no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

យោងតាមផេកផ្លូវការរបស់ vivo បង្ហាញថា នឹងមានតារាថ្មីដល់តែ 2 រូបបន្ថែមទៀតសម្រាប់ក្លាយជាអ្នកតំណាងរបស់ខ្លូន តើជានរណាខ្លះទៅ?

នៅថ្ងៃនេះ យោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន vivo ដែលទើបតែនឹងផុស ដែលបានឲ្យអតិថិជនរបស់ខ្លួនធ្វើការទស្សន៍ទាយតារាពីររូប ដែលនឹងក្លាយជាតំណាងផលិតផលថ្មីរបស់ខ្លួននោះ។ រូបភាពនោះ គឺមានរូបរបស់កំពូលតារាចម្រៀងដែលល្បីល្បាញនៅក្នុងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ នៅចំកណ្តាល និងរូបភាពសង ខាង គឺជារូបព្រាលៗ ប៉ុន្តែយើងអាចមើលដឹងថា ពួកគាត់គឺជានារី។

 

តាមរយះរូបភាពនេះ គឺមានអ្នកចូលរួមលេងនិងទស្សន៍ទាយ Comment ច្រើនមែនទែន ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងនោះផងដែរ មានអ្នកទស្សន៍ទាយថា រូបនោះ កញ្ញា សុខ ពិសី កញ្ញា សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា ឡូរ៉ា ម៉ម ក៏ប៉ុន្តែយើង មិនទាន់ដឹងច្បាស់ថា ពួកគាត់ទាំងពីររូបនោះជាអ្នកណាដែរ។ អ្វីដែលពិសេសនោះ អ្នកចូលរួមគ្រាន់តែចូលរួមទស្សន៍ទាយនោះ នឹងមានឱកាសទទួលបានរង្វាន់ពីក្រុមហ៊ុន vivo កាសក្តោបត្រចៀកចំនួន 5 រង្វាន់ថែមទៀតផង។ 

 

គួរបញ្ជាក់ថា ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុនដ៏ធំមួយផ្នែកទូរស័ព្ទដៃ ដែលកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារពិភពលោក ក៏ដូចជាមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាកាលពីឆ្នាំ 2017 ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសមួយរយះចុងក្រោយនេះគឺម៉ូឌែល V9 និង X21 តែម្តង ពីព្រោះថា វត្តមានរបស់លោកព្រាប សុវត្ថិ ដែលជាតារាតំណាងរបស់ក្រុមហ៊ុន ទើបបានជំរុញដល់ទីផ្សាររបស់ក្រុមហ៊ុន vivo គួរឲ្យកត់សម្គាល់ផងដែរ។ អ្វីដែលពិសេស នៅពេលនេះក្រុមហ៊ុន vivo បានជ្រើសរើសតារាតំណាងពីររូបបន្ថែមទៀតដើម្បីជួយជំរុញទីផ្សាររបស់ក្រុមហ៊ុនឲ្យកាន់តែខ្លាំង និងកាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនជឿជាក់លើBrandរបស់ខ្លួនជាងនេះទៅទៀត។ 

 

ត្រលប់មកវិញយើងចាំមើលថាក្រុមហ៊ុន vivo នឹងមានផលិតផលអ្វីថ្មី នឹងមកដល់ទៀត ឬទើបជ្រើសរើសតារាតំណាងបន្ថែមរហូតដល់ពីររូប? តើពូកគាត់ទាំងពីររូបជាអ្នកណា?

តាមដានផេកផ្លូវការរបស់ក្រុមហ៊ុន vivo: https://www.facebook.com/vivosmartphonekh/

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម