no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន Meizu 16th ត្រូវបានក្រុមហ៊ុន Meizu Cambodia ចាប់ផ្តើមប្រកាសដាក់អោយ Pre-Order នៅក្នុងប្រទេសកម្ពុជាហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Meizu Camobodia បានចាប់ផ្តើមប្រកាសដាក់អោយ Pre-Order នូវស្មាតហ្វូន Meizu 16th ដែលជាម៉ូដែលប្រណិតជំនាន់ថ្មីរបស់ខ្លួន ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB នៅក្នុងប្រទេសកម្ពុជាហើយ។ លោកអ្នអាចធ្វើការកុម្ម៉ង់មុនបាន ចាប់ពីថ្ងៃទី 15 ដល់ 25 តុលា ជាមួួនឹងការទទួលបាននូវការថែមជូនSpeaker ipower BS-03 យ៉ាងស្រស់ស្អាតមួយភ្លាមៗ។ ស្មាតហ្វូនត្រកូល Meizu 16th នេះ មានអេក្រង់ទំហំ 6-inch និងមានកម្រិតភាពច្បាស់ FHD+ 2160×1080 ភិចសែល ។ ស្មាតហ្វូននេះ ប្រើប្រាស់អេក្រង់ Samsung Super AMOLED panels ជាមួយនឹងគែមស្តើងបំផុត  អ្វីដែលពិសេសនោះ គឺស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ fingerprint-on-display (FOD) sensor តែម្តង។

សម្រាប់ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះវិញ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាទំហំ 12 megapixel Sony IMX380 ជាមួយនឹងមុខងារ OIS និងកាមេរ៉ាមួយទៀតទំហំ 20 megapixel Sony IMX 350 នៅផ្នែកខាងក្រោយ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 20 megapixel f/2.0 wide aperture 5P lens ផងដែរ។  ស្មាតហ្វូនេះ Meizu ជំនាន់ទី 16th នេះ មានប្រើប្រាស់ថាមពលថ្មទំហំ 3,010 mAh និងប្រព័ន្ធប្រតិបត្តិការ Android Oreo ជាមួយនឹង Flyme 7 OS ស្មាតហ្វូន Meizu 16th គឺពិតជាមានលក្ខណៈសម្បត្តិខ្លាំងក្លាកម្រិតខ្ពស់ ហើយវាក៏មានមុខងារជាច្រើនដែលអ្នកចង់បានសម្រាប់ឆ្នាំនេះ 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម