no-alternative title

ក្រុមហ៊ុន HUAWEI ក្លាយជាដៃគូឧត្តម្ភក្រុមហ៊ុន Smart ជាមួយនឹងការនាំមកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំនេះ

នៅថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន Smart នឹងនាំមកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយ ដែលមមានវត្តមានតារាចំរៀង CL ដែលជាអតីតសមាជិកក្រុម 2NE1 ដែលធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធបទចម្រៀង និងច្រៀង រឺសម្តែងល្បីៗ។ កញ្ញា CL នឹងមកសម្តែង ច្រៀង លើតន្ត្រីខ្នាតអន្តរជាតិដ៍កក្រើកប្រចាំឆ្នាំនៅកម្ពុជា ជាមួយនឹងតារាចម្រៀង Original Songs ល្បីៗមួយចំនួនធំទៀត ដែលធ្វើអោយតន្ត្រីឆ្នាំនេះ កាន់តែធំ កាន់តែកក្រើក កាន់តែទាក់ទាញជាងឆ្នាំមុនៗ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Smart បានអោយដឹងថា “ប្រជាប្រិយភាព និងភាពល្បីល្បាយរបស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជា គឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចំបងមួយ ដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថា នឹងនាំមកនូវតារាចម្រៀងល្បឺៗ កំរិតអន្តរជាតិ ដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន។ លោកបានបន្ថែមថា  ”ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៍ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជម្រុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៍ដូចជាប្រជាជន កម្ពុជាទាំងអស់។” 

 

ជាមួយនឹងព្រឹត្តិការណ៍នេះ HUAWEI បានក្លាយជាដៃគូសហការណ៍ឧបត្ថម្ភរវបស់ក្រុមហ៊ុន Smart។ ហើយពេលនេះ HUAWEI បានធ្វើអោយកក្រើកនិងរញ្ផួយទីផ្សារស្មាតហ្វូន តាមរយៈការចេញលក់ HUAWEI nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក4” ពោល គឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ HUAWEI nova 2i នេះ។ អ្វីដែលគួរអោយអស្ចារ្យនោះ គឺស្តុកមកដល់អស់ៗ ចំនួន 4ដង មកហើយ រហូតបំបែកបានឯកត្តកម្មមិនដែលធ្លាប់មានពីមុនលើតួរលេខលក់ ភាពពុះកញ្ជ្រោល ពីអតិថិជន ក៍ដូចជាអ្នកលក់ និងម្ចាស់ហាងនៅគ្រប់ 25 រាជធានីខេត្តក្រុងនៅកម្ពុជា។  

 

Huawei nova 2i គឺជាស្មាតហ្វូនស៊េរីថ្មី ដែលបំពាក់នូវកាមេរ៉ា 4 ដំបូងគេបង្អស់លើពិភពលោក និងមានអេក្រង់ធំ 5.9 អ៊ីង  ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ស្អាត ស្តើង ស្រាល តួរស្រោបលោហធាតុ ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយ អាចថតរូបច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព។ អ្វីដែលពិសេស និងកក្រើកទៀតនោះ គឺអតិថិជន HUAWEI អាចឈ្នះ 140 សំបុត្រ (40 Premium និង100 Green Ticket) ចូលរួមទស្សនាការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាចម្រៀងល្បី CL តាមរយៈចូលរួម Share និង ឈ្នះសំបុត្រងាយៗ ពោលគឺគ្រាន់តែ Share រូបភាព លើ Profile ជា Public និង mention ឈ្មោះ 4 នាក់ ដោយសរសេរ hastag: #HuaweiNova2i #4Cameras ដោយសរសេរចំណុចពិសេស ចំពោះទូរសព្ទ័ និងឈ្មោះម៉ូដែលទូរសព្ទ័ដែលកំពុងប្រើ (អាចចូលរួមគ្រប់ម៉ូដែលទាំងអស់របស់ហ៊ួរវ័យ) ជាការស្រេច ។  អតិថិជនដែលមានចំនួន Imoji (បេះដូង ញញឹម រីករាយ រំភើប..) ច្រើនជាងគេនឹងទទួលបានសំបុត្រ ដោយឥតគិតថ្លៃ ។

 

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានមានប្រសាសន៍ថា “ក្រោយពីពិធីសម្ពោធផ្លូវការ នាថ្ងៃ 25 និង 26 ដ៍កក្រើកថ្មីៗនេះជាមួយប៉្រូម៉ូសិនយក្ស Huawei nova 2i លើសពីនេះក្រុមហ៊ុនក៍នឹងបន្តសកម្មភាពទីផ្សារ ប៉្រូម៉ូសិនយក្ស  និងការឧបត្ថម្តដៃគូរសហការណ៍ ដើម្បីជម្រុញ Huawei nova2i និងនាមសញ្ញា Huawei អោយកាន់តែទទួលបាននូវការពេញនិយមចូលចិត្តពីគ្រប់អតិថិជន និងគ្រប់ទិសទី ដូចជាៈ កម្មវិធីប្រកួតថតរូបដើម្បីអបអរស្វាគមន៍ឆ្នាំថ្មីឆ្នាំ 2018 ការឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យលំដាប់អន្តរជាតិប្រចាំឆ្នាំ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 ផងដែរ ។ ព័ត៌មានលម្អិត សូមតាមដានហ្វេសបុក Huawei Mobile (KH) និង Smart Axiata។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន