no-alternative title

សន្និបាតបញ្ញាវន្តពិភពលោកលើកទី 3 (Global Alumnai Convention) ប្រចាំឆ្នាំ 2017 ព្រឹត្តការណ៍ជួបជុំដ៏អស្ចារ្យបំផុតសំរាប់បញ្ញាវន្តខ្មែរ

កាលពីថ្ងៃទី 17-18 ខែវិច្ឆិកា ឆ្នាំ2017 នៅសណ្ឋាគារសុខាភ្នំពេញ IDP Education (Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកការអប់រំអន្តរជាតិឈានមុខគេនៅក្នុងពិភពលោក បានរៀបចំឡើង សន្និបាតបញ្ញាវន្តពិភពលោកលើកទី3 (Global Alumnai Convention) ប្រចាំឆ្នាំ 2017 ក្រោមវត្តមានភ្ញៀវកិត្តិយស ចំនួនជាង 2,000 នាក់ បានចូលរួមក្នុង ព្រឹត្តិការណ៍នេះ។  ព្រឹត្តិការណ៍នៃមហាសន្និបាទប្រចាំឆ្នាំនេះ បានប្រមូលផ្តុំអតីតនិស្សិតមកពីប្រទេសកម្ពុជា អូស្រ្តាលី កាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសដទៃផ្សេងទៀត និងបានផ្តល់វេទិកាមួយសម្រាប់ការជួបជុំគ្នា ចែករំលែកគំនិត និងបង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកធ្វើការក្នុងតួនាទីជាអ្នកសម្រេចចិត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា៖ ចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា នៅក្នុងទឹកដីកំណើត យើងជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរឈានទៅបើកឡើងនូវសក្តានុពលរបស់ប្រទេសយើង។ សម្រាប់ពិភពលោក ទាំងអស់គ្នាជាឯកអគ្គរាជទូតនៃប្រជាជាតិយើង ក្នុងលក្ខណៈសុភាពរាបសាររបស់ខ្លួន ហើយដោយពុំចាំបាច់រាយការណ៏មកខ្ញុំឡើយ។ បងប្អូនជាតំណាងមុខមាត់ កិត្តិនាម និងជាម៉ាកសញ្ញាសំគាល់របស់ប្រទេស។ អ្នកទាំងអស់ជាអ្នកនាំពាក្យ អ្នកផ្សព្វផ្សាយ តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងរបស់អ្នក ដែលពិភពលោកនឹងយល់ដឹងពីកម្ពុជា និងប្រជាជនយើង។ ខ្ញុំជឿជាក់ថាតួនាទីទាំងនេះ ទោះមានការយកចិត្តទុកទទួលយកកំរិតណា នឹងជាការរំលឹក និងជំរុញទឹកចិត្តបងប្អូន អោយទៅជាតំណាងដែលល្អបំផុតតាមដែលអាចធ្វើបាន។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកចូលរួមកម្ពុជាទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវតួនាទីក្នុងនាមជាអគ្គរាជទូតដំណាងឲ្យជាតិសាសន៍ខ្លួន ជាមួយនឹងភាពជោគជ័យរបស់ពួកគេផងដែរ។

 

ឯកឧត្តម បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ផងដែរថា "សន្និបាតបញ្ញាវន្តពិភពលោក គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយដែលប្រមូលផ្តុំអតីតនិស្សិត រដ្ឋាភិបាល និងវិស័យឧស្សាហកម្មឲ្យជួបជុំគ្នា ដើម្បីធ្វើការពិភាក្សាអំពីប្រធានបទថ្មីៗ បង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកបទពិសោធន៍។ កម្មវិធីនេះ គឺជានិមិត្តរូបមួយដ៏សំខាន់នៃការរីកចម្រើនសម្រាប់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។"

 

ជាមួយគ្នានេះ លោក ម៉ៅ ស្រេង អ្នករៀបចំសន្និបាត GAC និងជានាយក IDP Education-ACE ប្រចាំប្រទេស បានមានប្រសាសន៍ថា៖ “ជាថ្មីម្តងទៀត សន្និបាតបញ្ញាវន្តពិភពលោកបានផ្តល់ជូននូវឱកាសនិងវេទិកាយ៉ាងពិសេសមួយសម្រាប់អតីតនិស្សិតបានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងបង្កើនចំណេះដឹងរបស់ពួកគេជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងសង្គមស៊ីវិល។លោបានបន្ត ថា៖ សន្និបាតនេះ ឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏សំខាន់ដែលអតីតនិស្សិតមានចំពោះការអភិវឌ្ឍធនធានមនុស្សរបស់ជាតិ និងការទទួលស្គាល់សារៈសំខាន់នេះក្នុងកម្រិតខ្ពស់បំផុតពីរដ្ឋាភិបាលនិងវិស័យឧស្សាហកម្ម។” 

 

ចំណែកឯលោក ជាង វ៉ាន់តាក់ ប្រធានផ្នែកការសិក្សានៅបរទេសនៅ IDP Education (Cambodia) បានថ្លែងថា៖ “ការតាំងពិព័រណ៍ការងារនិងការអប់រំសាកល បានផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការស្វែងយល់អំពីពិភពលោកតាមរយៈយើង ដោយធ្វើការជជែកជាមួយស្ថាប័ននានាពីទីកន្លែងផ្សេងៗជុំវិញពិភពលោក ដែលជួយពួកគេឲ្យធ្វើការពិចារណាអំពីទីកន្លែងទៅសិក្សានៅក្រៅប្រទេសដែលល្អសម្រាប់ពួកគេ។ យើងពិតជាមានក្តីសប្បាយរីករាយក្នុងការស្វាគមន៍ចំពោះការចូលរួមពីសាលារៀន និងសាកលវិទ្យាល័យនានាមកពីប្រទេសកម្ពុជា សិង្ហបូរី អូស្រ្តាលី ណូវែលសេឡង់ ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍នេះ”។ 

 

GAC 2017 បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានការរៀបចំកម្មវិធីទទួលទានអាហារពេលល្ងាចសម្រាប់ការជួបជុំគ្នារបស់បញ្ញាវន្តពិភពលោក ដែលបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាង 800 នាក់ ពួកគេទាំងនោះក៏បានចូលរួមផងដែរនៅក្នុងការអបអរសាទរចំពោះខួបលើកទី 25 ឆ្នាំនៃប្រតិបត្តិការរបស់ IDP Education នៅក្នុងប្រទេសកម្ពុជា។ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន