នៅថ្ងៃទី 11 ខែមករា ឆ្នាំ 2017 នេះ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Cellcard មានរៀបចំពិធីប្រគល់ទឹកប្រាក់ចំនួន 3 ម៉ឺនដុល្លារ ជូនដល់អតិថិជន ដែលបានឈ្នះពីកម្មវិធី “ផ្ញើសារដើម្បីឈ្នះ 1 ម៉ឺនដុល្លារជារៀងរាល់” ។ អ្នកដែលមានសំណាងឈ្នះទឹកប្រាក់ 3 ម៉ឺនដុល្លារខាងលើនេះ គឺមានឈ្មោះ ថា កញ្ញា ព្រហ្ម វលក្ខណ៍ មានមុខរបរនិស្សិតរស់នៅស្រុកពួកខេត្តសៀមរាប។ កញ្ញាបានឲ្យដឹងថា កញ្ញាស្ទើតែមិនជឿមែន នៅពេលអតិថិជន បានខល ពីម្នាក់ទៅម្នាក់ដើម្បីផ្តល់ជាដំណឹងបន្ទាប់ពីការចាប់រង្វាន់រួមមក ដោយបានដឹងដំណឹងបែបនេះ ខ្ញុំនិងក្រុមគ្រួសារសប្បាយចិត្តរកអ្វីប្រៀប ពុំបាននោះ ឡើយ ដែលបានឈ្នះរង្វាន់ធំដោយមិនដឹងខ្លួនបែបនេះ។
នៅក្នុងឱកាសនៃការប្រគល់រង្វាន់នេះ កញ្ញាក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Cellcard ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសឲ្យ អតិថិជនរបស់ខ្លួន មានសំណាងបានក្លាយជាអ្នកមានដោយមិនដឹងខ្លួន។ សូមអតិថិជនដែលបានព្យាយាមលែងសូមកុំទាន់អស់សង្ឃឹម សំណាងនេះ នឹងបានទៅលើលោកអ្នកនៅថ្ងៃណាមួយជាមិនខាន៕