ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជននៅក្នុងដំណាច់ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន Samsung បានប្រកាសជូនដំណឹងពិសេសសម្រាប់អតិថិជន ដែលជាប្រិយមិត្តរបស់កំពូលទូរស័ព្ទដៃ Galaxy NOTE8! ក្រុមហ៊ុន Samsung នឹងមានថែមជូនឆ្នាំងសាកទូរស័ព្ទ ដែលសាកថ្ម និងបញ្ចូលថ្មបានលឿនភ្លាមនៅរាល់ការជាវកំពូលទូរស័ព្ទដៃ Galaxy NOTE8 ពណ៌ណាមួយក៏ដោយ កាដូពិសេសនេះនឹងផ្តល់ជូននៅហាងលក់រាយ និងដេប៉ូចែកចាយទួរស័ព្ទ Samsung ដែលបានកំណត់ទូទាំងប្រទេស សំរាប់រាល់ការជាវទូរស័ព្ទ Galaxy NOTE8 ចាប់ពីថ្ងៃទី 15 ខែវិច្ឆិការហូតដល់ថ្ងៃ 31 ខែធ្នូ 2017។ កម្មវិធីនេះ ក៏មានការបង់រំលោះដោយមិនមានការប្រាក់ ក្នុងរយៈពេល 6 ខែទៀតផង។
គួររលឹកផងដែរថា កំពូលទូរស័ព្ទដៃ Galaxy NOTE8 ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ស្ទើរគ្មានគែម និងកោងនៅគែមទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងមើលភាពបញ្ឈរខ្ពស់ជាង បើប្រៀបធៀបទៅនឹងស៊េរីទូរស័ព្ទមុនៗ។ កាម៉េរ៉ាភ្លោះរបស់ Galaxy NOTE8 ធ្វើឲ្យអ្នកប្រើប្រាស់អាចថតរូបគ្រប់ស្ថានការណ៍ ជាមួយនឹងរូបភាពភ្លឺច្បាស់ប្រកបដោយគុណភាពខ្ពស់ ទោះបីស្ថិតនៅកន្លែងពន្លឺ តិចយ៉ាងណាក៏ដោយ ថែមទាំងមានមុខងារការពារភាពញ័រពីដៃទៀតផង។ វាក៏មានបំពាក់នូវមុខងារ Zoom រហួតដល់ដប់ដង និងមានសមត្ថភាពខ្ពស់ ក្នុងការប្តូរ ទិសដៅភាពច្បាស់ សូម្បីតែបន្ទាប់ពីរូបភាពត្រូវបានថតរួចហើយក៏ដោយ។
ជាមួយនឹងការប្រើប្រាស់សា្មតហ្វូននេះ មិនថាតែសម្រាប់ការប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម ការកម្សាន្ត ឬលេងហ្គេមទូរស័ព្ទ Samsung Galaxy Note 8 ធានាបាននូវភាពពេញចិត្តលើសពីអ្វីដែលអ្នកចង់បាន។ ដូច្នេះ សូមប្រញាប់ឡើង កុំឲ្យឱកាសថែមជូនកាដូពិសេសបំណាច់ឆ្នាំនេះ រំលងផុតឲ្យសោះ! សម្រាប់ប្រូម៉ូសិនបន្ថែមសូមចូលទៅកាន់៖ http://samsunghotpromotion.com/