no-alternative title

Ford Fiesta គឺជារថយន្ត Sedan ជំនាន់ថ្មី តូច ស្អាត អនុភាពខ្លាំង អាចជួយអោយអ្នកប្រើប្រាស់លេងបារម្ភពីរឿងកកស្ទះក្នុងក្រុង

ការកកស្ទះចរាចរណ៍ក្នុងក្រុងតែងធ្វើឲ្យការបើកបរក្នុងក្រុងមានភាពធុញទ្រាន់ និងចំនាយពេលវេលាយូរ។ យ៉ាងណាមិញ ការជ្រើសរើសរថយន្តសម្រាប់បើកបរក្នុងក្រុងវាពិតជាមានសារៈសំខាន់ណាស់។ ថ្ងៃនេះយើងសូមណែនាំនូវរថយន្តខ្នាតតួចមួយប្រភេទគឺរថយន្ត Ford Fiesta ជារថយន្តដែលមានរាងតូចតែឆ្លាតធ្វើឲ្យការបើកបរកាន់តែមានភាពរីករាយ និងធានាបាននូវផាសុកភាពសម្រាប់អ្នកបើកបរ រួមជាមួយនឹងសមត្ថភាពមិនចាញ់រថយន្តធំៗនោះទេ ម៉្យាងដោយសារវាមានរាងតូចធ្វើឲ្យការបើកបរក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយទៅថ្វីត្បិតតែរថយន្ត Ford Fiesta ត្រូវបានក្រុមហ៊ុន Ford បំពាក់នូវកម្រិតម៉ាស៊ីន 1.0L ក៏ដោយ ក៏រថយន្តតូចនេះ នៅតែមានកម្លាំងខ្លាំង ដោយសាររថយន្តនេះ គឺមានប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមានទំហំ 125 សេះ ដែលមិនត្រឹមតែធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេងប៉ុណ្ណោះទេ គឺថែមទាំងអាចជួយកាត់បន្ថយទៅដល់ការប៉ះពាល់បិរស្ថានទៀតផង។ 

Ford Fiesta 2018 ត្រូវបានគេដឹងថា សាកសមបំផុតជាមួយអ្នកដែលចូលចិត្តរថយន្តខ្នាតតូចតែមានបច្ចេកវិទ្យាទំនើបៗ ជាច្រើនជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃ។ ជាមួយរូបរាងតូចស្រស់ស្អាតគួរឲ្យទាក់ទាញ Ford Fiesta ភ្ជាប់មកជាមួយចង្កៀងមុខដែល បិទបើកពន្លឺដោយស្វ័យប្រវត្តិដែលផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ការបើកបរនៅទីងងឹត។ 

Ford Fiesta ត្រូវបានរចនាឡើងបែបស្ព័រដែលមើលទៅមានភាពស្រស់ស្អាតមែនទែន។ មិនតែប៉ុណ្ណោះ នៅផ្នែកខាងក្រោយរថយន្ត Ford Fiesta ក៏មានបំពាក់ទៅដោយសេនសឺខាងក្រោយចំនួន 4 គ្រាប់សម្រាប់ជំនួយក្នុងការចូលចតផងដែរ។ ថ្វីត្បិតតែរថយន្តនេះ មានរាងតូចពិតមែនតែផ្នែកខាងក្នុងធំទូលាយអាចដាក់ឥវ៉ាន់បានច្រើន មិនដូចរថយន្តខា្នតតូចដទៃនោះទេ។

រថយន្ត Fiesta ប្រើសោរប្រភេទ Smart Key ដែលអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ និងប្រើចង្កូតបូមអេឡិចត្រូនិចធូរងាយស្រួលបើកបរ ធ្វើឲ្យមានភាពកាន់តែងាយស្រួលនៅពេលបត់បែនជាពិសេសគឺសម្រាប់នារីៗតែម្ដង។  លើសពីនេះ Fiesta បំពាក់ដោយបច្ចេកវិទ្យា Ford SYNC ដែលអាចបញ្ជាដោយសម្លេង អាចជួយសម្រួលការទទួលនិងហៅទូរសព្ទចេញពេលកំពុងបើកបរ រួមនឹងងាយស្រួលភ្ជាប់ជាមួយការកម្សាន្ត និងតន្ត្រីពីស្មាតហ្វូនផងដែរ។ កាន់ឆ្លាតវៃជាមួយផ្លិតទឹកអូតូដែលធ្វើឲ្យរថយន្តនេះអាចបក់យឺតឬលឿនអាស្រ័យលើកម្រិតទឹកភ្លៀង។ 

Fiesta 2018 ក៏មានបំពាក់ប្រព័ន្ធដោយចាប់ហ្រ្វាំងបន្ទាន់ ABS និង EBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងនិងរអិល និងបញ្ចៀសការក្រឡាប់ ESP និងបច្ចេកវិទ្យា Hill Launch Assistជំនួយពេលឡើងចំណោតមិនឲ្យរថយន្តរអិលមកក្រោយរយៈពេល ៣វិនាទីទោះមិនជាន់ហ្រ្វាំង។ ដូចនេះយើងឃើញថា Ford Fiesta គឺជាជម្រើសរថយន្តមួយដ៏ល្អ និងស័ក្ដសមបំផុតសម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន