no-alternative title

ក្រុមហ៊ុន អ៊ីដតខូ ផ្តើមសិក្សាពីលទ្ធភាពសង់បង្គោល អង់តែនទូរស័ព្ទច្នៃពីដើមឫស្សីដំបូងគេបង្អស់នៅកម្ពុជា

នៅថ្ងៃទី 15 ខែសីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន អ៊ីដតខូ គ្រុប ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងក្រុមហ៊ុន Atelier Cole បានចុះកិច្ចព្រមព្រៀងមួយដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការប្រើប្រាស់ ដើមឫស្សីដែលមាននៅក្នុងស្រុកយកមកធ្វើជាសម្ភារសម្រាប់ការសាងសង់បង្គោល អង់តែនទូរគមនាគមន៍ ។ ក្រោមកិច្ចព្រមព្រៀងនេះ Atelier Cole នឹងទទួលខុសត្រូវចំពោះការស្ថាបនារចនាសម្ព័ន្ធបង្គោលអង់តែន ធ្វើពី ដើមឫស្សីនេះក្រោយពីការសិក្សារបស់ក្រុមហ៊ុន អ៊ីដតខូ និង ITC ត្រូវបានបញ្ចប់។ ក្រុមហ៊ុន អ៊ីដតខូ មានមហិច្ឆតា ចង់បង្កើតឲ្យមានបង្គោលអង់តែនទូរគមនាគមន៍ធ្វើពីឫស្សីដំបូងគេបង្អស់នៅប្រទេសកម្ពុជាឲ្យបានរួចរាល់ជា ស្រេចសម្រាប់ការប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ 2018 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកតំបន់ទីផ្សារនៃក្រុមហ៊ុនអ៊ីដតខូគ្រុប បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន អ៊ីដតខូ តែងតែធ្វើពិសោធជាមួយសមា្ភរ និងផ្តល់ដំណោះស្រាយច្នៃប្រឌិតថ្មីដើម្បីដោះស្រាយ បញ្ហា ប្រឈមនៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ បង្គោលអង់តែនទូរស័ព្ទធ្វើពីដើម ឫស្សី គឺជា ការច្នៃប្រឌិតថ្មីចុងក្រោយបំផុតដែលយើងផ្តើមគំនិតប្រើប្រាស់សម្បត្តិធម្មជាតិ ធនធានក កើតឡើងវិញក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ នៅពេលដែល អង់តែន ទាំងនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនក៏ត្រូវបានកាត់បន្ថយ ដែរ។ បង្គោលអង់តែនប្រភេទនេះ ដែលត្រូវបានសង់លើកដំបូងនៅក្នុងប្រទេសបង់ក្លាដែស បានបង្ហាញថា ការ បញ្ចេញកាបូនទៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយរហូតដល់ទៅជាង 70% ឯណោះ ក្នុងមួយបង្គោលអង់ តែន។ បង្គោលអង់តែនទាំងនេះ មានទម្ងន់ស្រាលជាងបង្គោលអង់តែនធ្វើអំពីដែករហូតដល់ទៅ 800% ឯណោះ ហើយមានភាពងាយស្រួលក្នុងការសាងសង់និងកាត់បន្ថយទម្ងន់ផ្ទុកទៅលើអគារទៀតផង»។

 

«វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជឿជាក់យ៉ាងមុតមាំថា ធនធានកកើតឡើងវិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត និងបង្កើតនូវអ្វីថ្មីៗជាច្រើនទៀត ហើយយើងពិតជាមានសេចក្តីរីករាយឥតឧបមាក្នុងការបានធ្វើជាដៃគូដ៏ល្អជាមួយក្រុមហ៊ុន អ៊ីដតខូ ចំពោះគម្រោងត្រួសត្រាយផ្លូវមួយនេះ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ប្រទេសរបស់យើងសម្បូរទៅដោយធនធានធម្មជាតិជាច្រើនហើយការប្រើប្រាស់ធនធានទាំងនេះដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់កម្ពុជានៃការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនប្រកបដោយចីរភាព។ នេះជាការ បញ្ជាក់របស់លោកសាស្ត្រាចារ្យ ជ្រា រ៉ាដា ព្រឹទ្ធបុរសមហាវិទ្យាល័យ វិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

 

យោងតាមការសិក្សាបានបង្ហាញថា ដើមឫស្សីដែលមិនទាន់កែច្នៃមានសមត្ថភាពទ្រទម្ងន់បេតុងពេលធ្វើរន្ទា និងចាក់គ្រឹះដែលធ្វើឱ្យវាក្លាយជាសម្ភារចាំបាច់មួយសម្រាប់វិស័យសំណង់ទូរគមនាគមន៍។ វាអាចទប់ទល់នឹងកម្លាំងសន្ទុះខ្យល់បានដល់ទៅ ២១០គម/ម៉ និងមានអាយុកាលប្រមាណ 10 ឆ្នាំ ប្រសិនជា មានការថែទាំបានត្រឹមត្រូវ។បង្គោលអង់តែនឫស្សី ត្រូវចំណាយពេលប្រហែល 12 ថ្ងៃ ដើម្បីសាងសង់ និងប្រើប្រាស់ថាមពលតិចដើម្បីផលិត បើប្រៀបធៀបទៅនឹងបង្គោលអង់តែនធ្វើពីដែក។ សំណង់នេះ មានសមត្ថភាពអាចដាក់អង់តែនបានរហូតដល់ទៅ៨ ក្នុងពេលតែមួយដោយអនុញ្ញាតឱ្យបំពាក់នៅលើទីតាំងតែមួយបាន។

 

ក្រុមហ៊ុន អ៊ីដតខូ បានផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីដំបូងគេនៅលើពិភពលោកក្នុងទីក្រុងដាក្កាប្រទេសបង់ក្លាដែសកាលពីឆ្នាំ 2017  ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានដាក់ពង្រាយអង់តែនប្រភេទនេះបានចំនួនប្រាំបួនបន្ថែមទៀតខណៈដែលបង្គោលអង់តែនឫស្សីចំនួនប្រាំមួយផ្សេងទៀតកំពុងសាងសង់។ក្រុមហ៊ុន អ៊ីដតខូ នៅតែបន្តជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានតាមរយៈការធ្វើភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដែលកំពុងមានការរីកចម្រើនខ្លាំងក្នុងគោលបំណងនាំយកបង្គោលអង់តែនទូរស័ព្ទច្នៃពីដើមឫស្សីនេះទៅកាន់ទីផ្សារជាច្រើនទៀតដែលក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន