no-alternative title

Zopo Flash X1(4G) ស្មាតហ្វូនស៊េរីថ្មីមានអេក្រង់កំរិត 18:9 Aspect Ratio បំបែកកំណត់ត្រាលក់ដាច់ជិត 2ពាន់គ្រឿង ត្រឹមរយៈពេលមួយសប្តាហ៍

ពេលនេះ ក្រុមហ៊ុន ZOPO បាននឹងកំពុងតែទទួលនូវជោគជ័យ ក៏ដូចជាកាក់កបយ៉ាងខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់កណ្តាល និងថ្នាក់ទាបរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយពេលនេះស្មាតហ្វូនស៊េរីថ្មីៗជាច្រឿន គឺទទួលបាននូវការការពេញនិយយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាមួយនឹងរូបរាងស្មាតហ្វូនស៊េរីថ្មីទាំងនេះ ជាពិសេសទៅលើម៉ូដែលស៊ុមព័ទ្ធអេក្រង់ស្តើង ដែលក្រុមហ៊ុន បានប្រកាសចេញនាពេលថ្មីៗនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Flash X1(4G) គឺជាស្មាតហ្វូនដែលមានអេក្រង់ធំកម្រិតដល់ទៅ 18:9 Aspect Ratio របស់ ZOPO ដែលត្រូវបានច្នៃប្រឌិតជាមួយនឹងអេក្រង់ធំ ធៀបតួខ្លួនមានទំហំដល់ទៅ 83% ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យគ្មានគូប្រៀបនោះទេ  ជាពិសេស គឺមានតម្លៃសមរម្យ អាចទ្រទ្រង់ជាមួយនឹងប្រព័ន្ធ 4G ហើយឥលូវនេះ បានបំបែកកំណត់ត្រាលក់ដាច់ជិត 2ពាន់គ្រឿង ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះនេះបើយោងតាមការអះអាងពីសំណាក់ក្រុមហ៊ុន Zopo ប្រចាំនៅកម្ពុជា កាលពីម្សិលមិញនេះ។ 

Flash X1 (4G) ស្មាតហ្វូនស៊េរីថ្មី ដែលមានតម្លៃធូថ្លៃបំផុត ធៀបទៅហ្នឹងផលិតផលរបស់ក្រុមហ៊ុនដ៏ទៃដែលមានលក្ខណះសម្បតិ្តប្រហាក់ប្រហែលគ្នា ហើតស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីង កញ្ចក់ IPS 18:9 ដែលទ្រទ្រង់នូវកម្រិតអេក្រង់ 1280x640 ភិចសែល។ ស្មាតហ្វូនស៊េរីថ្មីនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Coral Blue, Alien Black និង Citrine Gold ដែលពិតជាស៊ីវិល័យស្រស់ស្អាតទាក់ទាញគួរអោយចង់ប្រើប្រាស់ជាទីបំផុត។ បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ Auto Focus, IMX 219 និង Aperture f/2.4 ។ ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 5MP ភ្ជាប់ជាមួយនឹងមុខងារ Bokeh Mode, Face Beauty Mode, Mixed Focus, Sensor GC5025, Aperture f/2.2 និងភ្លើង Flash LED ថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី Flash X1 (4G) ភ្ជាប់ជាមួយនឹងបន្ទះឈីបប្រភេទ MT6737T 64-bit ដែលមានអង្គគណនា Quad-Core ដែលមានល្បឿន 1.3GHz ។ ស្មាតហ្វូននេះ គឺភ្ជាប់ជាមួយនឹងរ៉េមទំហំ 2GB DDR3 និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB នឹងអាចថែមម៉េមូរីប្រភេទ microSD បានទៀតផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូន នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat រួមជាមួយនឹងថាមពលថ្មទំហំ 2500mAh។ 

ក្រឡេកទៅមើលការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Flash X1(4G) វាពិតជាស្រស់ស្អាតទាក់ទាញបំផុតប្លែកខុសពីស្មាតហ្វូនជំនាន់មុនៗ។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់រាបស្មើទំហំ 5.5 អ៊ីង ដ៏ស្រស់ស្អាត។ ផ្នែកខាងលើអេក្រង់គេសង្កេតឃើញមានភ្លើង Flash LED ឧបាល័របំពងសំឡេង សែនស័រ និងកាមេរ៉ាខាងមុខនៅផ្នែកខាងស្តាំ ខណៈដែលផ្នែកខាងក្រោមអេក្រង់មិនមានប៊ូតុងអ្វីនោះទេ។ នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន