no-alternative title

ក្រុមហ៊ុន Camfone បានបង្ហាញចេញនូវស្មាតហ្វូន Honey Y1 ជាផ្លូវការនៅលើទីផ្សារកម្ពុជា ជាមួយនឹងតម្លៃពិសេសត្រឹមតែ 115 ដុល្លាប៉ុណ្ណោះ

កាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2018 នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្រុមហ៊ុន Camfone បានប្រកាសសម្ពោធលក់ជាផ្លូវការនូវទូរសព្ទ័ Camfone ស៊េរីថ្មីម៉ូដែល Honey Y1 នៅលើទីផ្សារប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះ គឺមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ ជាមួយនឹងវត្តមានស្មាតហ្វូន Honey Y1 ដែលជាស្មាតហ្វូន ម៉ូដែលថ្មីនេះ គឺមានអ្នកបញ្ជាទិញទុកមុនរហូតដល់ 5000 គ្រឿងនៅក្នុងទីផ្សារប្រទេសកម្ពុជាទាំងមូល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក លុន បូរី ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Camfone បានមានប្រសាសន៍ថា ជាមួយនឹងតូរលរខនេះ លោកស្ទើរតែមិនជឿថា ទូរសព្ទ័ខេមហ្វូនស៊េរីថ្មីនេះ អាចមានអ្នកគាំទ្រច្រើនបែបនេះសោះ។ នេះហើយជាអ្វីដែលថ្នាក់ដឹកនាំក្រុមហ៊ុនចង់បាន និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនក្នុងការបន្តចែកចាយស្មាតហ្វូន Camfone នៅលើទីផ្សារប្រទេសកម្ពុជា ។ 

លោកបានបន្តទៀតថា Camfone គឺជាម៉ាកទូរសព្ទ័របស់ខ្មែរ ថ្វីត្បិតតែផលិតផលទាំងអស់ ត្រូវបានផលិតនៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែរាល់ផលិតផលទាំងអស់ គឺមានការរចនា និងច្នៃឡើងដោយខ្មែរ ហើយក្នុងនាមជាកូនខ្មែរ លោកក៏ចង់យកផលិតផលណា ដែលមានគុណភាពមកលក់ជូនដល់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ រួមជាមួយនឹងតម្លៃសមរម្យ ដែលអាចទទួលយកបានគ្រប់ៗគ្នា ។ 

លោក ឃុន ហេង ប្រធានទីផ្សារក្រុមហ៊ុន Camfone បានអោយដឹងផងដែរថា ទូរសព្ទ័ស៊េរីថ្មីម៉ូដែល Honey Y1 គឺជាស្មាតហ្វូនស៊េរីថ្មី ត្រូវបានរចនាឡើងជាមួយនឹងរូបរាងស្តើងទាន់សម័យ បំពាក់ដោយកាមេរ៉ាភ្លោះ 13MP+2 MP ដែលអាចចាប់យករូបភាពដិតច្បាស់ល្អ និងកាមេរ៉ាមុខ 8MP អមជាមួយបច្ចេកវិទ្យា AI Wide Angle កាមេរ៉ាដែលអាចថតស៊ែលហ្វី បានស្អាត និងជាក្រុមបានគ្នាច្រើន ។ 

លោកបន្តថា Honey Y1 ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនឹងអេក្រង 5.5 អ៊ីង លាតពេញគែម ពេញភ្នែក មានរ៉េមទំហំ 2GB និងមេម៉ូរី 16GB ព្រមទាំងកម្លាំងថាមពលថ្ម 3500mAh ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ ។ លើសពីនេះ Honey Y1 ត្រូវបានដាក់អោយដំណើរការនូវប្រពន្ធ័បច្ចេកវិទ្យា 4G Volte សម្រាប់ស៊ីមទាំងពីរ និងអាចដំណើរការអ៊ីនធើណេត Youtube , Facebook និងកម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន ។ កាន់តែពិសេស Honey Y1 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Face ID រឺដោះ សោរដោយស្គែនមុខ ដែលស៊ីពេលត្រឹមតែ 1 នាទីប៉ុណ្ណោះ នៅក្នុងការដោះសោរ ។ 

Honey Y1 ចេញលក់ក្នុងទីផ្សារជាមួយនឹងតម្លៃត្រឹមតែ 115 ដុល្លារអាមេរិក ក្នុងមួយគ្រឿង និងមានថែមជូនកាដូជាច្រើនទៀត ដូចជា Power Bank ម៉ាក Kongfulong កាសក្តោបត្រចៀកធំ អាវយឺត ស៊ីមស្មាត សរុបជាទឹកប្រាក់ថែមជូនប្រមាណ50 ដុល្លារអាមេរិក ។ ចំណែកទូរសព្ទ័ខេមហ្វូនមួយម៉ូដែល ទៀតដែលចេញលក់ដំណាលគ្នានោះម៉ូដែល L1 មានតម្លៃត្រឹមតែ 29 ដុល្លារអាមេរិក ព្រមទាំងថែមជូនអាវភ្លៀងមួយផងដែរ ក្នុងរដូវភ្លៀងដូចនេះ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន