no-alternative title

ពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិដល់ក្រុមកម្ពុជា ដែលនឹងទៅចូលរូមប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ 2017

នៅថ្ងៃទី 23 ខែវិច្ឆិកា នេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងក្រុមហ៊ុនមូលបត្រកម្ពុជា (CSX) បានសហការគ្នាប្រារព្ធពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ដល់ក្រុមជ័យលាភីកំពូលទាំង 3ក្រុម នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ 2017 នៅប្រទេសកម្ពុជា។ ជាពិសេសជាងនេះទៅទៀត កម្មវិធីនេះក៏បានប្រកាសឈ្មោះក្រុមជើងឯកថ្នាក់ជាតិ ដែលនឹងចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់តំបន់ នៅប្រទេសឥណ្ឌូនេស៊ី នាខែមករា ឆ្នាំ 2018 ខាងមុខនេះ ជាមួយនឹងក្រុមជើងឯកមកពី 4 ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន រួមមានម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ ដែលមានប្រាក់រង្វាន់ចំនួន 40.000 ដុល្លារ និងដំណើរទស្សនកិច្ចទៅកាន់ផ្សារមូលបត្រតូក្យូ នៃប្រទេសជប៉ុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្លងកាត់ការប្រកួតប្រជែងរយៈពេលជាង 3 សប្តាហ៍ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ 2017 បានរកឃើញក្រុមជ័យលាភីកំពូលទាំង 3 ដែលទទួលបានភាគរយសម្រេចបានសរុបខ្ពស់បំផុត ពីការវិនិយោគភាគហ៊ុន ក្នុងអំឡុងពេលប្រកួតប្រជែង។ ក្នុងនោះ កម្មវិធីក៏បានប្រកាសក្រុមជើងឯកថ្នាក់ជាតិរបស់កម្ពុជា ដែលត្រូវបានជ្រើសចេញពីក្រុមកំពូលទាំង៣ តាមរយៈការវាយតម្លៃលើសំណេរយុទ្ធសាស្រ្តវិនិយោគ ពីគណៈវិនិច្ឆ័យជាន់ខ្ពស់ នៃស៊ីអាយអិមប៊ី គ្រុបផងដែរ។

ក្រុមដែលទទួលជ័យលាភីជើងឯកថ្នាក់ជាតិ ដែលបានទៅចូលរួមប្រកួតថ្នាក់តំបន់នោះ គឺបានទៅលើក្រុម The Brilliant។ ជាមួយគ្នានេះ ក្រុមជ័យលាភីលេខ 1 គឺក្រុម Team Potatoes មកពីសាកលវិទ្យាល័យហ្សាម៉ាន់ ដែលទទួលបានប្រាក់រង្វាន់ 800 ដុល្លារ ពីធនាគារ CIMB និង 500 ដុល្លារ ពី CSX  រីឯក្រុមជ័យលាភីលេខ 2 គឺក្រុម The Brilliant មកពីសាកលវិទ្យាល័យកម្ពុជា ដែលទទួលបានប្រាក់រង្វាន់ 500 ដុល្លារ ពីធនាគារ CIMB និង 350 ដុល្លារ ពី CSX ខណៈដែលក្រុមជ័យលាភីលេខ៣ គឺក្រុម The Gravity មកពីសាកលវិទ្យាល័យហ្សាម៉ាន់ ដែលទទួលបានប្រាក់រង្វាន់ 400ដុល្លារ ពីធនាគារ CIMB និង 250 ដុល្លារ ពី CSX។ ស្របតាមការប្តេជ្ញាចិត្តរបស់ស៊ីអាយអិមប៊ី ក្នុងការអភិវឌ្ឍទេពកោសល្យយុវជនជំនាន់ក្រោយ ក្រុមកំពូលទាំង៣នឹងទទួលបានឱកាសក្លាយជាបុគ្គលិកហាត់ការ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ផងដែរ។

ថ្លែងក្នុងពិធីប្រគល់រង្វាន់ជ័យលាភីនេះ ដែលមានការចូលរួមពីសំណាក់និស្សិតសាកលវិទ្យាល័យ និងភ្ញៀវកិត្តិយស ប្រមាណ 100 នាក់ លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានបង្ហាញចំណាប់អារម្មណ៍ថា៖ «សូមសម្តែងនូវការកោតសរសើរដល់ក្រុមប្រឡងទាំងអស់ ហើយខ្ញុំមានសេចក្តីរំភើប ដោយអបអរសាទរដល់ក្រុមជ័យលាភីទាំង៣ក្រុម  ជាពិសេសគឺក្រុមជើងឯកថ្នាក់ជាតិ ដែលត្រូវបានជ្រើសរើសជាក្រុមជ័យលាភីតំណាងកម្ពុជា ក្នុងការចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ 2017 នៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ខ្ញុំសូមជូនពរសំណាងល្អ ដល់ក្រុមជើងឯកតំណាងប្រទេសកម្ពុជា ដែលនឹងត្រូវត្រៀមខ្លួន សម្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខនេះ»។

លោក ប៊ុន យីន បានបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន គឺមិនត្រឹមតែបង្កើនចំណេះដឹង និងជំនាញវិនិយោគ Platform ប៉ុណ្ណោះទេ តែថែមទាំបានលើកកម្ពស់ការទទួលស្គាល់ លើសមត្ថភាពរបស់និស្សិតកម្ពុជា ពីតំបន់អាស៊ានដ៏ទូលំទូលាយផងដែរ។ លើសពីនេះទៅទៀត ការលូតលាស់នៃចំនួនវិនិយោគិនជំនាន់ក្រោយ នឹងជួយដល់ការអភិវឌ្ឍទីផ្សាររបស់កម្ពុជា ជាមិនខាន។

ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា៖ « កន្លងមក ដើម្បីគាំទ្រកម្មវិធីប្រកួតប្រជែងនេះឲ្យទទួលបានភាគជោគជ័យ ក្រុមហ៊ុនផ្សារមួលបត្រកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសាលាមួយចំនួនដោយសហការជាមួយ ធនាគារស៊ីអាយអ៊ិមប៊ី ដើម្បីពន្យល់ពីរបៀបដាក់បញ្ជាជួញដូរ និងការវិភាគផ្សេងៗ ដែលជាទុនសម្រាប់ប្អូនៗនិស្សិត ក្នុងការប្រកួត។ ជាការពិត ការចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងបែបនេះ នឹងញ៉ាំងឲ្យប្អូនៗនិស្សិតមានទំនុកចិត្តមួយកម្រិតថែមទៀតក្នុងការចូលរួមនៅក្នុងវិស័យមូលបត្រនាពេលអនាគត ក្នុងនាមជាវិនិយោគិន ឬជាមន្ត្រីបុគ្គលិក ដែលទទួលបន្ទុកការងារពាក់ព័ន្ធនឹងដំណើរការទីផ្សារមូលបត្រផ្ទាល់តែម្តង»។

សូមជំរាបថា មកដល់ពេលនេះ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន បានឈានមកដល់ឆ្នាំទី 8។ ហើយប្រទេសកម្ពុជាទើបតែបានចូលរួមកម្មវិធីប្រកួតថ្នាក់តំបន់ នេះ ចំនួន៣ឆ្នាំមកហើយ។ អ្វីគួរឱ្យកត់សម្គាល់នោះ គឺក្រុមជើងឯកតំណាងកម្ពុជា តែងតែបង្ហាញនូវភាពលេចធ្លោរបស់ខ្លួន ដោយដណ្តើមបានតំណែងជើងឯករងថ្នាក់តំបន់ 2 ឆ្នាំជាប់គ្នា និងក្រុមជ័យលាភីលេខ 4 កាលពីឆ្នាំមុនផងដែរ។ កម្មវិធីនេះមានការគាំទ្រយ៉ាងផុសផុលពីបណ្តាសាកលវិទ្យាល័យនានា និងមានការចូលរួមប្រកួតពីសំណាក់និស្សិតកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំនេះ មានក្រុមចូលរួមប្រកួតប្រជែងកើនឡើង រហូតដល់ 124 ក្រុម មកពីសាកលវិទ្យាល័យចំនួន 23 នៅក្នុងរាជធានីភ្នំពេញ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន