no-alternative title

ព័ត៌មានទាន់ហេតុការណ៍៖ ក្រុមហ៊ុន Apple បានផ្តល់សិទ្ធ អោយ Falcon Tech អាចចាប់ផ្តើមបើកអោយកម្ម៉ង់ជាផ្លូវការនូវទូរស័ព្ទ iPhone X នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

បន្ទាប់ពីមានការរង់ចាំយ៉ាងអន្ទះសារ ពីវត្តមានផ្លូវការរបស់ iPhone X នៅពេលនេះ ក្រុមហ៊ុន Apple បានអនុញាតអោយ Falcon Tech អាចចាប់ផ្តើមបើកអោយកម្ម៉ង់ជាផ្លូវការនូវទូរស័ព្ទ iPhone X នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ! គឺចាប់ពីថ្ងៃទី 17 ដល់ 23 ខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះ។ យោងតាមច្បាប់ទំលាប់របស់ Apple ការអនុវត្តគំរោងផែនការ និងការបែងចែកព័ត៌មាន គឺត្រូវបានប្រកាន់ខ្ជាប់ខ្ជួន ដោយដៃគូអាជីវកម្ម អាចនុវត្តន៍បាន ដូចជាពេលវេលា Coming Soon! Pre-order now! Available now! ហើយតាមរយៈនៃការដាក់អោយ Pre-Order នៅថ្ងៃនេះ ក្រុមហ៊ុន Falcon Tech បានផ្តល់ជូននូវតម្លៃពិតជាពិសេសបំផុតសំរាប់ប្រើយមិតត្ត ដែលជាសអតិថិជនរបស់ Apple ក្នុងរួមមានដូចជា ទូរស័ព្ទ iPhone X ទំហំ 64GB មានតម្លៃ $1228 ហើយនិងទំហំ 256GB មានតម្លៃ $1408 ប្រើប្រៀបធៀបជាមួយនឹងផលិតផលដែលមិនផ្លូវការដែលនាំចូលខុសច្បាប់នាពេលកន្លងមកឃើញថា ខុសគ្នាច្រើនណាស់។ ជាពិសេសនោះ គឺមានផ្តល់ជូននូវកញ្ចប់ពិសេសរបស់ Smart Thom Morng 52 សប្តាហ៍ ព្រមទាំងស៊ីមការលេខពិសេស $129 មួយថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ Falcon Tech ដែលជាក្រុមហ៊ុនចែកចាយ Apple ផ្លូវការណ៍នៅកម្ពុជា បានអោយដឹងថា ក្រុមហ៊ុន Apple Inc បានប្រកាសអោយតំណាងនៅកម្ពុជា អាចចាប់ផ្តើមបើកកម្ម៉ង់ជាផ្លូវការ កាលពីម៉ោង 12.01 ពាក់កណ្តាលអាធ្រាតយប់មិញដែលត្រូវនឹងថ្ងៃទី 17 ខែវិច្ឆិកា ហើយនេះ គឺគោលការណ៍មួយរបស់ Apple ដែលតែងតែធ្វើជាមួយនឹងបណ្តាប្រទេសធំៗនាពេលកន្លងមក ហើយឥលូវនេះ ក៏បានសំរេចអោយទីផ្សារកម្ពុជាអាចធ្វើបានដូចគ្នា។ នេះគឺពិតជាមោទនភាពខ្លាំងណាស់ សំរាប់កម្ពុជា ជាប្រទេសដ៏តូចមួយ ជាពិសេសប្រិយមិត្តរបស់ Apple នឹងមិនចាំបាច់រង់ចាំពេលវេលាយូរ និងមានការខ្ជៈខ្ជាយលុយជាមួយនឹងការជាវផលិតផលមិនផ្លូវការ ដែលមិនបានដឹងពីប្រភពច្បាស់លាស់ទៀតឡើយ។ សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Falcon Tech តាមរយៈ Link ខាងក្រោមនេះ៖ https://www.facebook.com/FalconTechCambodia/

 

 

គួររំលឹកថា ទូរស័ព្ទ iPhone X គឺជាស្មាតហ្វូន ដែលមានការរចនារូបរាងកាន់តែប្លែក និងអស្ចារ្យបំផុត ដោយសារតែវាមានការរចនារូបរាងស្រោបពីកញ្ចក់ មានទំហំ 5.8 អ៊ីង ប្រភេទកញ្ចក់ OLED ដែលមានឈ្មោះថា Super Retina Display និងស្រោបដោយលោហធាតុ ដែលរឹងមាំបំផុត បើធៀបជាមួយនឹងស្មាតហ្វូនផ្សេងទៀត ហើយថែមទាំងប្រើប្រាស់នូវវិញ្ញាបណ្ណបត្រ IP68 សម្រាប់ការពារការជ្រាបទឹក ហើយនឹងបច្ចេកវិទ្យា Face ID ដែលនៅតែអាចធ្វើការស្កេននៅកន្លែងងងឹងបានដោយគ្មានបញ្ហាទៀតផង។ ទូរស័ព្ទ iPhone X ភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដូចជាការដោះសោរនៅលើទូរស័ព្ទ ឬការប្រើប្រាស់មុខងារ Multitasking UI ផងដែរ។

 

iPhone X ដំណើរការលើបន្ទះឈីប A11 Bionic មានកម្លាំងលឿនជាងមុនដល់ទៅ 25% ហើយវាមានប្រសិទ្ធិភាពខ្លាំងជាងមុនដល់ទៅ 70% អាចទ្រទ្រង់នូវប្រព័ន្ធ Bluetooth 5.0 និងបំពាក់នូវបច្ចេកវិទ្យា Qi Wireless Charging និងបច្ចេកវិទ្យា Quick Charge ដែលអាចបញ្ចូលថាមពលបាន 50% ចំណាយពេលត្រឹមតែ 30នាទីប៉ុណ្ណោះ។ ទូរស័ព្ទ iPhone X បំពាក់មកជាមួយនឹងកាមេរ៉ាមុខទំហំ 7 មេហ្កាភិចសែល f/2.2 Aperture TrueDepth ដែលទ្រទ្រង់វីដេអូកម្រិត Full HD នៅក្នុង 30fps និងវីដេអូ HD នៅក្នុងកម្រិត 240fps អ្វីដែលពីសេស គឺវាមានភ្ជាប់ជាមួយនឹង Portrait Mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ថតជាមួយ Bokeh Effects បានផងដែរ។ 

 

សំរាប់ប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយរបស់ iPhone X មួយមានទំហំ 12 មេហ្កាភិចសែល f/1.8 wide-angle sensor និងមួយគ្រាប់ទៀតមានទំហំ 12 មេហ្កាភិចសែល f/2.4 telephoto lens ដែលភ្ជាប់ជាមួយមុខងារ Optical Zoom ។ ប្រព័ន្ធកាមេរ៉ានេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual OIS និង Quad-LED Flash អាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 60fps និង Slow-Motion វីដេអូកម្រិត 1080p ក្នុងកម្រិត 240fps បានយ៉ាងរលូន។ ហើយ Portrait Mode ក៏អាចប្រើប្រាស់ជាមួយនឹងមុខងារ Stage Light សម្រាប់ផ្លាស់ប្តូរ Background បានយ៉ាងអស្ចារ្យផងដែរ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន