no-alternative title

អតិថិជនរបស់ Nokia បានបង្ហាញរូបភាព ដែលបានផ្តិតជាមួយ Nokia 8 របស់ខ្លួន ដែលអាចថតបាន 360 ដឺក្រេ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនHMD Global នៅកម្ពុជា បានបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនចំនួន 2 ម៉ូដែល Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃសមរម្យ និងមានសមត្ថភាពថ្មកាន់បានយូររហូតដល់ទៅ 2 ថ្ងៃ ដែលបានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការចាប់អារម្មណ៍ និងបានបញ្ចេញរូបភាពដែលខ្លួនថតបានជាមួយនឹងស្មាតហ្វូនស៊រីថ្មីៗនេះជាច្រើនបែប។ នៅពេលនេះ យើងនាំគ្នាទៅជួបអតិថិជនពីរនាក់ ដែលបានទិញ និងប្រើប្រាស់ទូរស័ព្ទ Nokia 8បន្តិចទៅមើលតើពួកគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរ? 

កញ្ញា វឌ្ឍនា អាយុ 24 ឆ្នាំជាបុគ្គលិកនៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ បានទិញទូរស័ព្ទ Nokia 8 កាលពីបុណ្យអុំទូក អកអំបុក សំពះព្រះខែកន្លងទៅនេះ បាននិយាយដោយរីករាយថា៖ “ដំបូងខ្ញុំមិនគិតថាប្តូរពីរទូរស័ព្ទផ្សេងមកប្រើ Nokia 8 ទេ តែដោយឃើញបងស្រីខ្ញុំគាត់ប្រើ មានរាងស្តើង ស្អាតព្រមទាំងដំណើរការលឿនយ៉ាងរលូន  ជាពិសេសអាចថតបានកាមេរ៉ាមុខក្រោយក្នុងពេលតែមួយ ខ្ញុំក៏បានទិញតាមគាត់។ កញ្ញាក៏បានបញ្ជាក់បន្ថែមថាតាំងពីកញ្ញាបានទិញទូរស័ព្ទ Nokia 8 មក នាងបានផុសរូបថតក្នុងហ្វេសប៊ុកដែលនាងបានថតដោយកាមេរ៉ាទាំងពីរក្នុងពេលតែមួយដែលជាមុខងារពិសេសរបស់ Nokia 8 (Bothie) ហើយមានមិត្តភក្ត័ជាច្រើន បានចាប់អារម្មណ៍ដោយរូបភាពស្អាត និងថតបានរូបភាពទាំងយើងជាអ្នកថត និងទេសភាព នៅខាងមុខដោយមិនបាច់ពិបាកកាត់ត ឬកែរូបភាពអ្វីឡើយ។ ខ្ញុំជាប់ចិត្តជាងគេ គឺថតកាមេរ៉ាបានទាំងពីរក្នុងពេលតែមួយហ្នឹងឯង យើងអាចថតវីដេអូដែលអាចស្រូបសម្លេងបានមុំ 360 ដឺក្រេ ដែលទូរស័ព្ទដទៃទៀតមិនអាចធ្វើដូចទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែក សុជាតិ អាយុ 31 ឆ្នាំ ដែលជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូប បានបង្ហាញបទពិសោធខុសប្លែកពីវឌ្ឍនាបន្តិចដោយគាត់បានឃើញព័ត៌មានអំពីទូរស័ព្ទ Nokia 8 តាមរយ:គេហទំព័រ (website) គាត់ក៏បានឆែកបន្ថែមលើព័ត៌មានលម្អិតពីទូរស័ព្ទ គឺបានធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ព្រោះឃើញលក្ខណ:ពិសេសៗជាច្រើនរបស់ទូរស័ព្ទម៉ូដែលថ្មីនេះដូចជា៖

•ប្រើប្រាស់បច្ចេកវិទ្យាថ្មី ប្រព័ន្ឋប្រតិបត្តិការ Android ចុងក្រោយ

•មានកាមេរ៉ាពីរនៅខាងខ្នង និងអាចថតកាមេរ៉ាពីរទាំងមុខ និងក្រោយក្នុងពេលតែមួយ កាមេរ៉ាទំហំ១៣មេហ្គាភិចសែល ដែលធ្វើឲ្យរូបភាពច្បាស់ល្អ មិនចាញ់កាមេរ៉ាអាជីព

•អ្នកប្រើប្រាស់អាចថតវីដេអូ ទាំងមុខ និងក្រោយក្នុងពេលតែមួយ និងអាចផ្សាយបន្តផ្ទាល់លើ Facebook និង YouTube (live) ។

•អាចថតវីដេអូ ជាមួយសំឡេង 360 ដឺក្រេ ដោយមានមីក្រូហ្វូនចំនួន៣បង្កប់ក្នុងទូរស័ព្ទ ដែលធ្វើអោយសំឡេងច្បាស់ល្អ ដូចធម្មជាតិ។

សុជាតិ បាននិយាយដោយរីករាយថា ជាធម្មតា ខ្ញុំតែងតែស្វែងរកទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យាថ្មី ចុងក្រោយបំផុត ហើយបើគិតពីតម្លៃគឺសមរម្យជាងទូរស័ព្ទផ្សេងទៀតដែលមានតម្លៃខ្ពស់ តែគុណសម្បត្តិប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិនឡើងកម្តៅពេលដែលយើងប្រើអ៊ីនធឺណែតច្រើនម៉ោងមិនដូចទូរស័ព្ទដ៏ទៃទៀតឡើយ។” Nokia 8 ពណ៌ខៀវគ្រើម និងចំណាយប្រាក់ចំនួន 525 ដុល្លាសហរដ្ឋអាមេរិក។  សុជាតិយល់ថាទូរស័ព្ទNokia 8 នេះស័ក្តិសមបំផុតសម្រាប់ អ្នកដែលទាន់សម័យ និងចូលចិត្តសាកល្បងបច្ចេកវិទ្យាថ្មីៗ។  ទូរស័ព្ទ Nokia 8 ជា flagship smartphone ទីមួយរបស់ក្រុមហ៊ុន HMD ដែលមានអាយុកាលប្រមាណ 11 ខែនេះ ដោយក្រុមហ៊ុនខិតខំសម្រិតសម្រាំងទាំងបច្ចេកវិទ្យា និងរូបរាងដើម្បីពាំនាំនូវផលិតផលដែលល្អឥតខ្ចោះសម្រាប់អតិថិជនរបស់ខ្លួន។ Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រមៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន ទូរស័ព្ទអិនចុចពិល (Nokia 105) ស្រោមថ្លា ស្គ្រីនការពារកញ្ចក់  លេខទូរស័ព្ទ Smart និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ 24 សប្តាហ៍។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន