no-alternative title

​អាណា​ណា​កុំព្យូទ័រ​ ផ្តល់​ប្រ​ម៉ូ​សិន​ពិសេស​ជូន​អតិថិជន​សំរាប់​អបអរ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​បុណ្យចូលឆ្នាំ​សាកល​ 2017​

​អាណា​ណា​កុំព្យូទ័រ​ ដែល​ជា​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​កុំ​ព្យូ័​ទរ​ ផលិតផល​អេ​ឡិច​ត្រូ​និក​ និង​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​សេវាកម្ម​ ICT​ ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណា ចក្រ កម្ពុជា​ បាន​ប្រកាស​ ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​យ៉ាង​ពិសេស​បំផុត​ ជូន​ដល់​អតិថិជន​ទាំងអស់​ ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​បុណ្យចូលឆ្នាំ​សាកល​ 2017​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​  នៅ​ក្នុង​ឱកាស​នោះ​ ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ នឹង​មាន​ផ្តល់​ជូន​នូវ​ការ​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ រួម​ជាមួយនឹង​ការ​បន្ថែម​ជូន​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​ ជូន​ដល់​អតិថិជន​ ដែល​បាន​ជាវ​ផលិតផល​ Dell​ ដូច​ជា​៖

+​ កំ​ុ​ព្យូ​ទ័​រ​យួរដៃ​ម៉ាក​ Dell​ (Dell​ Laptop):

​រាល់​ការ​ទិញ​កំ​ុ​ព្យូ​ទ័​រ​យួរដៃ​ ម៉ាក​ Dell​ Latitude​ 3470,​ Dell​ Latitude​ E5570,​ និង​ Dell​ Latitude​ E5470​ អតិថិជន​នឹង​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​៖​ កាបូប​ម៉ាក​ Dell​ (460-BBKX)​ មួយ​,​ Mouse​ ម៉ាក​ Dell​ (MS-116)​ មួយ​ និង​ កម្មវិធី​ការពារ​មេរោគ​ម៉ាក​ Avira​ ចំនួន​ 3​ License​ ។​

+​ កំ​ុ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ (Dell​ Desktop):

​រាល់​ការ​ទិញ​កំ​ុ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ Optiplex​ 3040​ Mini​ Tower,​ Dell​ Optiplex​ 7220​ Mini​ Tower,​ និង​ Dell​ Optiplex​ 5040​ Mini​ Tower​ អតិថិជន​នឹង​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​៖​ Monitor​ 18.5”​ (E1916HV)​ មួយ​គ្រឿង​ ,​ UPS​ ម៉ាក​ Emerson​ Liebert​ (PSA600-SOHO)​ មួយ​គ្រឿង​ និង​កម្មវិធី​ការពារ​មេរោគ​ម៉ាក​ Avira​ ចំនួន​ 3​ License​ ។​

+​ កំ​ុ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ AIO​ (Dell​ All-In-One​ Desktop):

​រាល់​ការ​ទិញ​កំ​ុ​ព្យូ​ទ័​រលើ​តុ​ម៉ាក​ Dell​ OptiPlex​ 3240​ AIO​ និង​ Dell​ OptiPlex​ 7440​ AIO​ អតិថិជន​នឹង​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​នូវ​៖​ UPS​ ម៉ាក​ Emerson​ Liebert​ (PSA600-SOHO)​ មួយ​គ្រឿង​ និង​កម្មវិធី​ការពារ​មេរោគ​ម៉ាក​ Avira​ ចំនួន​ 3​ License​ ។​

 

​អ្វី​ដែល​ពិសេស​នោះ​ ក្រុមហ៊ុន​ ក៏​មានការ​លក់​បញ្ចុះតម្លៃ​ទៅ​ឧបករណ៍​សំរាប់​ប្រើប្រាស់​ជាមួយនឹង​កុំព្យូទ័រ​ជា​ច្រើន​ម៉ាក​ និង​ច្រើន​ប្រភេទ​ទៀត​ផង​ដែរ​ ដូច​ជា​ Moues(Logitech,​ Sony,​ Microsoft,​ Dell),​ Headset(Logitech),​ Speaker(Logitech),​ PowerBank(Verbatim)​ និង​កាបូប​សំរាប់​ដាក់​ម៉ាស៊ីន​កុំព្យូទ័រ​(Sony,​ Tagus,​ Dell,​ Verbatim,​ HP,​ Elecom)​ ជាដើម​។​ តាម​ការ​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ បានអោយ​ដឹង​ថា​ កម្មវិធី​ពិសេស​នេះ​ គឺ​ចាប់​ផ្តល់​ជូន​អតិថិជន​គ្រប់់​គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ​ រហូត​ដល់​ដំណាច់ឆ្នាំ​ 2016​។​ ហើយ​អតិថិជន​អាច​អញ្ជើញ​មក​ក្រុមហ៊ុន​ ដែល​មាន​អ​ស័​យ​ដ្ឋា​ន​នៅ​អគារ​លេខ​ 95​ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ទល់មុខ​អនុ​វិទ្យាល័យ​ចតុមុខ​ រាជធានី​ភ្នំពេញ​ ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​  023​ 211​ 543​។​ 

 

​សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1995​ ហើយ​មានបទពិសោធន៍​ច្បាស់លាស់​ក្នុង​ការ​ផ្ដល់​ជូន​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​បម្រើ​ដល់​អតិថិជន​ ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ អង្គការក្រៅរដ្ឋាភិបាល​ ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ បណ្តា​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​ការ​សហការ​យ៉ាង​ល្អ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ អាណា​ណា​កុំព្យូទ័រ​ កាន់តែ​មានការ​រីក​ចម្រើន​ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ជូន​រាល់​ដំណោះស្រាយ​ និង​តាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​។​  ហេតុ​ដូច្នេះ​ហើយ​បានជា​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ អាណា​ណា​កុំព្យូទ័រ​ ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ផ្នែក​បច្ចេកវិទ្យា​។​ ក្នុង​នោះ​ផង​ដែរ​ ក្រុមហ៊ុន​ Anana​ Group​ មាន​ក្រុមហ៊ុន​ធំៗ​របស់​ខ្លួន​ចំនួន​ 5​ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​៖​ ក្រុមហ៊ុន​ Anana​ Computer,​ ក្រុមហ៊ុន​ Mekong​ Net,​ ក្រុមហ៊ុន​ Full​ House​ Decoration,​ ក្រុមហ៊ុន​ Sun​ City,​ និង​ក្រុមហ៊ុន​ Faceline​ ។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ 023​  211​ 543​ www.ananacomputer.com​  /  www.facebook.com/ananacomputer/

 

 

 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន