no-alternative title

ក្រុមហ៊ុន PTC Computer រួមសហការជាមួយក្រុមហ៊ុន NEC រៀបចំឡើងនូវសិក្ខាសាលាមួយស្តីអំពី NEC Smart Enterprise Solutions”

នៅព្រឹកថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2017 នៅសាខាការិយាល័យកណ្តាលនៃក្រុមហ៊ុន PTC Computer ដែលមានអគារលេខ 66 ផ្លូវលេខ 63 (ត្រសក់ផ្អែម) កែងផ្លូវលេខ 154 (ក្បែរផ្សារសូរិយា) ក្រុមហ៊ុន PTC Computer បានសហការគ្នាជាមួយក្រុមហ៊ុន NEC រៀបចំនូវ “សិក្ខាសាលាមួយស្តីអំពី NEC Smart Enterprise Solutions” ក្រោមវត្តមានគណៈគ្រប់គរងក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូអិលធីឌី និងក្រុមហ៊ុន NEC Asia Pacific Pte Ltd  រួមទាំងសិក្ខាកាម ដែលអញ្ជើញមកពីស្ថាប័ននានាដែលជាអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ ជាច្រើនរូបផដែរផងដែរ។ សិក្ខាសាលានេះ គឺមានបង្ហាញចេញនូវផលិតផលថ្មី ហើយដំណោះស្រាយព័តមានវិទ្យាថ្មីៗជាច្រើនប្រភេទ ដែលទើបតែបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន NEC នាពេលថ្មីៗនេះ។

តាមប្រសាសន៍របស់ លោកជំទាវ តាំង វួចឡាយ អគ្គនាយិការងក្រុមហ៊ុន PTC Computer បានលើកឡើងថា ក្រុមហ៊ុន PTC Computer គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផលម៉ាក NEC គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន NEC ជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន PTC Computer អស់រយៈពេលជាងដប់ឆ្នាំមកហើយ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន PTC Computer ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ 1996 មកម្លេះ គិតមកដល់ឆ្នាំ2017 នេះ មានរយៈពេលជាង 20 ឆ្នាំហើយដែលបានផ្គត់ផ្គង់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារជំនាញយ៉ាងពិតប្រាកដដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ PTC តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម"។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ លោក LAU YEW ANN (Technical Consultant NEC Asia Pacific) ក៏បានលើកឡើងផងដែរថា នៅក្នុងឱកាសថ្ងៃនេះ នៅក្នុងនាមលោកជា Technical Consultant NEC Asia Pacific ក្រុមហ៊ុន NEC គឺពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកប្បការ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា យើងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន  PTC Computer ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតំរូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។ លោក LAU YEW ANN ក៏បានបន្តថាសូមអតិថិជននិងដៃគូអាជីកម្មទាំងអស់នៅតែជួយបន្តគាំទ្រផលិត ផលម៉ាក NEC។ 

អតិថិជនទាំងអស់ អាចទំនាក់ទំនងមក ក្រុមហ៊ុន PTC Computer មាន 5 សាខា គឺសាខាទី 1 ការិយាល័យកណ្តាល អគារលេខ 66 ផ្លូវលេខ63 កែងផ្លូវលេខ 154 (ក្បែរផ្សារសូរិយា), សាខាទី 2 អគារលេខ 250-252 មហាវិថីព្រះមុនីវង្ស, សាខាទី 3 ផ្ទះលេខ 81-83 ខាងជើងផ្សារធំថ្មី, សាខាទី4 ខេត្តបាត់ដំបង ផ្លូវលេខ 2 ម្តុំសាលា 2 ធ្នូ, និងសាខាទី 5  ខេត្តសៀមរាប អគារ 555 ផ្លូវទេពវង្ស។ ដែរអតិថិជនអាចរកទិញផលិតផលតាមរយៈគេហទំព័រ www.ptc-computer.com.kh / Facebook: PTC-ComputerKh ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12 / 023 2222 13 ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន