no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

DIGITEKH ព្រឹត្តិការណ៍ថ្មីបំផុតនៅប្រទេសកម្ពុជាដែលបង្ហាញពីបច្ចេកវិទ្យា សេវាកម្មព័ត៌មានវិទ្យា និងផលិតផលអេឡិចត្រូនិក

កាលពីថ្ងទី 2 ខែធ្មូ ឆ្នាំ  2017 នេះ នៅក្នុងអគារសហសិក្សាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានរៀបចំនូវ DIGITEKH (ឌីជីថិក)ដែលជាព្រឹត្តិការណ៍ថ្មីនៅកម្ពុជា ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះចំនួនជាង 40 បានមកជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ហើយក៏បានដាក់តាំងបង្ហាញនូវបច្ចេកវិទ្យា សេវាកម្មព័តមានវិទ្យា និងផលិតផលអេឡិចត្រូនិករបស់ខ្លួនយ់ាងច្រើនប្រភេទ។ ព្រឹតិ្តការណ៍នេះ គឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Sabay Digital Plus មានរយៈពេល 2 ថ្ងៃ គឺពីថ្ងៃទី 2 និងថ្ងៃទី 3  ខែធ្នូ ឆ្នាំ 2017 នេះ។ 

យោងតាមប្រសាសន៍របស់លោក ជី សិលា ដែលជាអគ្គនាយកក្រុមហ៊ុន Sabay Digital Plus បានឲ្យដឹងថា DIGITEKH គឺជាព្រឹត្តិការណ៍ថ្មីមួយ ដែលជាឱកាសល្អបំផុត សម្រាប់អ្នកគាំទ្រ អ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម បានជួបជុំគ្នា ជជែកផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗ ពីបច្ចេកវិទ្យា ហើយក៏ជាពិព័រណ៍បច្ចេកវិទ្យាដ៏ធំនៅកម្ពូជាផងដែរ ពីព្រោះថា ព្រឹត្តការណ៍នេះ គឺមានអ្នកលក់ និងក្រុមហ៊ុន ស្ទើរគ្រប់ផ្នែកមកអស់ហើយ គឺមានទាំងគ្រឿងអេឡិចត្រូនិក កុំព្យូទ័រ ទូរស័ព្ទដៃ កាមេរ៉ា ក្រុមហ៊ុនព័ត៌មានវិទ្យា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ិនធឺណិត ក្រុមហ៊ុនទូទាត់សាច់ប្រាក់ ធនាគារ ក្រុមហ៊ុនឌីជីថលជាដើម។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុនសំខាន់ៗ ដែលបានចូលរួមព្រឹត្តិការណ៍នេះ រួមមានដូចជា I.T Computer, EZECOM, Healthogo, ICE Electronic, JBL & Kaspersky, Kongfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និង Domino's Pizza ហើយនឹងធនាគារ FTB និង អេស៊ីលីដាជាដើម។ សូមជម្រាបថា នេះគឺជាលើកដំបូងដែលក្រុមហ៊ុន Sabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរថ្ងៃនៅដើមខែធ្នូនេះ។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយ សំរាប់ប្រិយមិត្តដែលជាអ្នកគាំទ្រ និងចូលចិត្តផ្នែកបច្ចេកវិទ្យា រួមនិងផលិតផលអេឡិចត្រូនិក បានស្គាល់ ហើយនឹងបានជាវផលិតផល និងសេវាកម្មនានា ដែលខ្លួនត្រូវការជាមួយនឹងតម្លៃពិសេស៕

ព័ត៌មានពាណិជ្ជកម្ម