no-alternative title

កាលពីយប់មិញនេះ ការប្រឡងថតរូបនៅក្នុងកម្មវិធី Canon Photomarathon លើកទី 7 បានរកឃើញជ័យលាភីហើយ

កាលពីយប់មិញនេះ ការប្រឡងថតរូបនៅក្នុងកម្មវិធី Canon Photomarathon លើកទី 7 ក្នុងឆ្នាំ 2017 បានបញ្ចប់ដោយភាពជោគជ័យ ជាមួយនិងភាពរីករាយជាទីបំផុត ដោយបានស្វែង រកឃើញនូវជ័យលាភីជាច្រើនរូប បន្ទាប់ពីបានជ្រើសរើសរូបភាពយ៉ាងយកចិត្តទុកដាក់ពេញមួយថ្ងៃ ពីសំណាក់គណៈកម្មការ និងមេប្រយោគជាច្រើនរូប ដែលជាអ្នកដាក់ពិន្ទុនៅក្នុងកម្មវិធីដ៏ធំមួយនេះ។ Canon Photomarathon ឆ្នាំនេះ គឺមានបេក្ខជនជាង 1400 នាក់បានចូលរួមក្នុងព្រឹត្តិការណ៏ថតរូបធំបំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Canon នៅកម្ពុជា។ នេះជាឆ្នាំទី 7 ហើយដែល ក្រុមហ៊ុន Canon បានរៀបចំកម្មវីធីនេះឡើង ដោយបានប្រមូលផ្តុំអ្នកថតរូបមកពីគ្រប់ស្រទាប់សំរាប់តែកម្មវិធីមួយថ្ងៃនេះជាមួយនឹងគោលបំណងតែមួយសំរាប់ការទទួលជ័យជំនៈ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រពៃណីនៃកកម្មវិធី Canon Photomarathon នៅទូទាំងអាស៊ី បេក្ខជនត្រូវបានផ្តល់ប្រធានបទថតរូបបីយ៉ាងដែលពួកគេត្រូវតែប្រើជំនាញក្នុងការច្នៃប្រឌិត និងការថតរូបរបស់ពួកគេដើម្បីបកស្រាយ។ ប្រធានបទនីមួយៗ មានដែនកំណត់ពេលវេលា 3 ម៉ោងសម្រាប់ធ្វើការប្រកួត ។ ប្រធានបទទាំងបីនៃការប្រកួតប្រជែងនៅឆ្នាំនេះគឺ "រីករាយចុងសប្តាហ៍", "ការផ្លាស់ប្តូ", និង "ជីវិតស្រស់បំព្រងជាមួយបទភ្លេង" ។

លោក Andy Lee នាយករបស់ក្រុមហ៊ុន i-Qlick ប្រចាំប្រទេសកម្ពុជាបានសម្តែងសេចក្តីរីករាយរបស់គាត់នៅក្នុងកម្មវិធីពីគុណភាពនៃការដាក់ស្នើនៅឆ្នាំនេះ។ «យើងនៅក្រុមហ៊ុន i-Qlick, ជឿជាក់យ៉ាងមុតមាំក្នុងការលើកកម្ពស់វប្បធម៍ថតរូបនៅកម្ពុជា។ ដោយឃើញពីការបង្កើនគុណភាពនៃការថតរូបពីមួយឆ្នាំទៅមួយឆ្នាំគឺជាការអះអាងនៃការខិតខំប្រឹងប្រែងរបស់យើង ដើម្បីនាំទេពកោសល្យក្នុងស្រុកព្រមទាំងនាំយកអ្នកដែលមានចំណង់ចំណូលចិត្តស្រដៀងគ្នារួមជាធ្លុងមួយ។ កម្មវិធី Canon PhotoMarathon មួយនេះ គឺជាតំណាងនៃការប្រកួតប្រជែងរូបថតផ្សាយបន្តផ្ទាល់មួយដែលមនុស្សជាច្រើនមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់យកកាមេរ៉ារបស់ពួកគេធ្វើជាការតំណាងពិតនៃវិញ្ញាណខ្មែរ!

គួរបញ្ជាក់ផងដែរថា ការប្រឡងថតរូបនៅក្នុងកម្មវិធី Canon Photomarathon លើកទី 7 ក្នុងឆ្នាំ 2017  ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុនចែកចាយផលិតផល Canon ប្រចាំនៅក្នុងប្រទេសកម្ពុជា និងបានចូលរួមសហការគ្នាជាមួយនឹងក្រុមហ៊ុន Smart ហើយនិងមានការចូលរួមឧត្ថមគាំទ្រពីបណ្តាក្រុមហ៊ុនដៃគូរជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ 

បញ្ជាក់ ៖ សំរាប់ឈ្មោះរបស់ជ័យលាភីនិមួយៗ និងមានបញ្ជាក់ជូននៅពេលបន្តិចទៀតនេះ! អរគុណ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន