no-alternative title

ដឹងថាឧបករណ៍បំពងសំឡេងប្រើប្រព័ន្ធប្លូធូស (Bluetooth Speaker) ដែលមានសំឡេងល្អបំផុត និងតម្លៃសមរម្យបំផុតប្រចំាឆ្នាំ 2017 មានម៉ូដែលណាខ្លះអត់? ចុចទីនេះ

ឧបករណ៍ស្តាប់តន្ត្រីដែលគ្រប់គ្នានិយមហៅថា (Speaker) កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងសម្រាប់មនុស្សស្ទើគ្រប់វ័យទាំងអស់ពី ព្រោះថា វាបានជួយបន្ថែមរសជាតិជីវិតអោយពោរពេញទៅដោយភាពសប្បាយរីករាយបានគ្រប់ពេល និងគ្រប់ទីកន្លែងជាមួយនិងការស្តាប់តន្ត្រី។ នៅក្នុងទីផ្សារបច្ចុប្បន្ននេះ មានម៉ាក Speaker ជាច្រើន បាននឹងកំពុងតែវាយឡុកទីផ្សារយ៉ាងសកម្មបំផុត ហើយមានម៉ាកខ្លះមានតម្លៃថ្លៃៗ ដែលធ្វើអោយយើងមិននឹងស្មានដល់ថែមទៀតផង។ ហើយពេលនេះគេហទំព័រទស្សនាវដ្តីពិភពអេឡិចត្រូនិកនឹងបង្ហាញជូនប្រិយមិត្តនូវកូនឧបករណ៍បំពងសំឡេង (Bluetooth Speaker) ប៉ុន្មានស៊េរីរបស់ក្រុមហ៊ុនល្បីៗដែលមានគុណសម្បត្តិល្អ និងគុណភាពសំឡេងល្អបំផុត រួមទាំងតម្លៃសមរម្យអាចទទួលយកបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

-JBL Charge 3 មានតម្លៃ $120

នេះជាកូនបាហ្វបំពងសំឡេងជំនាន់ថ្មីមួយរបស់ JBL ដែលវាត្រូវបានភ្ជាប់មកជាមួយសមត្ថភាពថ្មខ្លាំងដែលអាចកាន់បានដល់ទៅ 20 ម៉ោងឯណោះ។ JBL Charge 3 មានសំឡេងលឺខ្លាំងជាមួយសំឡេងបាហ្វបុកល្អមិនរ៉ែ និងជាពិសេសគឺវាបានភ្ជាប់នូវប្រព័ន្ធការពារជ្រាបទឹកបានយ៉ាងល្អដែលមិនធ្វើអោយយើងព្រួយបារម្មណ៍រឿងទឹកចូល ឬធ្លាក់ចូលទឹកឡើយ។ បន្ថែមពីនេះវាបានភ្ជាប់នូវប្រព័ន្ធតភ្ជាប់ JBL Connect ដែលអាចអោយយើងភ្ជាប់ទៅកាន់ឧបករណ៍បំពងសំឡេងពីរក្នុងពេលដំណាលគ្នាដើម្បីបង្កើតទៅជាសំលេងស្តេរ៉េអូដែលបន្ថែមនូវរសជាតិស្តាប់តន្ត្រីបានយ៉ាងពិរោះរណ្តំចិត្តបន្ថែមទៀត។ 

-UE Boom 2 មានតម្លៃប្រហែល $130 

កូន Speaker របស់ UE មួយនេះមានគុណសម្បត្តិ និងតម្លៃប្រហាក់ប្រហែល JBL Charge 3 ដែរ។ វាភ្ជាប់នូវប្រព័ន្ធការពារជ្រាបទឹក និងចរន្តឆក់បានយ៉ាងប្រសើរបំផុត។ UE Boom 2 មានថ្មកាន់បាន 15 ម៉ោង ហើយអាចធ្វើការតភ្ជាប់បានជាមួយនឹងបច្ចេកវិទ្យាសំលេង Amazon Alexa ក្នុងការបញ្ជានូវមុខងារមួយចំនួន និងគ្រប់គ្រងការចាក់តន្ត្រី។ ជាមួយគ្នានេះដែរយើងក៏អាចគ្រប់គ្រងការចាក់តន្ត្រីដោយផ្ទាល់នៅលើប៊ូតុងរបស់វាដោយការចុចប៊ូតុង UE ម្តងដើម្បីចាក់តន្ត្រី, ចុចម្តងទៀតដើម្បីបញ្ឈប់ ឬក៏ចាក់ឡើងវិញ, ចុចពីរដងជាប់គ្នាដើម្បីចាក់បទចម្រៀងបន្ទាប់ និងចុចអោយជាប់យូរបន្តិចដើម្បីភ្ជាប់ទៅកាន់ឧបរកណ៍ UE speaker ដែលនៅជិតវា។ 

-Bose SoundLink mini 2 មានតម្លៃប្រហែល $180

កូន Speaker របស់ Bose មួយនេះក៏មិនអន់ប៉ុន្មានដែរ។ វាមានរូបរាង និងរចនាបថបែបចាស់ជំនាន់បន្តិចក៏ប៉ុន្តែគុណភាពសំឡេងរបស់វាវិញមានសមត្ថភាពអាចផ្តួល JBL Charge 3 និង UE Boom 2 បាន។ Bose SoundLink mini 2 មានផ្ទៃឧប៉ាល័រសម្រាប់បំពងសំលេងលាតពេញផ្ទៃខាងមុខរបស់វាតែម្តងដែលធ្វើអោយការបញ្ចេញសំឡេងបានលឺខ្លាំងពិរោះបុកណែនល្អ ពិសេសពេលចាក់ស្តាប់នៅក្នុងបន្ទប់។ វាមានសមត្ថភាពគ្រប់គ្រងសំឡេងបានយ៉ាងល្អមិនថាការបើកសំលេងខ្លាំង និងទម្លាក់កម្រិតសំឡេងមកទាបនោះទេ។ សម្រាប់ Speaker Bose មួយនេះមានថ្មអាចកាន់បាន 10 ម៉ោង។

-Sony SRSXB3 មានតម្លៃប្រហែល $125

ងាកមកកូន Speaker របស់ SONY ស៊េរី SRSXB3 នេះវិញក៏មិនធម្មតាដែរវាមានទំហំតូចល្មមដែលផ្តល់នូវភាពងាយស្រួលយកតាមខ្លួនបានគ្រប់ពេល។ សមត្ថភាពថ្មរបស់វាកាន់បានរហូតដល់ 24 ម៉ោង, វាភ្ជាប់នូវបច្ចេកវិទ្យាសំឡេងលឺច្បាស់ល្អជាមួយកំលាំង bass បុកល្អ ដូចនេះពេលមាន Sony SRSXB3 នៅក្បែរលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយក្រៃលែងក្នុងការស្តាប់តន្ត្រី។

-Beats Pill+  មានតម្លៃប្រហែល $160

សម្រាប់ Speaker រាងដូចថ្នាំពេទ្យទ្រវែងរបស់ Beats មួយនេះត្រូវបានក្រុមហ៊ុនរចនាឡើងប្លែកដោយភ្ជាប់នូវគុណភាពសំឡេងលឺល្អខ្លាំងពិរោះរណ្តំ ហើយបើយើងដាក់វានៅគៀកនឹងជញ្ជាំងពេលនោះលទ្ធផលសំឡេង bass ដែលបញ្ចេញមកពិតជាពិរោះបំផុត។ ជាមួយគ្នានេះដែរវាក៏អាចធ្វើការភ្ជាប់ (Pair) ទៅកាន់ Speaker Pill+ ផ្សេងទៀតបានដើម្បីបង្កើតនូវសំលេង amplified sound ដែលបន្ថែមនូវរសសំឡេងកាន់តែអស្ចារ្យបានមួយកម្រិតទៀត។ Beats Pill+ មានថ្មកាន់បាន 12 ម៉ោង។

-Jawbone Mini Jambox តម្លែប្រហែល $50

Speaker ថ្មីមួយនេះ មានការរចនារូបរាងបែបសាមញ្ញាប៉ុន្តែបង្កប់នូវភាពទាក់ទាញហើយតម្លៃរបស់វាក៏ធូរថ្លៃណាស់ដែរ។ សម្រាប់ការកម្សាន្ត ក្នុងការចាក់តន្រ្តីស្តាប់គឺថ្មរបស់វាអាចកំដរអារម្មណ៍របស់យើងបានដល់ 10 ម៉ោង ហើយសំឡេងរបស់វាក៏លឺពិរោះរង្ងំរណ្តំអាចទទួលយកបានផងដែរ។

-VaVa Voom 20 មានតម្លៃប្រហែល $70

ចំពោះ Speaker ម៉ូដែលនេះវិញវាបានភ្ជាប់នូវថ្មដែលអាចកំដរការចាក់ស្តាប់តន្ត្រីរបស់យើងបានដល់ 10 ម៉ោងដែរ រីឯការបំពងសំឡេងរបស់វាក៏បានលឺខ្លាំងពិរោះរណ្តំមិនចាញ់ Speaker ដែលមានតម្លៃប្រហាក់ប្រហែលនឹងវានោះទេ។

-DOSS Touch មានតម្លៃប្រហែល $30

កូន Speaker ចុងក្រោយនេះមានតម្លៃធូរថ្លៃមែនទែនតែម្តង ប៉ុន្តែការប្រើប្រាស់នៅលើវាគឺមានភាពទំនើបមិនធម្មតាឡើយ។ វាមានភ្លើង LED នៅត្រង់កន្លែងគ្រប់គ្រងការចាក់តន្ត្រី និងរង្វង់កណ្តាលដែលមានភ្លើងដេញតាមចង្វាក់ភ្លេងយើងស្រស់ស្អាត។ ចំពោះគុណភាពសំឡេងរបស់វាក៏បញ្ចេញមកបានលឺច្បាស់ពិរោះផងដែរ រីឯថ្មរបស់វាវិញអាចកាន់បានដល់ 10 ម៉ោង៕ ប្រភពព័តមាន៖ https://www.phonearena.com/news/Best-Bluetooth-speakers-comparison-2017-sound-quality-and-price_id99851

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន