no-alternative title

iPhone 8 និង 8 plus ផ្លូវការនៅតែមានការកម្ម៉ង់ច្រើនស្របពេលដែលចំនួនដែលក្រុមហ៊ុន Falcon Tech ព្យាករណ៍ទុកនោះបានលើសកំណត់ហើយ

ថ្មីៗនេះ បន្ទាប់ការដាក់អោយធ្វើការកម្ម៉ង់មុននូវទូរស័ព្ទ  iPhone 8 និង 8 plus ផ្លូវការនៅក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមហ៊ុន Falcon Tech នាពេលកន្លងមក ដែលមានអ្នកកម្ម៉ង់ច្រើនលើសលប់ហើយនោះ រហូតមកទល់នឹងពេលនេះ ក៏នៅតែមានការកម្ម៉ង់កាន់តែច្រើនថែមទៀតដដែល ស្របពេលដែលចំនួននៃព្យាករណ៍របស់ក្រុមហ៊ុន បានលើសកំណត់រួចទៅហើយ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Falcon Tech កាលពីម្សិលមិញនេះ។ លោក អ៊ូ ភានិត ដែលជាអ្នកតំណាងក្រុមហ៊ុន Falcon Tech បានមានប្រសាសន៍អោយដឹងថា កាលពីពីរសប្តាហ៍មុននេះ ក្រុមហ៊ុន បានចាប់ផ្តើមដាក់អោយកម្ម៉ងនូវ iPhone 8 និង 8 plus ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលតែមួយអាទិត្យប៉ុណ្ណោះ ក្រុមហ៊ុន ទទួលទទួលបានការកម្ម៉ងច្រើនមែនទែន និយាយរួមទៅ គឺលើសពីអ្វីដែលក្រុមហ៊ុនយើង បានព្យាករណ៍ទុកជាមុន។ ហើយរហូតមកដល់ម៉ោងនេះ ក៏នៅតែមានអ្នកកម៉្មង់កើនឡើងជារៀងរាល់ថ្ងៃ នេះសរបញ្ជាក់អោយឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone នៅកម្ពុជា គឺពិតជាមានចំនួនច្រើនមែនទែន ដែលបានរង់ចាំការមកដល់ផលិតផលផ្លូវការ ហើយនិងងាកមកប្រើប្រាស់ផលិតផលផ្លូវការវិញ ជាងផលិតផលដែលបាននាំចូលមិនផ្លូវការនាពេលកន្លងមក។ 

គូរបញ្ជាក់ផងដែរថា បន្ទាប់ពី Falcon Tech ត្រូវបានផ្ដល់សិទ្ធិស្របច្បាប់ក្នុងការចែកចាយផលិតផលរបស់ Apple ក្នុងប្រទេសកម្ពុជាមកនេះ Falcon Tech បានធ្វើអោយទីផ្សារផលិតផលរបស់ Apple ដែលស្របច្បាប់បន្ដឡើងកម្រិតជាលំដាប់។ សព្វថ្ងៃនេះ ក្រុមហ៊ុនបានកំពុងចរាចរណ៍ iPhone, iPad, Mac, iMac, Apple TV និង Accessories មួយចំនួនទៀតទូទាំងប្រទេសកម្ពុជា នេះក៏អាចបញ្ជាក់បានថាក្រុមហ៊ុនកំពុងតែត្រូវបានគាំទ្រ និងមានការសហការណ៍យ៉ាងល្អជាមួយដៃគូអាជីវកម្មក្នុងស្រុក។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

គួរបញ្ជាក់ថា iPhone 8 & 8 Plus គឺជាស្មាតហ្វូនថ្មីរបស់ Apple ដែលមានបច្ចេកវិទ្យាចាប់អារម្មណ៍ និងមានការច្នៃម៉ូតដែលជាកញ្ចក់ ផ្ទាំងខាងក្រោយយ៉ាងមាំ ការពារភាពកកិត និងងាយស្រួលសំអាត ហើយអេក្រង់ខាងមុខ 4.7” និង 5.5” Retina HD Display true tone និង HDR Video ដោយមានស៊ុមព័ទ្ធជុំវិញសារធាតុអាលុយមីញ៉ូមយ៉ាងមាំ ដែលជាបំណែកការពារភាពប៉ះទង្គិច និង Water and Dust Resistant ។ iPhone 8 & 8 Plus ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ចុងក្រោយ version 11 និងប្រើនូវបន្ទះឈីប A11 Bionic chipset ព្រមទាំងបំពាក់កាមេរ៉ា 12MP ខាងក្រោយ និងខាងមុខ 7MP ដោយឡែកនោះ iPhone 8 Plus មានកាមេរ៉ាភ្លោះ ផ្នែកខាងក្រោយជាពិសេស។ iPhone 8 & 8 Plus មានអង្គចងចាំពីរប្រភេទ 64GB និង 256GB និង មានជំរើសពណ៌ space gray gold និង silver ហើយកាន់តែពិសេសនោះគឺ អស់បញ្ហាថ្មទូរស័ព្ទឆាប់អស់ភ្លើង និងប្រើយូរ ឬសាកឡើងកម្ដៅនោះទេ។ ការមកដល់របស់ iPhone 8 & 8 Plus នៅពេលនេះ គឺមានភ្ជាប់ជាមួយកញ្ចប់ពិសេសជាមួយស៊ីម Smart និង internet data។ ចំនុចពិសេស ក្រុមហ៊ុនលើកទឹកចិត្តអោយជ្រើសរើសផលិតផល Apple ដែលមានការធានាត្រឹមត្រូវពីរោងចក្រ។

ក្រុមហ៊ុន Falcon Tech ក៏បានអំពាវនាដល់អតិថិជនទាំងអស់ ដែលចង់បានទូរស័ព្ទ iPhone សូមជាវពី Falcon Tech និងតាមបណ្ដាលហាងនានា ដែលមានស្លាកសញ្ញាសម្គាល់ធានារយៈពេលមួយឆ្នាំ និងជាផលិតផលដែលបានបង់ពន្ធរួចរាល់ជាស្រេច។ ចូរចៀសវាងរាល់ការជាវផលិតផលដែលគ្មានារធានាគុណភាពច្បាស់លាស់ និងគ្មានការបង់ពន្ធជូនរដ្ឋ ដែលជាសកម្មភាពគ្មានក្រមសីលធម៌ក្នុងការធ្វើអាជីវកម្មដោយស្មោះត្រង់នោះទេ។ Falcon Tech គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិស្របច្បាប់ក្នុងការចែក ចាយផលិតផល Apple ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានយកចិត្តទុកដាក់ និងបម្រើសេវាកម្មបន្ថែមជូនអតិថិជនជាបន្ដបន្ទាប់។ ហើយក៏បន្ដបង្កើនសក្ដានុពលក្នុងទីផ្សារមួយនេះដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន