no-alternative title

ខ្លាំងមែន! គ្រាន់តែ 1 ឆ្នាំសោះ Nokia ចេញទូរសព្ទដល់ទៅ 12 ប្រភេទ តម្រូវចិត្តអ្នកប្រើប្រាស់គ្រប់ជំនាន់

នៅថ្ងៃទី 07 ខែធ្នូ ឆ្នាំ 2017 -HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បានប្រារព្ធពិធីខួបកំណើតលើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ។ ក្នុងរយៈពេលត្រឹមតែ12 ខែប៉ុណ្ណោះ ក្រុមហ៊ុនHMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន 5ប្រភេទ និងទូរសព្ទ័ចុចប៊ូតុង ចំនួន 7 ប្រភេទ នៅលើទីផ្សារ 170 ប្រទេស និងបានបញ្ចូលភាសាចំនួន 48 ភាសាទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុននាពេលអនាគត។ សមិទ្ធផលថ្មីៗទាំងនេះ បានឈ្នះពានរង្វាន់ជាង 20ពីសមាជទូរសព្ទ័ពិភពលោក (Mobile World Congress)ឆ្នាំ 2017 និងត្រូវបានលក់អស់យ៉ាងលឿនបំផុតនៅលើទីផ្សារទូទាំងពិភពលោក។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ 2017 កន្លងទៅ។  ក្នុងរយៈពេល 6 ខែ មានNokia ស្មាតហ្វូនចំនួន 5 ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។ ទន្ទឹមនឹងនេះ ទូរសព្ទ័ Nokia ប៊ូតុង 5ប្រភេទទៀត ក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរសព្ទ័ដែលពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការសង្កេតទៅលើអ្នកប្រើប្រាស់បានបញ្ជាក់ថា សមិទ្ធផលថ្មីៗ ទាំងនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ មានអ្នកគាំទ្រជាងមួយលាននាក់បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរសព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរសព្ទពិភពលោក (Mobile World Congress)។ ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង 200 លានដង និងទស្សនាក្នុងគេហទំព័រ មានរហូតដល់ជាង 87 លានដង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រមាណ 2,2 លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និងអបអរសាទរផងដែរ។  

លោក Florian Seiche នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏អស្ចារ្យនេះ ជាដំបូងខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់យើងទាំងអស់ចំពោះការឆ្លើយតបដ៏មានតម្លៃ។ រាល់ការស្រឡាញ់ចូលចិត្ត អបអរសាទរ និងផ្ដល់ទំនុកចិត្តពួកគេចំពោះទូរសព្ទ័ Nokia ថ្មីរបស់យើង ។ ទាំងនេះបង្ហាញពីគុណតម្លៃនៃការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន បង្កើតជាសហគមន៍ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និងអ្វីដែលពួកគេចង់បានពីការប្រើប្រាស់ទូរសព្ទ័។ ជាមួយនិងភាពរីកចម្រើនដែលយើងបានបង្កើត និងការឆ្លើយតបដែលយើងទទួលបាន ខ្ញុំពិតជារំភើបនឹងសមិទ្ធផលថ្មីៗផ្សេងទៀតដែលនឹងមកដល់ក្នុងឆ្នាំ 2018 ខាងមុខនេះ សម្រាប់យើង និងអ្នកគាំទ្រទាំងអស់របស់យើង។» 

គ្រួសារ Nokia តែងតែជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់ ត្រូវតែទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់មិនមែនត្រឹមតែម៉ាកយីហោល្បីល្បាញប៉ុណ្ណោះទេ។ ជាមួយទស្សនវិស័យនៃការរចនាដ៏ប៉ិនប្រសប់និងសមាសភាគនៃបច្ចេកវិទ្យានីមួយៗ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ និងបញ្ចូលទៅក្នុងរចនាបថរបស់ទូរស័ព្ទ។  កន្លងមក ក្រុមការងារបានខិតខំច្នៃប្រឌិតឡើងនូវអ្វីដែលថ្មី តម្រូវទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់រូប ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ គូសបញ្ជាក់លើលក្ខណៈពិសេសនៃកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពនៃទូរសព្ទម៉ាក Nokia  ភាពសាមញ្ញ និងអាចជឿទុកចិត្តបាន រាល់ទូរសព្ទទាំងឡាយរបស់ Nokia គឺត្រូវបានរចនាឡើងសម្រាប់អ្នកគាំទ្រ ជំនាន់ថ្មីគ្រប់វ័យ។ សម្រាប់ព័ត៌មានបន្ថែមអំពីទូរសព្ទNokiaគ្រប់ប្រភេទសូមចុច៖  https://www.nokia.com/en_int/phones/

 

 

 

      

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន