no-alternative title

LG Electronics និង GGear រៀបចំព្រឹត្តិការណ៏ LG Inverter 2018 បង្ហាញពីបច្ចេកវិទ្យា “Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ”

នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ 2018 នេះ ក្រុមហ៊ុន ជីហ្គៀ សហការជាមួយនឹងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018 “Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ” ដែលមានការដាក់តាំងផលិតផលដែលបំពាក់ដោយបច្ចេកវិទ្យា Inverter ទាំងអស់ ដោយកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ The Great Duke Phnom Penh ដែលមានវត្ថមានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស ដៃគូរអាជីវកម្ម និង អ្នកសារពត៏មានជាច្រើន ប្រមាណជាង 200 នាក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន LG Electronics បានអោយដឹងថា គុណសម្បត្តិដ៏សម្ងាត់នៃ Inverter ម៉ូទ័រ និងកុំប្រេសស័ររបស់ LG ទៅលើម៉ូដែលធម្មតា គឺមានការគ្រប់គ្រងល្បឿនបានយ៉ាងច្បាស់លាស់ មិនថាវាជាម៉ាស៊ីនបោកគក់ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនMicrowave ម៉ាស៊ីនបូមធូលី នោះទេ។

LG Inverter ធ្វើការកំណត់ល្បឿន និងធ្វើការបង្វិលម៉ូទ័រកុំប្រេសស័រ ដែលអាស្រ័យលើស្ថានភាពល្បឿនយ៉ាងស្វ័យប្រវត្តិ ដើម្បីបង្កើននូវប្រសិទ្ធភាពដោយប្រើប្រាស់ថាមពលតិច និងសម្លេងស្ងាត់ល្អ។ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏មានប្រជាប្រិយភាព និងឈានមុខគេ ហើយផ្តល់នូវ ប្រសិទ្ធភាពថាមពលខ្ពស់  និង សមត្ថភាពពិសេសខុសគេ ព្រមទាំងមានមុខងារស្រួលប្រើជាច្រើនទៀត ដើម្បីបំពេញចិត្តរបស់អតិថិជន ។

លោក ឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍ថា “ ពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រុមហ៊ុន ជីហ្គៀ ក៏ដូចជា ក្រុមហ៊ុន LG យើងតែងតែគិតគូរសំរាប់ផលិតផលដែលនឹងត្រូវនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង។ ជាពិសេសការអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតផលរបស់ LG អោយត្រូវនឹងតំរូវការនឹងសេចក្តីចាំបាច់ក្នុងការប្រើប្រាស់សំរាប់អតិថិជនក្នុងស្រុករបស់យើង។

“ Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ ” LG Inverter គឺជាក្បាលម៉ាស៊ីននៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលរក្សាថាមពលបានរហូតដល់ទ្វេដង និងដំណើរការបានយ៉ាងល្អប្រសើរ និងបានធ្វើអោយឧបករណ៍ប្រើប្រាស់របស់ ក្រុមហ៊ុន LG ក្លាយជាស្តង់ដាឧស្សាហ៍កម្មសកលលោក។ 

តាមប្រសាសន៍របស់លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់អោយដឹងថា “ ហេតុអ្វីបានជា Inverter  របស់ LG វាប្រសើរជាងគេ? ដោយសារតែបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ LG មិនត្រឹមតែជួយសន្សំសំចៃភ្លើងប៉ុណ្ណោះទេ វាថែមទាំងធ្វើជួយអោយគ្រប់ផលិតផលទាំងអស់ដំណើរការប្រកបដោយប្រសិទ្ធភាពនិងមានភាពយូរអង្វែង។ ដូចជាវាដំណើរបានលឿន និងប្រកបដោយប្រសិទ្ធភាពនៅលើម៉ាស៊ីនបោកគក់, វាត្រជាក់កាន់តែលឿននិងមានសម្លេងតិចបំផុតសម្រាប់ម៉ាស៊ីនត្រជាក់។

ដោយឡែកសម្រាប់ទូរទឹកកកវាជួយអោយអាហារបន្លែនៅស្រស់ ដូចធម្មជាតិបានយូរជាងគេព្រមមកជាមួយកម្មវិធីបំបាត់ក្លិនយ៉ាងមានអនាម័យថ្មី។ ជាពិសេស Inverter ជួយកាត់បន្ថយការគំរាមកំហែងនៃផលប៉ះពាល់ដល់បរិស្ថាន ដែលក្រុមហ៊ុន LG បានសហការជាមួយនឹងអង្គការបរិស្ថានពិភពលោកដើម្បីជួយដល់ផែនដីនេះអោយកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជាតិ។

•បច្ចេកវិទ្យា LG Smart Inverter របស់ម៉ាស៊ីនបោកសំលៀកបំពាក់៖ បច្ចេកវិទ្យា Inverter ធ្វើអោយការបោកគក់ម្តងស៊ីភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ ។ វាស៊ីភ្លើងតិចជាងប្រភេទម៉ាស៊ីនបោកគក់ធម្មតា 36 %  គឺស៊ីភ្លើងស្មើនឹងម៉ាស៊ីនសម្ងួតសក់រយៈពេល 4 នាទី។ នេះមិនមែនមានន័យការប្រើថាមពលតិចហើយបោកមិនស្អាតនោះទេ សំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច។

•បច្ចេកវិទ្យា Inverter Linear Compressor របស់ទូរទឹកកក៖ បំពាក់ក្នុងទូរទឹកកករបស់ក្រុមហ៊ុន LG អាចរក្សាអាហារអោយនៅស្រស់បានរយៈពេលយូរ ដោយសារតែបច្ចេកវិទ្យា Inverter ធ្វើការរក្សាសីតុណ្ហភាពអោយប្រែប្រួលបានយ៉ាងល្អប្រសើរ។ ទូរទឹកកក LG កំណត់សីតុណ្ហភាពខាងក្នុងទូរទឹកកកក្នុងគម្លាត ±0.5˚C អង្សារសេ ពាក់កណ្តាលនៃសីតុណ្ហភាពចុះឡើងនៃ ទូរទឹកកក  ម៉ូដែលគ្មាន Inverter  ដែលឡើងចុះក្នុងសីតុណ្ហភាព (±1.0˚C). អង្សារសេ។

•ម៉ាស៊ីនត្រជាក់ Dual Inverter Compressor ៖  សម្រាប់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះ LG Inverter ធានាអានុភាពត្រជាក់ដ៏អស្ចារ្យ និងការសន្សំសំចៃអគ្គីសនីបានយ៉ាងល្អ។ ម៉ាស៊ីនត្រជាក់របស់ ក្រុមហ៊ុន LG ប្រើប្រាស់អគ្គិសនីតិចជាងមុន 70% និងផ្តល់ភាពត្រជាក់ជាងមុន 40% លឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលមិនប្រើបច្ចេកវិទ្យា Inverter ។

•ជាឧបករណ៍ក្នុងផ្ទះបាយដ៏ចំណាន ៖ បច្ចេកវិទ្យា Inverter ផ្តល់ថាមពលដល់ Microwave លើសពីមុន ដោយផ្តល់ កំដៅដល់អាហារខ្លាំង និងលឿនជាងមុន។ តាមរយៈការកំណត់សីតុណ្ហភាពនៃ Microwave ដែលកាត់បន្ថយគម្លាតសីតុណ្ហភាពត្រឹមតែ 3 អង្សាសេ ហើយវាជាផ្នែកគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងម៉ូដែលមិនមាន Inverter ដែលធានាបាននូវអាហារឆ្អិនល្អក្នុងរយៈពេលយ៉ាងលឿន។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផលស៊េរីថ្មីៗរបស់ LG ទាំងអស់នេះបាននៅតាម ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។ ទំនាក់ទំនងបន្ថែម ទូរស័ព្ទលេខ 023 888 299 www.ggear.com.kh

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន