no-alternative title

ហាង ធី សប ដែលជាហាងលក់សម្ភារៈទូរស័ព្ទសំរាប់ Smart Phone បានពង្រីកសក្តានុពលរបស់ខ្លួនទៅដល់ក្រុងបាត់ដំបងហើយ

កាលពីថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ2017  កន្លងទៅនេះ ធី សប ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយ សម្ភារៈទូរស័ព្ទសំរាប់ Smart Phone ឈានមុខក្នុងរាជធានីភ្នំពេញ បានពង្រីកទីផ្សារ franchise របស់ខ្លួនទៅដល់ក្រុងបាត់ដំបងហើយ តាមរយៈនៃការបើកសម្ពោធនូវហាងដាក់តាំងលក់ផលិតផលថ្មីរបស់ខ្លួននៅក្នុងទីរួមខេត្តដ៏ស៊ីវីល៍យភាគខាងលិចមួយនេះ

តាមការបញ្ជាក់របស់លោក ប៊ុង ហ៊រ ដែលជាអគ្គនាយករបស់ហាង ធី សប បានអោយដឹងថា គោលដៅចំបងដែលក្រុមហ៊ុន សម្រេច ពង្រីកទីផ្សាររបស់ខ្លួនមកដល់ក្រុងបាត់ដំបងនេះ គឺព្រោះតែចង់សម្រួលទៅដល់ អតិថិជនទាំងអស់ ដែលនិយមគាំទ្រផលិតផលរបស់ ធី សប អោយមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើការកម្ម៉ង់មកពីភ្នំពេញទៀតឡើយ ម្យ៉ាងវិញទៀតអតិថិជន ដែលនៅជិតក្រុងបាត់ ដំបងក៏អាចមាន ភាពងាយ ស្រួល ក្នុងការទិញ ទំនិញពីហាងយកទៅលក់បន្តផងដែរ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបានបន្តទៀតថា ដោយសារតែសន្ទុះនៃការលក់កើនឡើង គួរឱ្យកត់សម្គាល់ និងដើម្បីបំពេញរាល់តម្រូវការជូនអតិថិជនអោយបាន កាន់តែធំទូលាយថែមទៀត ទើបធ្វើឱ្យ ធី សប បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនរហូតដល់ 7 សាខាហើយ នៅក្នុងនោះ សាខា នៅរាជធានីភ្នំពេញ មាន 5 កន្លែង សាខានៅក្រុងសួង 1 កន្លែង និងសាខាទី7 នៅទីក្រុងបាត់ដំបង  នេះដែលលទើបនិងបើក សម្ភោធជាផ្លូវ ការនាពេលថ្មីៗនេះ (ស្ថិតនៅផ្ទះលេខ 234 ផ្លូវលេខ 3 ភូមិកំពង់ក្របី ឃុំស្វាយប៉ោ ក្រុងបាត់ដំបង)។ គួរបញ្ជាក់ផងដែរថា សម្រាប់ សម្ភារះដែលកំពុងទាក់ទាញប្រជាប្រិយភាពរបស់ ធី សប សព្វថ្ងៃនេះ គឺការរចនារូបភាពដាក់ លើ  Case ទូរសព្ទ័តាមចំណង់ចំណូល ចិត្តរបស់អតិថិជន នេះជាកររក ឃើញនិងច្នៃ ប្រឌិត ថ្មីមុនគេបង្អស់ពី ធី សប ។

ជាមួយគ្នានេះ ក្រុមហ៊ុននាំចូល និងចែកចាយសម្ភារៈទូរសព្ទ Smart Phone ឈានមុខគេ ធី សប ក៏មានគម្រោងបន្តផ្តល់ សិទ្ធធុរកិច្ច របស់ខ្លួនទៅ កាន់បណ្តាខេត្តផ្សេងៗក៏ដូចជារាជធានីភ្នំពេញ បន្ថែមទៀតនាពេលអនាគត ដើម្បីសាងទំនុកចិត្ត និងនាំយកផលិតផល របស់ខ្លួន ឲ្យកាន់តែកៀកដៃអតិថិជនយ៉ាងឆាប់រហ័សដោយរក្សាបាននូវគុណភាពល្អ ទាំងផលិតផលនិងសេវាកម្ម ព្រមទាំងផ្តល់ភាព ងាយស្រួលសម្រាប់អតិថិជនគ្រប់វ័យ ទាំងចាស់និងក្មេងផងដែរ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន