no-alternative title

ក្រុមហ៊ុន Meizu ប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលដាក់តាំងបង្ហាញទូរស័ព្ទដៃ និងបំរើសេវាកម្មអតិថិជននៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2018 នេះ Meizu ដែលជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយនៅលើពិភពលោក បានបើកប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្ម និងតាំងបង្ហាញទូរស័ព្ទដៃរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីមុន្នីរ៉េតផ្ទះលេខ E1-52, ខណ្ឌចំការមនរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Meizu និងភ្ញៀវកិត្តិយស រួមជាមួយនិងអ្នកសារព័ត៌មានជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ឃុន ហេង ដែលជាប្រធានផ្នែកទីផ្សារបស់ក្រុមហ៊ុន Meizu ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា  គោលបំណងសំខាន់នៃការបើកសម្ភោធមជ្ឈមណ្ឌលសេវាកម្មបំរើអតិថិជន និងកន្លែងដាក់តាំងបង្ហាញ ផលិតផលទូរស័ព្ទដៃ នៅថ្ញៃនេះគឺជាការបោះជំហ៊ានថ្មីមួយទៀតរបស់ Meizu នៅក្នុងការផ្តល់ជូនទំនុកចិត្តបន្ថែមទៀតទៅដល់ដៃគូរពាណិជ្ជកម្ម ក៏ដូចជាអតិថិជន ទាំងអស់ ដែលជាអ្នកគាំទ្រទូរស័ព្ទដៃ Meizu។

លោកបានបន្តថា មជ្ឈមណ្ឌលសេវាកម្មនេះ នឹងបើកទ្វា បំរើសេវាជូនអតិថិជនយ៉ាងកក់ក្តៅបំផុត ជាមួយនិងបុគ្គលិកដ៏ស្រស់ស្អាតជាច្រើនរូប ដែលមានភាពរួសរាយរាក់ទាក់ និងមានពេលវេលាធ្វើការ 7 ថ្ងៃក្នុងមួយសប្តាហ៏ចាប់ពីម៉ោង 8:00 ព្រឹករហូតដល់ម៉ោង 5:30ល្ងាច។ បន្ថែមពីនេះ មជ្ឈមណ្ឌលសេវាកម្ម និងតាំងបង្ហាញទូរស័ព្ទដៃនេះ ក៏ផ្តល់មាឱកាសដល់អតិថិជនទូរទៅនៅក្នុងការតេស្ត៍សាកល្បង និងទទួលបានបទពិសោធន៏ថ្មីពីទូរស័ព្ទស៊េរីថ្មីៗបំផុតរបស់ Meizu ផងដែរ។

ជាមួយគ្នានេះផងដែរ  លោក ឃុន ហេង ក៏បានធ្វើបទបង្ហាញផលិតផល ស៊េរីថ្មី  Meizu   M15 Plus ,ដែលជាទូរស័ព្ទដៃ មានសមត្ថភាពខ្ពស់ជាមួយ អេក្រង់ Super Amoled ទំហំ 5.95”  លាតពេញគែម  ត្រជាក់ភ្នែក  កាមេរ៉ាភ្លោះ 12 + 20 មេហ្គាភិចសេល និងកាមេរ៉ាខាងមុខ 20 មេហ្គាភិចសេល  Ram 6GB និងអង្គផ្ទុកទិន្ន័យ 64GB  , ថាមពលថ្ម3500 mAh, face ID,  Stereo Speaker ។ 

ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុន Meizu ក៏បានប្រកាសត្រៀមនាំយកទូរស័ព្ទស៊េរីថ្មីៗ ពេញនិយម មានសម្ថភាពខ្ពស់ ជាមួយតម្លៃសមរម្យបំផុតបន្ថែមទៀត  សម្រាប់បំពេញតម្រូវការអតិថិជនក្នុងពេលឆាប់ៗនេះផងដែរ។ ក្រុមហ៊ុន សូមថ្លែងអរគុណដល់អតិថិជនរបស់ Meizu ទាំងអស់ផងដែរ ដែលបានតែងតែគាំទ្រដល់ផលិតផលរបស់ខ្លួនកន្លងមក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន