no-alternative title

ដំណឹងល្អសំរាប់ប្រិយមិត្ត iPhoneX នៅក្នុងថ្ងៃនេះ! គន្លឹះល្អៗចំនួន 3 នៅក្នុងការពង្រឹងទៅលើថាមពលថ្មរបស់ទូរស័ព្ទ iPhone X អោយប្រើបានកាន់តែយូ

ការបញ្ចូលថាមពលថ្ម គឺជារឿងមួយដែលមនុស្សជាច្រើន មិនមានអារម្មណ៍ថា គ្រប់គ្រាន់នោះទេ។ ស្មាតហ្វូនជាច្រើនអាចប្រើប្រាស់បានច្រើនបំផុតពីរថ្ងៃ ហើយយើងនៅមិនទាន់ដឹងថាតើបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ អាចជួយបង្កើនស្ថានភាពនៃការប្រើប្រាស់ថាមពលថ្មបាននោះទេ ជាពិសេសគឺនៅលើទូរស័ព្ទ iPhone X តែម្តង។ តើលោកអ្នកប្រើប្រាស់វិធីអ្វីខ្លះ ដើម្បីធ្វើការពង្រឹងទៅលើថាមពលថ្មរបស់ iPhone X? លោកអ្នក មិនអាចធ្វើការផ្ទុកនូវថាមពលថ្មធំ នៅលើស្មាតហ្វូននេះនោះទេ ហើយពិសេសជាងនេះទៀតនៅលើទូរស័ព្ទ iPhone X ប្រើប្រាស់នូវកម្រិតពន្លឺពណ៌ច្បាស់ខ្លាំងដែលស៊ីថាមពលថ្មច្រើនថែមទៀតផង។ សម្រាប់អេក្រង់ OLED គ្រប់ ភិចសែលទាំងអស់ បញ្ចេញពន្លឺដោយខ្លួនឯង។ ឥឡូវនេះ យើងនឹងបង្ហាញអំពីគន្លឹះក្នុងការសន្សំថាមពលថ្មនៅលើទូរស័ព្ទ iPhone X៖ 

គន្លឹះទី 1: ការផ្លាស់ប្តូរទៅលើ Wallpaper

រូបភាពពាណិជ្ជកម្ម
no-alternative title

ការសន្សំថាមពលថ្មនៅលើអេក្រង់ OLED របស់ទូរស័ព្ទ iPhone X មិនមែនជារឿងលំបាកនោះទេ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវ Wallpaper ពណ៌ខ្មៅដែលមានស្រាប់នៅក្នុង iPhone X ។ វាអាចចំណេញនូវការចំណាយថាមពលប្រើប្រាស់ដល់ទៅ 20% ថែមទៀតបើធៀបជាមួយនឹង Default Wallpapers។ លទ្ធផលនៃកម្រិតពន្លឺរបស់ទូរស័ព្ទ iPhone X នេះគឺដល់ទៅ 50%។ យ៉ាងណាមិញ ការប្រើប្រាស់ Wallpaper ពណ៌ខ្មៅពិតជាគួរឱ្យធុញទ្រាន់ណាស់នៅពេលដែលអ្នកក្រឡេកមើលវានោះទេ ប៉ុន្តែវាពិតជាអាចចំណេញនូវថាមពលថ្មប្រើប្រាស់បានច្រើនមែនទែន៕

 គន្លឹះទី 2: ការប្រើប្រាស់ Dark Mode នៅក្នុង Apps ដែលមាននៅក្នុងទូរស័ព្ទ

Interface iOS គឺពិតជាស្រស់ស្អាតទាក់ទាញ និងមានពណ៌ទាក់ទាញ។ លោកអ្នកអាចធ្វើការប្រើប្រាស់នូវកម្មវិធីមួយចំនួននៅក្នុង iPhone នេះជាប្រភេទ Dark Mode ។ ឧទាហរណ៍ កម្មវិធី Spotify ឬ Clock Apps សុទ្ធតែមាន Dark Mode សម្រាប់ការប្រើប្រាស់។ កម្មវិធី Twitter ប្រើប្រាស់នូវ Night Mode ក៏មានដំណើរការនៅលើ Settings Menu ផងដែរ។ សម្រាប់ Reddit, Wikipedia, Mini Metro Game, Amazon Kindle និង Apple iBooks អាចធ្វើការបង្ហាញនូវអក្សរពណ៌សនៅលើ Background ពណ៌ខ្មៅជាជាងការប្រើប្រាស់ Default Black-on-white ។ ដូចនេះ លោកអ្នកអាចធ្វើការប្រើប្រាស់ Dark Theme នៅក្នុង Apps សម្រាប់ទូរស័ព្ទ iPhone X បានផងដែរ៕

គន្លឹះទី 3: ការប្រើប្រាស់ “Hidden Dark Mode” នៅក្នុង iOS

នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ iOS នៅមិនទាន់មាន Dark Mode, Dark Theme ឬ Night Mode សម្រាប់ការលាក់ ឬមិនលាក់នោះទេ។ អ្នកប្រើប្រាស់ជាច្រើននៅលើ Platforms នេះប្រើប្រាស់នូវ Smart Invert ដើម្បីធ្វើការកែប្រែពណ៌នៅលើ UI ។ Smart Invert អាចរកឃើញនៅលើ Setting Menu នៅក្នុង Accessibility > Display accommodations ។ លោកអ្នកក៏អាចចូលទៅអាននូវរបៀបនៃការប្រើប្រាស់ Smart Invert Dark Interface Mode នៅលើ iPhone X ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន