no-alternative title

LG Electronics សហការជាមួយក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី

កាលពីថ្ងៃទី 7 ខ ធ្នូ ឆ្នាំ 2017 នៅភោជនីយដ្ឋានទន្លេបាសាក់ II LG Electronics និងសហការជាមួយក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី  ដែលមានការចូលរួមពីក្រុមអ្នកជំនាញផ្នែក ដំឡើងម៉ាស៊ីនត្រជាក់សរុបជាង 100 នាក់។ គោលបំណងនៃការប្រារព្ធឡើងនូវសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីន ត្រជាក់ LG ស៊េរីថ្មី ដ៏ក្រុមអ្នកជំនាញ ចែករំលែកបទពិសោធន៏ រាល់ការជួបប្រទះសព្វថ្ងៃ ជាពិសេស ណែនាំ និង បង្ហាត់បង្រៀន បន្ថែម ក្នុងការដំឡើង ម៉ាស៊ីនត្រជាក់អោយស្របទៅតាមស្ដង់ដាបច្ចេកទេស និង វិជ្ជាជីវះ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន LG  បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែចង់បានម៉ាស៊ីនត្រជាក់គុណភាពល្អ ជួយសន្សំសំចៃថាមពល នឹងត្រជាក់កាន់តែលឿនរហ័ស គុណភាពខ្ពស់ នឹងប្រើប្រាស់បានយូរ ។ ហើយឆ្លៀតឱកាលនេះផងដែរ ក្រុមហ៊ុន LG Electronics ក៏បានបង្ហាញនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី គឺ LG Dual Inverter Compressor របស់ខ្លួនដែលមានរាងស្ដើង សន្សំសំចៃភ្លើង កាន់តែច្រើន កាន់តែឆាប់ត្រជាក់  ងាយស្រួយដំឡើងគ្រប់ទីតាំង។

យោងតាមការបញ្ជាក់ពីអ្នកជំនាញម៉ាស៊ីនប្រចាំក្រុមហ៊ុន LG Electronic បានអោយដឹងថា ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយផ្ដោតទៅលើបច្ចេកវិទ្យា កុំប្រេសសឺភ្លោះ ( Dual Inverter Compressor ) ដែលធ្វើអោយម៉ាស៊ីនត្រជាក់របស់យើង សន្សំសំចៃ ថាមពលខ្ពស់រហូតដល់ 70 % ឆាប់ត្រជាក់ជាមុន រហូតដល់ទៅ 40% ដំណើរការម៉ាស៊ីនត្រជាក់ ស្ងាត់បំផុតធ្វើអោយបរិយាកាលនៅក្នុងគេហដ្ឋានពេញដោយផាសុខភាព និង ជាម៉ាស៊ីនត្រជាក់ដែលមានការធានានៅលើកុំប្រេសឺ ( Compressor ) 10 ឆ្នាំ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា  ។

អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា បច្ចេកវិទ្យា Gold Fin ភ្ជាប់មកជាមួយនូវកញ្ច្រែងមាស បំពាក់នូវស្រទាប់អាលុយមីញ៉ូម និងបន្ទះដែកការពារច្រេះ 2 ជាន់ ជួយឲ្យផ្ទៃខាងមុខរបស់ម៉ាស៊ីនត្រជាក់ទប់ទល់នឹងសំណើមដែលធ្វើឲ្យច្រេះចាប់បានយ៉ាងល្អ និង ទប់ទល់នូវការប្រែប្រួលនៃកម្តៅផ្សេងៗ ដែលជាកត្តាធ្វើឲ្យម៉ាស៊ីនត្រជាក់នេះធន់ប្រើប្រាស់បានយូរ។ តាមរយៈមុខងារ សំខាន់ៗខាងលើ បានធ្វើឲ្យក្រុមហ៊ុន LG មានទំនុកចិត្តលើផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួន ថាអាចបំពេញនូវសេចក្ដីត្រូវការ និងការចង់បានរបស់អតិថិជនដែលធ្វើអោយការរស់នៅរបស់អតិថិជនទាំងអស់ពោលពេញដោយផាសុកភាព ។  អតិថិជនទាំងអស់អាចរកជាវម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះនៅគ្រប់ហាង LG Brandshop គ្រប់សាខាខេត្ត ក្រុង និង ហាងលក់គ្រឿងអេឡិចត្រូចនិចទូរទាំងប្រទេស ។ សំរាប់ពត៏មានបន្ថែម 023 222 699 និង ផ្នែកសេវាកម្ម 023 888 199

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន