no-alternative title

ធនាគារ CIMB ឧបត្ថម្ភសម្ភារៈបរិក្ខារអនាម័យ និងសម្ភារៈសិក្សា ដល់សាលារៀន តាមរយៈគម្រោង «កុមារមានអនាម័យ ប្រាជ្ញាឆ្លាតវៃ»

កាលពីថ្ងៃទី 02 ខែធ្នូកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានធ្វើ ដំណើរទៅកាន់សាលាបឋមសិក្សាពង្រ ក្នុងខេត្តសៀមរាប ជាមួយនឹងការឧបត្ថម្ភនូវកញ្ចប់សម្ភារៈបរិក្ខារអនាម័យ រួមមានស៊ីទែនផ្ទុកទឹកខ្នាតធំ ដែលបំពាក់ដោយឧបករណ៍លាងសម្អាតដៃ និងសម្ភារៈសិក្សាមួយចំនួនទៀត ព្រមទាំងសកម្មភាពកម្សាន្ត សម្រាប់សិស្សានុសិស្សផងដែរ។ ចាប់តាំងពីបើក ដំណើរការអាជីវកម្មដំបូង នៅឆ្នាំ 2010 ក្នុងប្រទេសកម្ពុជា ឆ្នាំនេះគឺឆ្នាំទី៧ហើយ នៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB តាមរយៈ គម្រោង «កុមារមានអនាម័យ ប្រាជ្ញាឆ្លាតវៃ» ដោយមានការចូលរួមពីបុគ្គលិក នៅទូទាំងធនាគារ។

លោកស្រី អ៊ុំ ចិន្តាភក្តី ដែលជានាយិកាធនធានមនុស្ស របស់ធនាគារ CIMB បានឲ្យដឹងថា នៅក្នុងឆ្នាំ 2017 ធនាគារសម្រេចបានសកម្មភាពទំនួល ខុសត្រូវសង្គម ដ៏គួរឲ្យកត់សម្គាល់ នៅក្នុងសាលាបឋមសិក្សាពង្រ ដោយបានឧបត្ថម្ភនូវសម្ភារៈបរិក្ខារអនាម័យ រួមទាំងសម្ភារៈសិក្សារបស់កុមារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សាលា និងសិស្សានុសិស្សទាំងមូល។ ការរួមចំណែកនេះនឹងបង្កើនសក្តានុពលនៃការសិក្សារៀនសូត្រ របស់កុមារ ដែលជាទំពាំងស្នងឬស្សី ហើយយើងជឿជាក់ថា កុមារមានអនាម័យ ប្រាជ្ញាកាន់តែឆ្លាតវៃ។ ស្របតាមទស្សនៈវិស័យរបស់ធនាគារ CIMB យើងមានក្តីរីករាយ ដែលបានជួយដល់សហគមន៍ ឲ្យទទួលបានអត្ថប្រយោជន៍យូរអង្វែង ប្រកបដោយនិរន្តរភាព»។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈការចូលរួមយ៉ាងផុសផុល ពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB កម្មវិធីសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន និងយ៉ាងទៀង ទាត់ជារៀងរាល់ឆ្នាំ។ លោកស្រី សុខ ចាន់លីណា ដែលជាបុគ្គលិក និងអ្នកស្ម័គ្រចិត្តមួយរូបបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា នេះគឺជាកម្មវិធី សប្បុរស ធម៌ដ៏ល្អមួយ ដែលបានបង្កើតឡើងដោយធនាគារ CIMB។ វាបានលើកកម្ពស់នូវវប្បធម៌ចែករំលែក តាមរយៈការជួយដល់សហគមន៍ និងក្មេងជំនាន់ ក្រោយ។ ដោយការចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ យើងនឹងអាចសម្រេចបានលទ្ធផលធំធេង ដល់សង្គមជាតិយើង នាថ្ងៃក្រោយ ហើយខ្ញុំពិតជាសប្បាយ រីករាយ ដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌នេះ។ ខ្ញុំនឹងចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមនេះ នាឆ្នាំក្រោយផងដែរ»។

តាមរយៈការឧបត្ថម្ភពីគម្រោង «កុមារមានអនាម័យ ប្រាជ្ញាឆ្លាតវៃ» លោក ហ៊ាង សុខេន នាយកសាលាពង្រ បានឲ្យដឹងថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ដល់ធនាគារ CIMB ដែលបានជួយដល់សាលារៀនមួយចំណែកធំ តាមរយៈការផ្តល់នូវសម្ភារៈសិក្សា និងឧបករណ៍បរិក្ខារអនាម័យ ដល់សាលាយើង ខ្ញុំ។ ការបរិច្ចាគទាំងអស់នេះនឹងជួយដល់ឲ្យបរិស្ថាន និងអនាម័យសាលាល្អប្រសើរ ហើយសិស្សាសាលានឹងមានទម្លាប់ល្អ អនាម័យល្អ និងសុខភាពល្អ ដែលមានកន្លែងលាងសម្អាតដៃងាយស្រួល។ ហើយខ្ញុំសង្ឃឹមថា ធនាគារ CIMB នឹងបន្តសកម្មភាពមនុស្សធម៌របស់ខ្លួន កាន់តែច្រើនថែមទៀត សម្រាប់សាលារៀនដាច់ស្រយ៉ាលផ្សេងទៀត ក្នុងប្រទេសកម្ពុជា»។

 

គួររំលឹកផងដែរថា តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ក្នុងឆ្នាំ 2010 ធនាគារ CIMB  តែងតែរៀបចំកម្មវិធីទំនួលខុសត្រូវសង្គមទៅ តាម គម្រោងផ្សេងៗគ្នា ជារៀងរាល់ឆ្នាំ ខណៈដែលធនាគារតែងតែពង្រីកកម្មវិធីសប្បុរសធម៌ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ក្រៅពីការឧបត្ថម្ភដល់ កុមារ និងសាលារៀនដែលខ្វះខាត បុគ្គលិក និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB ក៏បានចូលរួមស្ម័គ្រចិត្តផ្តល់ឈាម ចំនួន៣លើក ដើម្បីជួយដល់ជនរងគ្រោះ ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ។ ហើយសម្រាប់ឆ្នាំបន្ទាប់ទៀត ធនាគារ CIMB នឹងខិតខំបន្តសកម្មភាពសប្បុរសធម៌ របស់ ខ្លួន ដែលមានសារៈសំខាន់ និងចំាបាច់បំផុត សម្រាប់សហគមន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន