no-alternative title

បែកធ្លាយព័ត៌មានថ្មី បញ្ជាក់អោយដឹងថាស្មាតហ្វូនជំនាន់ថ្មី OPPO F9 នឹងប្រកាសជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ

នៅប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន OPPO បានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាពតាមបណ្តារហាងទាំងនៅភ្នំពេញនិងនៅតាមខេត្តនានា។ OPPO បានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាដំណាងរបស់ខ្លួនទាំង 3 កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម 5 នាទី និយាយទូរសព្ទបាន2 ម៉ោង។ នេះអ្នកអាច នឹងសន្និដ្ឋានបានថា ម៉ូដែលថ្មីនេះ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find Xផងដែរ ដែលអាចសាកថ្មទូរសព្ទឲ្យពេញដោយប្រើរយៈពេលប្រហែល 1 ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរសព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ  2 ឬ 3ម៉ោងទើបអាចសាកថ្មបានពេញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

OPPO F9 នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងបង្កើតភាពភ្ជាក់ផ្អើលដ៏ធំមួយក្នុងក្រុងភ្នំពេញ។  គ្រួសារទូរសព្ទឆ្លាតវៃត្រកូល F របស់ OPPO បានវិវត្តន៍សមាជិកដល់ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី 24 ខែសីហានេះហើយ។ សមាជិកថ្មីមួយនេះ មិនត្រឹមតែជាអ្នកជំនាញខាងថតសែលហ្វីនោះទេ OPPO F9ជាទូរសព្ទឆ្លាតវៃដែលបំពាក់ទៅដោយបចេ្ចកវិទ្យាថ្មីៗនឹកស្មានមិនដល់។

តាមរយៈ gsmarena.com ដែ លជាគេហទំព័រនិយាយពីលក្ខណៈសម្បត្តិទូរសព្ទជុំវិញពិភពលោក បានបង្ហើបពីសមត្ថភាពពិសេសៗរបស់ OPPO F9 ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។ បន្ថែមពីការរចនាអេក្រង់ឆកតូចជាងមុនដែលOPPOហៅថាWater drop Screen (អេក្រង់រាងតំណក់ទឹក) F9  នឹងបំពាក់អេក្រង់ 6.3 អ៊ីង ប្រភេទ LCD Display 16 លានពណ៌ កម្រិត  1080x2280 ភិចសែល ភ្ជាប់ជាមួយកញ្ចក់ការពារCorning Gorilla Glass 5 មិនងាយឆ្កូតងាយៗឡើយ។ បន្សំបន្ទះឈីប Mediatek MT6771 Helio P60 មានRAM 6GB និងអង្គផ្ទុក 64GB គាំទ្រការបន្ថែម microSD Card ដល់ 256GB។

ម៉ូដែលថ្មី បានអាប់ដែតកាមេរ៉ាភ្លោះក្រោយទំហំ 16+2MP និងខាងមុខ 25 MP AI ភ្ជាប់មកជាមួយនឹង Sensor HDR លាយឡំថាមពលថ្មធំ 3500 mAh គាំទ្រមុខងារសាកថ្មរហ័ស VOOC Flash Charging ចំណែកឯទ្រនាប់ស្កេនខ្ចៅដៃអាចនឹងមាននៅផ្នែកខាងក្រោយ។  យ៉ាងណាក៏ដោយ gsmarena ក៏បានបញ្ជាក់ដែរថា លក្ខណៈសម្បត្តិនេះ មិនទាន់ចេញជាផ្លូវការពីក្រុមហ៊ុន OPPO នៅឡើយទេ។ ដូចនេះដើម្បីឲ្យកាន់តែច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នាថានៅថ្ងៃ២៤ខែសីហានេះ ថាតើ OPPO F9 នឹងមានចំណុចពិសេសអ្វីខ្លះទៀត? ឆាប់ៗនេះ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន