ពិតណាស់សម្រាប់ការធ្វើដំណើរកម្សាន្ត និងកម្មវិធីផ្សេងៗ គឺលោកអ្នកតែងតែចង់បាននូវរូបភាពទុកជាកម្រងអានុស្សាវរីយ៌សម្រាប់ថ្ងៃក្រោយ ដូច្នេះខ្ញុំសូមណែនាំកាមេរ៉ាស៊េរីថ្មីដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Casio ដែលត្រូវបានរចនាឡើងប្រកបដោយភាពស៊ីវីល័យ សម្រាប់ការថតរូបបែបកម្សាន្តនិងកម្មវិធីផ្សេងៗបានយ៉ាងពេញចិត្ត។
Casio EX-ZR2100 ភ្ជាប់មកជាមួយកាមេរា៉ទំហំ 16 មេហ្គាភិចសែល 1/2.3 CMOS Sensor ប្រើប្រាស់កញ្ចក់លេនប្រភេទ Canon Zoom Lens ទំហំ 35mm-Film Equivalent: Approx. 25 to 450mm ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែក និងអាចចាប់យករូបភាពបានកាន់តែឆ្ងាយជាមួយបច្ចេកវិទ្យាហ្សូ៊មផ្លឺស និងអាចហ្សូ៊មអុបទិចខលបាន 18x ជាពិសេសគឺអាចចាប់យករូបភាព និងវីដេអូកម្រិត Full HD បានយ៉ាងច្បាស់ត្រជាក់ភ្នែកតែម្តង។
ហើយវាក៏មានអេក្រង់សម្រាប់បង្ហាញរូបភាពទំហំ 3.0 អីុងផងដែរ សម្រាប់ការបង្ហាញនូវរូបភាព ដែលអ្នកកុំពុងតែថតផងដែរ។ចំណែកការតភ្ជាប់គឺមានភ្ជាប់នូវមុខងារ Wireless, Remote Control និង HDMI បានផងដែរ។
មានលក់នៅ៖ ហាង លំអរថ្មី លក់ម៉ាស៊ីនថត
លេខទូរស័ព្ទ៖ 023 21 22 97