no-alternative title

ក្រុមហ៊ុន​ Sony​ ផ្តល់​ជូន​ពិសេស​គឺជា​វ​ Xperia​ Z5​ Premium​ មាន​តម្លៃ​ត្រឹមតែ​ 439​ ដុល្លា​តែ​ប៉ុណ្ណោះ​

Sony​ Xperia​ Z5​ Premium​ គឺជា​ស្មា​ត​ហ្វូ​ល​ដំ​ដាប់​ខ្ពស់​បំផុត​មួយ​របស់​ Sony​ ដែល​សព្វ​ថ្ងៃនេះ​ បាន​និង​កំពុង​ទទួល​នូវ​ការ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ ក៏​ដូច​ជា​នៅ​ប្រ​ទស​កម្ពុជា​យើង​ដែរ​ ពីព្រោះ​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ Sony​ មួយ​នេះ​ គឺ​មាន​ចំណុច​ពិសេសៗ​ លេចធ្លោរ​ជា​ច្រើន​រួម​មាម​ដូច​ជា​ តួ​ទាំងមូល​មាន​ភាពរឹងមាំ​ មិន​ជ្រាប​ទឹក​ និង​មាន​កញ្ចក់​អេ​ក្រង់​កម្រិត​ 4K​ ដែល​មាន​កម្រិត​ដង់ស៊ីតេ​ភាព​ម៉ដ្ឋ​ផ្ទៃ​កញ្ចក់​អេ​ក្រង់​រហូត​ដល់​ទៅ​ 806​ ppi​។​ Sony​ Xperia​ Z5​ Premium​ មាន​អ្រេ​កង់​ទំហំ​ 5.5​ អ៊ី​ង​ និង​អាច​ការពារ​ភាព​កកិត​ឆ្កួត​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​

​ថ្ងៃនេះ​ក្រុមហ៊ុន​ Sony​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​ប្រកាស​ផ្តល់​ជូន​នូវ​ការ​លក់​បញ្ចុះតម្លៃ​កាន់តែ​ពិសេស​បំផុត​គឺ​ត្រឹមតែ​ 439​ ដុល្លា​តែ​ប៉ុណ្ណោះ​ សំរាប់​លោក​អ្នក​ដែល​ជាវ​ស្មា​ត​ហ្វូ​ន​ Sony​ Xperia​ Z5​ Premium​ នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​ ក្រុមហ៊ុន​ បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ជូន​នេះ​ គឺ​មាន​ចំនួន​ស្តុក​កំណត់​ ដូច្នេះ​ សូម​អតិថិជន​ដែល​មាន​ចំណាប់​អារ​ម្ម​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​ អញ្ជើញ​រួសរាន់​មក​អោយ​បាន​មុនគេ​ ព្រោះ​ស្តុក​មាន​ចំនួន​កំណត់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​គួរ​បញ្ជាក់​ថា​ Sony​ Xperia​ Z5​ Premium​ មាន​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ទំហំ​ 23​ មេ​ហ្គា​ភិ​ច​សែ​សល​  ដែល​អម​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ថ្មី​ Hybrid​ Autofocus​ មាន​សមត្ថភាព​អាច​ថតរូប​ភាព​បាន​ច្បាស់​ និង​មាន​គុន​ភាព​ខ្ពស់​អាច​និយាយ​បាន​ថា​ ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​កាមេរ៉ា​ថតរូប​ល្អ​ដាច់​គេ​ ជា​ពិសេស​វា​អាច​វី​ដេ​អូ​បាន​នៅ​ក្នុង​កំរិត​ 4K​ថែម​ទៀត​ផង​។​  នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Sony​ Xperia​ Z​ Premium​ គឺ់​ត្រូវ​បាន​ក្រុមហ៊ុន​រួម​បញ្ចូល​នូវ​មុខងារ​ថ្មីៗ​មួយ​ចំនួន​ដូច​ជា​ SteadyShot,​ Intelligent,​ Active​ Mode​ និង​ digital​ image​ stabilization​ ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​ចាប់​យក​រូបភាព​ជា​លក្ខ​ណះ​ឌី​ជី​ថ​ល​បាន​ច្បាស់​ និង​ទប់ទល់​នឹង​ភាព​រំ​ញ័រ​បាន​ច្រើន​ជាង​មុន​វា​ពិសេស​សំរាប់​ការ​ថត​វី​ដេ​អូ​។​

​ម្យ៉ាងវិញទៀត​ Xperia​ Z5​ Premium​ បំពាក់​ដោយ​បន្ទះ​ឈី​ប​ជំនាន់​ចុង​ក្រោយ​របស់​ Qualcomm​ ស៊េរី​ MSM8994​ Snapdragon​ 810-64bit​ ដែល​មាន​អង្គ​គណនា​ 8​ គ្រាប់​ (octa-core​ Processor),​ RAM​ ទំហំ​ 3GB​ និង​ប្រើ​អង្គ​ក្រាហ្វិក​ពពួក​ Adreno​ 430​។​ ចំពោះ​ផ្នែក​រឹង​ផ្សេងៗ​ទៀត​មាន​ដូច​ជា​ ថ្ម​ជាប់​តួរ​ប្រភេទ​ Li-Ion​ ដែល​មាន​ថាមពល​ថ្ម​ទំហំ​ 3430​ mAh​ អាច​អោយ​លោក​អ្នក​ប្រើប្រាស់​បាន​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​ចាំបាច់​បារម្ភ​ឡើយ​។​ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB​ និង​មាន​រន្ធ​ដោត​បន្ថែម​ម៉េ​មូ​រី​ក្រៅ​ប្រភេទ​ microSD​ ទ្រទ្រង់​បាន​ 200GB​។​

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន