូែដលមុនៗប៉ុន្មាននោះទេ វាត្រូវបានក្រុមហ៊ុន Hoco ធ្វើការបំពាក់មកជាមួយនូវមុខងារ Fast Charging ដែលផ្តល់ភាពរហ័សទាន់ចិត្តបំផុត នៅក្នុងការសាកថ្ម អោយបានកាន់តែឆាប់ពេញ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូន ដែលតែងតែធុញនិងការសាកថ្មីជាមួយនឹងខ្សែររញរញ៉ៃ។ បន្ថែមពីលើអ្វីដែលមាននេះ គឺថា HOCO CW6 ក៏ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយគ្រប់បណ្តាទូរស័ព្ទទាំងអស់ ដែលមានបច្ចេកវិទ្យា Qi Wireless Charging មានន័យថាគឺ អាចសាកថ្មបានដូចគ្នាទាំងអស់។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន