no-alternative title

អតិថិជនចំនួន 72 រូប បានឈ្នះរង្វាន់ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9 និង S9+ នារយៈពេល 6 សប្តាហ៍នេះ

កាលពីថ្ងៃទី 5 ខែសីហានេះ ក្រុមហ៊ុន Samsung បានប្រារព្ធពិធីចាប់រង្វាន់សប្តាហ៍ចុងក្រោយនៃកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9 និង S9+ ហើយ ដែលបានរកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX រង្វាន់ Samsung Galaxy S9+ 64GB និងរង្វាន់ជាច្រើនសរុប 12 រង្វាន់។ សូមជំរាបថា នៅក្នុងរយៈពេល 6 សប្ដាហ៍នៃកម្មវិធីនេះ គឺមានអ្នកឈ្នះរង្វាន់ទាំងអស់សរុប 72 នាក់ឯណោះ ដែលមានរង្វាន់ជាច្រើន។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Samsung ក៏បានថ្លែងអំណរគុណដល់អតិថិជន Samsung ទាំងអស់ ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានបញ្ជាក់អោយដឹងថា កម្មវិធី ព្យុះលាភ ព្យុះសំណាងរបស់ Samsung Galaxy S9 និង S9+ គឺទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy S9 និង S9+ បានហក់ឡើងខ្ពស់ ដែលបានធ្វើឲ្យកក្រើកក្នុងពិភពស្មាតហ្វូននៅកម្ពុជា។ 

លោក សុខ រតនា ដែលជាប្រជាពករដ្ឋមកពីក្រុងភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ បានថ្លែងទាំងរំភើបថា “ដំបូងចង់ស្ទាក់ស្ទើរ ព្រោះជាសប្តាហ៏ចុងក្រោយ ប៊ិះអត់ដាក់…តែគិតឡើងវិញ ក៏សាកដាក់ចូលរួម…ក៏បានឈ្នះតែម្ដង…សប្បាយមែនទែន ព្រោះបានរង្វាន់ធំ ហើយពីមុនមកមិនដែលបានឈ្នះចឹងទេ…វាជារង្វាន់ពិតៗមែន”។

 លោក Warren Chew ដែលជាប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsungបានមានប្រសាសន៏ថា កម្មវិធីរបស់យើង ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។ តាមនាមឲ្យ Samsung លោក សូមចូលរួមអបអសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អតិថិជន និងអាជីវករទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផល Samsung តាំងពីដើមរហូតមក។ 

លោកក៏បានបន្តទៀតថា “កម្មវិធី ព្យុះលាភ ព្យុះសំណាងនេះ គឺពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជន ក៏ដូចជាអាជីវករផងដែរហើយ ដើម្បីឆ្លើយតបនឹងការគាំទ្រ ក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។

គួរបញ្ជាក់ផងដែរថា កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9 និង S9+ គឺជាកម្មវិធីលើកទឹកចិត្តដល់អតិថិជនដែលគាំទ្រ Samsung Galaxy S9 និង S9+ ដែលមានការចាប់ឆ្នោតផ្សងសំណាងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV នៅក្នុងរយៈពេល 6 សប្ដាហ៍។ ហើយបន្ថែមលើនេះទៀត អតិថិជនអាចទទួលបានកាដូភ្លាមៗ រាល់ការទិញ Samsung Galaxy S9 និង S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀតផង៕ 

ខាងក្រោមជាឈ្មោះម្ចាស់សំណាងក្នុងសប្តាហ៏ចុងក្រោយពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9 និង S9+ ៖  

1-រង្វាន់ម៉ូតូ Honda Zoomer X ចំនួន 1 គ្រឿង បានទៅលើឈ្មោះ សុខ រតនា

2- រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ ចំនួន 1 គ្រឿង បានទៅលើឈ្មោះ ពៅ ចាន់ដានុត

3-រង្វាន់ Samsung Galaxy J6 ចំនួន 2 គ្រឿង បានទៅលើឈ្មោះ ពៅ វាសនា និងឈ្មោះ ឆាន សុផា

4-រង្វាន់ទូរទស្សន៏ Samsung TV 32” ចំនួន 3 គ្រឿង បានទៅលើឈ្មោះ SOK SRENG ឈ្មោះ ជុំ ប៉ូអេន និងឈ្មោះ YANG HAO

5- រង្វាន់ធុងបាស Harman Speaker ចំនួន 5 គ្រឿងបានទៅលើឈ្មោះ ឈុន អេវ៉ា ឈ្មោះ សាយ គួង ឈ្មោះ ប៉ែន សារឿត ឈ្មោះ ជា ដូរ៉ា និង ឈ្មោះ ចាន់ សុខាដាវីន

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន