no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

​ក្រុមហ៊ុន ​ASUS​ បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ផ្តល់​សេវា​ជួសជុល​ ដែល​មាន​លក្ខ​ណះ​ស្តង់ដារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ 11​ ខែមករា​ ឆ្នាំ​ 2017​ ក្រុមហ៊ុន​ ASUS​ Cambodia​ បាន​បើក​មជ្ឈមណ្ឌល​ផ្តល់​សេវា​ជួសជុល​របស់​ខ្លួន​ដ៏​ទំនើប​ មាន​លក្ខ​ណះ​ស្តង់ដារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ ដែល​មាន​ទីតាំង​ម​ជ្ឈ​ម​ណ្ឌ​នេះ​ គឺ​មាន​អ​សយ​ដ្ឋា​ន​ផ្ទះ​លេខ​#97Eo​ ផ្លូវ​លេខ​128​ (​ផ្លូវ​កម្ពុជា​ក្រោម​)​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ ក្រុងភ្នំពេញ​ ដែល​ជាទី​តាំង​មួយ​ដ៏​ល្អ​ នៅ​ក្នុង​ការ​បំរើសេវា​កម្ម​ ក៏​ដូច​ជា​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន​នៅ​ក្នុង​ស្វែងរក​ព្រោះ​វា​ស្ថិត​វិ​ថី​កម្ពុជា​ក្រោម​។​

​លោក​ Jeff​ Lo​  ដែល​ជា​ប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ASUS​ ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិ​ច​ បាន​មាន​ប្រសាសន៍​ថា​ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​ផ្តល់​ទំនុកចិត្ត​ គាំទ្រ​ និង​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ASUS​កន្លង​មក​។​ ក្រុមហ៊ុន​ ASUS​ គឺ​ទទួល​បាន​ជោគជ័យ​ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​ 1​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​មាន​ចំនួន​លើស​ពី​ 30%​ និង​ការ​លក់​កុំព្យូទ័រ​ប្រភេទ​ Gaming​ដែល​មាន​ទីផ្សារ​រហូត​ដល់​ទៅ​ 40%​ ក្នុង​ឆ្នាំ​ 2016​ ផង​ដែរ​។​ 

​លោក​បាន​បន្ត​ថា​ ASUS​ ប្តេជ្ញា​ចិត្ត​ថា​ នឹង​បង្កើន​ការ​លក់​អោយ​បាន​ 60%​ ក្នុង​ឆ្នាំ​ 2017​ នេះ​ផង​ដែរ​។​ រីឯ​ទូរស័ព្ទ​វិញ​ ពួក​យើង​ នឹង​បង្កើន​ការ​​លក់​ក្នុង​ទីផ្សារ​អោយ​បាន​  5%​ នៅ​ក្នុងឆ្នាំនេះ​ លោក​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ASUS​ គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​គុណភាព​ផលិតផល​ និង​សេវាកម្ម​។​ នេះ​ហើយ​ជា​ពាក្យស្លោក​របស់​ក្រុមហ៊ុន​ ហេតុ​ដូច្នេះ​ ពួក​យើង​បាន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ជួសជុល ​ដែល​ប្រកបដោយ​វិជ្ជាជីវ​:​ និង​កំរិត​តាម​ស្តង់ដារ​អន្តរជាតិ ​ដើម្បី​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​អតិថិជន​គ្រប់​រូប​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពួក​យើង​មាន​គម្រោង​បើក​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ជួសជុល​នៅ​តាម​ខេត្ត​សំខាន់​ ៗ​ទៀត​ក្នុង​ឆ្នាំ​ 2017​ នេះ​ផង​ដែរ​។​ ម្យ៉ាងវិញទៀត​ ក្រុមហ៊ុន​ASUS​ គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ បង្អស់​ដែល​មានការ​ធានា ​2  ​ឆ្នាំ​គ្រប់​ប្រទេស​អន្តរជាតិ​ទៅ​លើ​កុំព្យូទ័រ​ និង​ការ​ធានា ​1 ​ឆ្នាំ​ចំពោះ​ទូរស័ព្ទ​ដៃ​ថែម​ទៀត​ផង​។​”

​ការ​ឈាន​ជើង​ចូល​មក​ដល់​ការ​បើក​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ជា​លក្ខ​ណះ​ស្តង់ដារ​នេះ​ អតិថិជន​ទាំំ​ង​អស់​ នឹង​ឃើញ​មាន​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដាក់​តាំង​ សំរាប់​ភ្ញៀវ​គ្រប់​រូប​បាន​តេស្ត​កំសាន្ត​ ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​បច្ចេកវិទ្យា​ដ៏​ទំនើប​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ASUS​។​ បន្ទាប់​មក​យើង​ នឹង​ឈាន​ទៅ​ដល់​កន្លែង​ទទួលភ្ញៀវ​ និង​ជា​កន្លែង​ប្រឹក្សា​យោបល់​ទៅ​លើ​ផលិតផល​បន្ថែម​។​ ជាន់​ទី​ 1​ យើង​នឹង​ឃើញ​មាន​បន្ទប់ទទួលភ្ញៀវ​ សា​ឡុ​ង​សម្រាប់​អង្គុយ​រង់ចាំ​ និង​កន្លែង​ជួសជុល​ដែល​មាន​សភាព​ស្អាត​គួរ​ជាទី​ទុកចិត្ត​។​

​សូម​ជំរាប​ផង​ដែរ​ថា​ នេះ​គឺជា​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ដំបូង​គេ​បង្អស់​ ដែល​មាន​ទីតាំង​ជិត​ និង​ស្ថិត​នៅ​ទីប្រជុំជន​ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​រង់ចាំ​ និង​មានការ​រចនា​បែប​ស្តង់ដា​ រួម​ជាមួយ​ការ​យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​អតិថិជន​គ្រប់​រូប​ និង​មាន​ដាក់​ផលិតផល​តេស្ត​គ្រប់​ម៉ូ​ដែល​ទាំងអស់​។​

​ក្រុមហ៊ុន​ ASUS​ គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ភាព​ជោគជ័យ​ និង​ល្បីល្បាញ​ទូ​ទាំង​សកលលោក​ផ្នែក​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍ​លើ​តិច​ណូ​ឡូ​ជី​អោយទាន់​តាម​សម័យកាល​ទំនើប​ ហើយ​ក្រុមហ៊ុន​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ដោយ​ផ្តើម​ចេញពី​motherboard​ ។​ ក្រុមហ៊ុន​ ASUS​ បាន​រចនា​ និង​ផលិត​ផលិតផល​យ៉ាង​ទំនើប​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​រួម​មាន​៖​ Motherboards​ កាត​ក្រាហ្វិក​ ដ្រា​យ​វ៍​អុ​ប​ទិ​ក​ កុំព្យូទ័រ​លើ​តុ​ កុំព្យូទ័រ​យួរដៃ​ ទូរស័ព្ទ​ដៃ​ មនុស្ស​យន្ត​ និង​ផលិតផល​ដែល​មាន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ផង​ដែរ​។​

ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​ប្តេជ្ញា​យ៉ាង​ខ្ពង់ខ្ពស់​ដើម្បី​រក្សា​ និង​បង្កើន​គុណភាព​,​ ក្រុមហ៊ុន​ ASUS​ បាន​ឈ្នះ​រង្វាន់​ចំនួន​ 4368​ នៅ​ឆ្នាំ​ 2015​ និង​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អ្នក​ច្នៃប្រឌិត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ ជាមួយនឹង​ប៉ាតង់​ Eee​ PC​ ™​។​ ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង​ 17.000​ នាក់​និង​វិស្វករ​ 5500​នាក់​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ផលិតផល​នៅ​ទូ​ទាំង​ពិភពលោក​។​ ការ​លក់​សរុប​របស់​ក្រុមហ៊ុន​ ASUS​ នៅ​ឆ្នាំ​ 2015​ ឡើង​ដល់​ 14​ ពាន់​លាន​ដុល្លារ​ថែម​ទៀត​ផង​។​

 

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

ដោយ ប៉េងលីន
នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ដោយ ប៉េងលីន
All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

ដោយ ប៉េងលីន
Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

ដោយ Mr.Will