no-alternative title

ដៃគូពាណិជ្ជកម្ម រួមជាមួយតារាល្បីៗចំនួន 800 នាក់ បានបង្ហាញវត្តមាននៅក្នុងពិធីសម្ពោធជាផ្លូវការស្មាតហ្វូន Huawei Nova3 និង Nova 3i

កាលពីថ្ងៃទី 13 ខែសីហា ឆ្នាំ 2018 នៅឯសណ្ឋាគារសុខាភ្នំពេញ មានមនុស្សប្រមាណជា 800នាក់ ដែលរួមមានដូចជា តារាចម្រៀងមុខស្រស់លោក នីកូ និងរាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស, ក្រុមរាំ OMG, តាប៊ុយ កំពូលម៉ូដែល, ចាន់ គង្ការ, សុផា លីនដា, ម៉ា រីលីន និងកញ្ញា ពីយ៉ា វេកា រួមជាមួយនឹងក្រុមអ្នកព័ត៌មាន ហើយថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក៏ដូចជា ក្រុមហ៊ុន Yako Technology ព្រមទាំងដៃគួដៃគូពាណិជ្ជកម្ម បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធស្មាតហ្វូន Huawei nova 3 និង 3i។ គ្រប់គ្នា បានសម្ដែងចំណាប់អារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយឱកាសបានប្រើប្រាស់ស្មាតហ្វូនស៊េរីចុងក្រោយនេះ ថតរូបភាព និងវីដេអូ សប្បាយៗ ប្រើបច្ចេកវិទ្យានិងមុខងារថ្មីៗ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Henry Hsiao ដែលជាអគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរស័ព្ទ នៅកម្ពុជា បានរំលឹកសមិទ្ធិផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងនៅទូទាំងពិភពលោក និងនៅកម្ពុជាថា “គិតមកត្រឹមថ្ងៃ 18 ខែកក្កដា 2018 ក្រុមហ៊ុនលក់បានចំនួន 100 លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី ហ៊ូរវ័យបានទទួលជោគជ័យ ដោយវ៉ាដាច់ក្រុមហ៊ុន Apple ជាដំបូង ក្នុងកំឡុងពេល 7 ឆ្នាំតាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូរស័ព្ទ ទទួលបានចំណាត់ថ្នាក់លេខ 2 ទាំងបរិមាណលក់និងចំណែកទីផ្សារនឹងសម្រេចបាននូវតួរលេខលក់ប្រមាណលើស 200 លានគ្រឿងក្នុងឆ្នាំ 2018។ 

លោកបានបន្ដែមថា Huawei Nova 3i និង Nova 3 គឺជាតារាកំពុងរះ ពណ៌ឆើតឆាយ យុវវ័យ ឡូយឆាយ ទាន់សម័យ លេងខ្លួន ទទួលបានការពេញនិយមនិងលក់ដាច់បំផុតមិនដែលធ្លាប់មាន ក្នុងបណ្តាប្រទេស ហ្វីលីពិន ម៉ាឡេសីុ វៀតណាម ថៃ ជាមួយនឹងតួរលេខដ៌ច្រើនសម្បើមមិនដែលធ្លាប់មាន។ Huawei nova 3 មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M+2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M+16MP ថតបែបអាជីព ធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ ថតរូបបែប bokeh effect មានផ្ទៃក្រោយព្រាលបែបស្រទន់ត្រជាក់ភ្នែក។ រីឯមុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ ទាំងក្រោយនិងមុខ ជួយការថតសែលហ្វីស្អាតដូចតារានិងលេចធ្លោរ។

Huawei nova 3i មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M+2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M+2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម បំពាក់នូវអេក្រង់ឆកធំ ទំហំ 6.3 អ៊ីង កម្រិត Full HD+ ផ្ដល់នូវបទពិសោធទស្សនាភាពយន្តនិងលេងហ្គេមម៉ាពេញចិត្ត ក៌ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួលសម្រាប់យុវវ័យ។

Huawei nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM ទំហំ 6GB, ROM ទំហំ 128GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយមាន Fast Charge សាកថ្មលឿនទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)។

លាក ថង សារី នាយកផ្នែកចែកចាយ បានបញ្ជាក់ និងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារថា សព្វថ្ងៃនេះ ស្មាតហ្វូន Huawei មានប្រជាប្រិយភាពខ្ពស់ ទទួលបានចំណែកទីផ្សារលេខ 2 និងទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និងមិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង 1500 កន្លែង គ្របដណ្ដប់ 25 ខេត្ត-ក្រុង ទូទាំងប្រទេសតែម្ដង។ យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី Huawei nova3/3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova3/3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និងមានទំហំផ្ទុក 128GB នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»។ 

លោកបានបន្ថែមថា យុទ្ធសាស្រ្តទីផ្សារសំខាន់ៗដើម្បីជំរុញការលក់និងលើកទឹកចិត្តម្ចាស់ហាងរួមមាន 

- ការបើកលក់ដំបូងពេលស្តុកមកដល់ថ្ងៃ 18-08 នៅអីអន 2 សហការណ៌ជាមួយហាងណូជីម៉ា និងហាងចំនួន 16 ដែលអតិថិជន 500 នាក់ដំបូងនឹងទទួល Huawei Power Bank (6700 mAh) បានបន្ថែម

- ការផ្សព្វផ្សាយស្បត់ពាណិជ្ជកម្មតាមទូរទស្សន៌រយះពេល 1 ខែពេញចំនួន 200 ស្បត់ ការប្រគំតន្រ្តីខ្នាតធំដើមខែ 08 នៅអីអន 2 ដោយហាងធំៗចំនួន 100 ដែលទទួលកម្ម៉ងទុកជាមុនច្រើនបំផុត នឹងទទួលបានសំបុត្រចូលទស្សនា

- ការប្រកួតលក់ក្នុងរយះពេល 100 ថ្ងៃដំបូង ដែលលក់ #Nova3i បាន 333 គ្រឿងនឹងទៅទស្សនាស្នាក់ការធំក្រុមហ៊ុន Huawei នៅប្រទេសចិន។

អតិថិជនអាចកម្ម៉ងទុកជាមុន ជាមួយនឹង Huawei nova 3 តម្លៃ 469 ដុល្លារ និង nova 3i តម្លៃជាង 329 ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង 12សប្ដាហ៍ និង 16 សប្ដាហ៍។

តោះ! ទស្សនាវីដេអូលម្អិតស្ដីពីលក្ខណះពិសេស Huawei nova3/3i និងវីដេអូពីការកម្ម៉ងទុកជាមុន

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន