no-alternative title

ការប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2018 បានត្រលប់មកវិញ ជាមួយរង្វាន់ដ៏សន្ធឹកសន្ធាប់

កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត  SUBARU PALM CHALLENGE 2018 ឈានដល់ឆ្នាំទី 8 ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2018 ចាប់ផ្តើមចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 9 យប់ នៅផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ។ បេក្ខជន បេក្ខនារី ចំនួន 60 រូប នឹងចូលរួមការប្រកួតដ៏ស្វិតស្វាញនេះ ដោយជំនះភាពនឿយហត់ និង អាកាសធាតុដើម្បីដណ្តើមយកសិទ្ធិ 10 កន្លែង ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី នៅចុងខែតុលាខាងមុខនេះ ដើម្បីដណ្តើមរង្វាន់ធំ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តើលក្ខណៈសម្បត្តិរបស់បេក្ខជនមានអ្វីខ្លះ ដើម្បីចូលរួមការប្រកួតនេះបាន? បេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និង មានកាយសម្បទារឹងមាំ ទាំងផ្លូវកាយ និង ស្មារតី ដែលអាចធន់ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញនេះ ដោយការប្រកួតនេះនឹងជ្រើសរើសយកបេក្ខជន ដែលអាចឈរដាក់បាតដៃលើរថយន្តចុងក្រោយចំនួន 10 រូបប៉ុណ្ណោះ តំណាងអោយប្រទេសកម្ពុជា ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសសិង្ហបុរី។

 

បេក្ខជន 10 នាក់ចុងក្រោយ នឹងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេស សិង្ហបុរី នាបំណាច់ខែតុលា ចាប់ពីថ្ងៃទី 27 ដល់ 30 ដោយត្រូវប្រកួតជាមួយបេក្ខជនជ័យលាភីពីបណ្តាប្រទេសក្នុងតំបន់ដទៃទៀតមកពីប្រទេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម តៃវ៉ាន់ ហុងកុង និង ចិន ដើម្បីដណ្តើមយករង្វាន់ធំ គឺ រថយន្ត Subaru XV 2.0i-S មួយគ្រឿង ដែលមានតំលៃ $55,000។

 

ដើម្បីឈ្នះរង្វាន់ធំ បេក្ខជន បេក្ខនារី ត្រូវដាក់បាតដៃរបស់ខ្លួនអោយបានត្រឹមត្រូវ នៅលើសញ្ញាបាតដៃ នៅលើរថយន្ត ស៊ូបារុ និងជាបេក្ខជនចុងក្រោយបំផុតតែម្នាក់គត់ដែលដាក់បាតដៃលើរថយន្ត។ កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 27 ខែសីហា ឆ្នាំ 2018 វេលាម៉ោង 5 ល្ងាច។

 

តើអ្នកត្រៀមខ្លួនហើយរឺនៅ? សូមរួសរាន់បំពេញពាក្យចូលរួមការប្រកួត ដើម្បីមានឱកាសឈ្នះរថយន្តទំនើប Subaru XV 2.0i-S មួយគ្រឿង ដែលមានតំលៃ $55,000។ សំរាប់ពត៌មានបន្ថែមអំពីការចុះឈ្មោះ និង លក្ខណ្ឌនៃការប្រកួត សូមអញ្ជើញមកកាន់ក្រុមហ៊ុន ម៉ូធ័រអុីម៉េជ ខេមបូឌា ដែលមានអាសយដ្ឋាននៅអគារលេខ 175-179 មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ រឺ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 089 999 698/016 303 404

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន